​ភាព​ខុស​គ្នា និង​គុណសម្បត្តិ​​របស់​ Cream ដែល​នារីៗ​ចូលចិត្ត​ប្រើ​ ហើយគួរតែ​យល់​ដឹង

  • 2016-12-13 10:25:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

BB Cream បាន​ក្លាយ​ជា​ក្រែម​ដ៏​ពេញ​និយម​បំផុត​មួយ​សម្រាប់​នារីៗ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ។ វា​ត្រូវ​បាន​ផលិត​ឡើង​ដើម្បី​ស្តា​ស្បែក ដែល​ខូច​ដោយសារ​គ្រឿង​សំអាង​ផ្សេងៗ។ ក្រៅ​ពី BB Cream ក៏​មាន​ក្រែម​ដទៃ​ផ្សេង​ទៀត បាន​បង្ហាញ​ខ្លួន​ផង​ដែរ ដូច​ជា CC, DD, PP និង EE Cream ជា​ដើម។

តើ​ក្រែម​ទាំង​អស់​នោះ មាន​ភាព​ខុស​គ្នា និង​គុណសម្បត្តិ​បែប​ណា​ខ្លះ?

១.ក្រែម BB Cream

BB គឺ​ជា​ពាក្យ​កាត់​នៃ «Beauty Balm»។ វា​អាច​ផ្តល់​សំណើម និង​កាត់​បន្ថយ​ការ​រលាក លើ​ស្បែក​មុខ​របស់​អ្នក ប៉ុន្តែ​វា​មិន​អាច​កម្ចាត់​សារធាតុ​សំណើម​ផ្សេង​ទៀត​បាន​ឡើយ។ BB Cream ​សក្ដិ​សម​ចំពោះ​ស្បែក​​ច្រើន​ប្រភេទ។

២.ក្រែម CC Cream

CC គឺ​ជា​ពាក្យ​កាត់​នៃ «Color Control»។ ក្រែម​ប្រភេទ​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ស្តា ស្បែក​លឿង ឬ​ក្រហម​នៅ​លើ​ផ្ទៃ​មុខ ដែល​មើល​ទៅ​ដូច​ជា​មនុស្ស​ឈឺ។ វា​មាន​សារធាតុ ដែល​អាច​ធ្វើ​ឲ្យ​ស្បែក​របស់​អ្នក ស្រស់​ថ្លា និង ម៉ត់​រលោង។ ប៉ុន្តែ វា​មិនមែន​ជា​ជម្រើស​ល្អ សម្រាប់​អ្នក​មាន​បញ្ហា​ស្បែក ឬ​ស្បែក​មាន​ជាតិ​ខ្លាញ់​ច្រើន​ឡើយ។

៣.ក្រែម DD Cream

DD គឺ​ជា​ពាក្យ​កាត់​នៃ «Daily Defense»។ វា​ជួយ​ការពារ និង​មើលថែ ស្បែក​របស់​អ្នក។ ក្រែម​ប្រភេទ​នេះ​ល្អ​ខ្លាំង​ណាស់ ក្នុង​ការ​ការពារ​ស្បែក ពី​កាំរស្មី​នៃ​ពន្លឺ​ព្រះអាទិត្យ។ ទោះ​ជា​យ៉ាង​ណា វា​មិន​ល្អ​ប៉ុន្មាន​ឡើយ ប្រសិន​បើ​ប្រើប្រាស់​វា​ច្រើន​ពេក ព្រោះ​វា​អាច​បិទ​រន្ធ​ញើស​របស់​អ្នក។ ប៉ុន្តែ​វា​ធ្វើ​ការ​បាន​យ៉ាង​ល្អ​បំផុត​នៅ​លើ​ស្បែក​ចាស់។

៤.ក្រែម PP Cream

PP គឺ​ជា​ពាក្យ​កាត់​នៃ «Pink Perfect»។ វា​ត្រូវ​បាន​ប្រើ​នៅ​ពេល Makeup។ ភាគ​ល្អិត​នៃ​សារធាតុ Silicon ដែល​មាន អាច​បំពេញ​ផ្នែក​មិន​ស្មើ​គ្នា​ទាំង​អស់ នៅ​លើ​ស្បែក ធ្វើ​ឲ្យ​ស្បែក​រលោង និង​រាប​ស្មើ។ ក្រែម​ប្រភេទ​នេះ សក្តិ​សម​ចំពោះ​ស្បែក​ជា​ច្រើន​ប្រភេទ ប៉ុន្តែ​គួរ​តែ​ប្រើ​រួម​គ្នា ជា​មួយ​ផលិតផល​​ថែរក្សា​​ផ្ទៃ​មុខ ដទៃ​ទៀត។

៥.ក្រែម EE Cream

EE គឺ​ជា​ពាក្យ​កាត់​នៃ «Extra Exfoliation»។ វា​ជួយ​បង្កើត​ស្បែក​ថ្មី និង​កម្ចាត់​កោសិកា​ស្បែក​ដែល​ងាប់​ចោល។ មិន​តែ​ប៉ុណ្ណោះ វា​ក៏​ជួយ​ការពារ​ស្បែក ពី​កម្ដៅ​ព្រះអាទិត្យ និង​ផ្តល់​សំណើម​ដល់​ស្បែក​ទៀត​ផង។ ក្រែម​ប្រភេទ​នេះ​មួយ​ចំនួន មាន​រួម​បញ្ចូល​នូវ​សារធាតុ​ការពារ​ប្រឆាំង​នឹង​ពន្លឺ​អ៊ុលត្រា UV ជា​មួយ​នឹង ការ​ប្រឆាំង​នឹង​ការ​កើត​មុន ផង​ដែរ។ ប៉ុន្តែ អ្នក​មិន​គួរ​ប្រើ​ក្រែម EE Cream ញឹកញាប់​ឡើយ ហើយ​ក៏​មិន​គួរ​ប្រើ​វា​ចំពោះ​ស្បែក​ស្ដើង និង​ងាយ​ប្រតិកម្ម​ដែរ៕

មិត្ត​ៗ​នារី​គួរ​ជ្រើស​រើស​ប្រភេទ​​ Cream មួយ​ណា ​ដែល​​ត្រូវ​តាម​ប្រភេទ​ស្បែក​របស់​អ្នក!

ប្រភព៖ Brightside ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម