ថ្ងៃណាត់ជួបដំបូង លេងខ្លួនបែបណាទើបគួរឲ្យទាក់ទាញ?
- 2016-12-21 08:45:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃណាត់ជួបដំបូង លេងខ្លួនបែបណាទើបគួរឲ្យទាក់ទាញ?
ថ្ងៃណាត់ជួបដំបូងគឺពិតជាសំខាន់អ្នកមនុស្សគ្រប់រូប ជាពិសេសមនុស្សស្រីយើងតែម្ដង។ ពួកគេពិតជាពិបាកក្នុងការសម្រេចចិត្តថា តើនឹងត្រូវស្លៀកពាក់ និងតុបតែងខ្លួនបែបណាទើបស័ក្ដិសម និងគួរឱ្យទាក់ទាញ។
ខាងក្រោមនេះជាគន្លឹះសំខាន់ៗដែលអ្នកអាចអនុវត្តតាម ហើយធានាថាស្រីៗយើងប្រាកដជាអាចយកឈ្នះចិត្តដៃគូណាត់ជួបបានយ៉ាងពិតប្រាកដ។
កុំស្លៀកខោខូវប៊យ
មិនមែនសំដៅទៅលើខោខូវប៊យទាន់សម័យឡើយ គឺចង់សំដៅទៅលើខោខូវប៊យដែលមើលទៅចាស់។ អ្នកពិតជាមិនចង់ក្លាយជាមនុស្សស្រីម្នាក់ដែលមិនទាន់សម័យ ហើយតែងតែនិយាយថា «ខ្ញុំមិនខ្វល់ទេថាអ្នកណាមើលមកខ្ញុំយ៉ាងម៉េច»ខណៈដែលមនុស្សប្រុសចូលចិត្តមនុស្សស្រីដែលទាន់សម័យបន្តិច។
កុំពាក់ស្បែកជើងរាបពេក
អ្នកគួរកុំធ្វើខ្លួនបែបមានផាសុកភាពខ្លាំងពេកនៅថ្ងៃណាត់ជួបដំបូង។ ដើម្បីបង្ហាញពីភាពជាស្រ្តី អ្នកគួរតែពាក់ស្បែកជើងកែងចោទដើម្បីឱ្យខ្លួនឯងមើលទៅរាងខ្ពស់ស្រឡះ និងស្រឡូនស្អាត។ មនុស្សប្រុសភាគច្រើនចូលចិត្តមនុស្សស្រីដែលពាក់ស្បែកជើងកែងព្រោះថានាងនឹងកាន់តែស្រស់ស្អាត។
សម្លៀកបំពាក់ដែលមានពណ៌ស្រស់ឆើត
គ្មានអ្វីត្រូវឆ្ងល់ឡើយ ពណ៌ខ្មៅគឺពិតជាស្រស់ស្អាត និងពេញនិយមណាស់។ ប៉ុន្តែប្រសិនបើអ្នកជ្រើសរើសសម្លៀកបំពាក់ ឬកាបូបយួរដៃដែលមានពណ៌រាងស្រស់ឆើតបន្តិចក៏បាន ព្រោះថាវានឹងធ្វើឱ្យអ្នកកាន់តែលេចធ្លោទាក់ទាញថែមមួយកម្រិតទៀត។
បង្ហាញសាច់បន្តិចក៏ជាការល្អដែរ
ចូរអ្នកកុំភ្លេចពាក្យថា «តិចតួច» ហើយព្យាយាមរកកន្លែងណាដែលអ្នកគិតថាស័ក្ដិសម និងសមរម្យបំផុត។ ឧទាហរណ៍ ប្រសិនបើអ្នកមានរាងខ្ពស់ស្រឡូនស្អាត អ្នកគួរតែស្លៀកសំពត់ខ្លីត្រឹមជង្គង់ ហើយប្រសិនបើអ្នកមានដើមទ្រូងមូលក្បំស្អាត អ្នកអាចបញ្ចេញសាច់ត្រង់កន្លែងនេះបន្តិចក៏ជាការល្អដែរ។
ចៀសវាងប្រើប្រាស់របស់ប្រ៊ែនៗ
បើទោះបីជាយើងស្រលាញ់កាបូបស្ពាយម៉ាក Gucci របស់ខ្លួនដោយ ក៏គួរកុំបង្ហាញវានៅក្នុងថ្ងៃណាត់ជួបលើកដំបូងអី។ គាត់អាចនឹងមានការភ័យខ្លាចក្នុងការចំណាយប្រាក់ក្នុងការទិញអំណោយជូនយើងនៅថ្ងៃពិសេសណាមួយ។
បាត់មុខបែបធម្មជាតិ
ស្រីៗយើងគួរតែផាត់មុខតាមបែបធម្មជាតិនៅថ្ងៃណាត់ជួបដំបូង ហើយត្រូវចៀសវាងកុំផាត់មុខក្រាស់ពេក ឬធ្វើសក់រញ៉េររញ៉ៃខ្លាំងពេក។ត្រូវធ្វើខ្លួនយ៉ាងណាដែលធ្វើឱ្យខ្លួនមានអារម្មណ៍ល្អ។ ហើយប្រុសៗក៏មិនចូលចិត្តមនុស្សស្រីដែលផាត់ម្សៅក្រាស់ៗដូចតួល្ខោនដែរ៕