រឿងរ៉ាវដ៏ហួសចិត្ត ពីស្រីស្អាត ក្លាយជាស្ត្រីអាក្រក់ ដោយសារពាក្យរិះគន់របស់ប្តី

  • 2024-09-04 06:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្ត្រីជាច្រើនតែងចង់បានប្តីឬសង្សារបស់ខ្លួនសរសើរថាស្អាតចេះស្អាតចុះ ហើយខ្លួនក៏ខំសាងខ្លួនឯងឲ្យមានភាពទាក់ទាញ ក៏ព្រោះតែចង់ផ្គាប់ចិត្តមនុស្សដែលខ្លួនស្រលាញ់ដែរ។ ទោះយ៉ាងណាក៏ដោយការធ្វើនោះក៏មិនត្រូវហួសហេតុពេកដែរ យើងធ្វើទៅតាមអ្វីដែលយើងអាចធ្វើបានទៅបានហើយ។ យ៉ាងណាមិញថ្ងៃនេះ Kanha សូមលើករឿងជីវិតពិតរបស់តារាស្រីម៉ូឌែលម្នាក់ ពីសម្រស់ដ៏ស្រស់ស្អាតទាក់ភ្នែកគ្រប់គ្នា បែរជាមកក្លាយជាមនុស្សម្នាក់ដែលមើលលែងយល់ទាំងសម្រស់និងសុខភាពក៏ព្រោះតែស្វាមីរបស់នាងទៅវិញ។

Ngu Tri Hang (ងួន ទ្រីហាំង) ជាតារាម៉ូឌែលដ៏ស្រស់ស្អាតម្នាក់ នាងកើតនៅឆ្នាំ ១៩៧៨ ក្នុងគ្រួសារដែលមានជីវភាពធូរធារ ដែលឪពុកម្តាយទាំងពីរជាវេជ្ជបណ្ឌិតនៅទីក្រុងហុងកុង (ចិន)។ Ngu Tri Hang មានរូបរាងស្រស់ស្អាតស្រឡូន គួរឲ្យស្រលាញ់ ហើយនាងចូលប្រឡូកក្នុងវិស័យសិល្បះតាំងពីអាយុ១៥ឆ្នាំ។ Ngu Tri Hang ធ្លាប់ជាតារាស្រីវ័យក្មេងដែលស្អាត ទាក់ទាញភ្នែកគ្រប់គ្នាផងដែរ។ ដល់វ័យ១៦ឆ្នាំ នាងបានជួប និងណាត់ជួប Quach Vinh Thuan ដែលជាកូនប្រុសរបស់ប្រធានក្រុមហ៊ុន Wing On អចលនទ្រព្យ និងធានារ៉ាប់រង។

ដោយសារក្តីស្រលាញ់យ៉ាងជ្រាលជ្រៅចំពោះម្ចាស់វ័យក្មេងដ៏មានទ្រព្យស្តុកស្តម្ភ ទ្រីហាំង បានលះបង់ឱកាសក្លាយជានិស្សិតនៅសាកលវិទ្យាល័យ Oxford ដ៏មានកិត្យានុភាព ដើម្បីរៀបការជាមួយលោក ក្វាច វិញធួន ក្នុងឆ្នាំ ២០០០។ ប៉ុន្តែវាមិនដូចការស្រមៃនិងចង់បានរបស់នាងឡើយ ដោយសាវតារបស់នាង មិនមែនជាអ្នកមានដូចប្តី នាងតែងតែអត់ធ្មត់និងធ្វើការទាមទាដោយមិនសមហេតុផលរបស់ប្តី។ ការមើលងាយ និងជិះជាន់ពីស្វាមីបានធ្វើឱ្យ ទ្រីហាំង កើតជំងឺបាក់ទឹកចិត្ត និងគេងមិនលក់ជាប្រចាំ។

បន្ទាប់មក បញ្ហាផ្លូវចិត្តរបស់ Ngu Tri Hang កាន់តែធ្ងន់ធ្ងរ នៅពេលដែល Quach Vinh Thuan រិះគន់ប្រពន្ធគាត់ថាឡើងទម្ងន់មិនស្អាតធ្វើឲ្យគាត់បាក់មុខ និងខ្មាស់គេ។ ដោយកត្តាទាំងនេះហើយ នាងត្រូវបានស្វាមីគ្រប់គ្រង់យ៉ាងតឹងរឹងពីការឡើងទំងន់របស់នាង ដោយតម្រូវឲ្យនាងរក្សារាងស្លីម និងរក្សារូបសម្រស់ឲ្យស្រស់ស្អាត ជាពិសេសពេលចេញទៅណាម្តងៗជាសារធារណៈ។ ដោយសារការប្រមាថមើលងាយពីស្វាមីគ្រប់ច្រក ហើយណាមួយខ្លាចប្តីធុញនិងទៅមានស្រីថ្មី Tri Hang បានសម្រេចចិត្តសម្រកទម្ងន់។ ជារៀងរាល់ថ្ងៃ នាងតមអាហារយ៉ាងវេទនា ថែមទាំងប្រើថ្នាំសម្រកទម្ងន់ដោយមិនរើសអើង ដើម្បីជំនួសបាយ។

បន្ទាប់ពីរៀបការជាមួយ Quach Vinh Thuan បាន 2 ឆ្នាំ Ngu Tri Hang អស់កម្លាំងទាំងផ្លូវកាយ និងផ្លូវចិត្ត។ ដោយសារការសម្រកទម្ងន់មិនបានត្រឹមត្រូវ នាងបានទទួលរងនូវការឃ្លានអាហារយ៉ាងខ្លាំង។ Ngu Tri Hang ក៏មានបញ្ហាក្រពះពោះវៀនដែរ ដោយសារការលេបថ្នាំសម្រកទម្ងន់ច្រើនពេក បង្ខំឱ្យដកក្រពះ និងពោះវៀនចេញជាងពាក់កណ្តាល។ នាងស្ទើរតែបាត់បង់ជីវិតទៅហើយ ព្រោះត្រូវវះកាត់ច្រើនជាង១០ដង ដោយសារតែស្ទះពោះវៀន។ លើសពីនេះ តារាម៉ូដែលស្រីរូបនេះ ក៏ទទួលរងនូវជំងឺធ្លាក់ទឹកចិត្ត និងគេងមិនលក់ ធ្វើឱ្យរាងកាយរបស់នាងចុះខ្សោយ ក្រៀមស្វិត និងស្រកទម្ងន់យ៉ាងឆាប់រហ័ស។ មិនត្រឹមតែប៉ុណ្ណោះ ដោយសារតែស្គមពេក ទ្រីហាំង ក៏កើតជំងឺសរសៃប្រសាទ និងត្រូវប្រើរទេះរុញដើម្បីដើរ។

នៅពេលដែល Ngu Tri Hang មានបញ្ហាសុខភាព Quach Vinh Thuan ដំបូងឡើយសុខចិត្តមើលថែនាង និងស្វែងរកគ្រូពេទ្យល្អបំផុតសម្រាប់នាង។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលគាត់បានទទួលការធ្វើរោគវិនិច្ឆ័យថាប្រពន្ធរបស់គាត់នឹងមិនអាចជាសះស្បើយដូចពីមុន Quach Vinh Thuan ចាប់ផ្តើមត្រជាក់បន្តិចម្តងៗ ដោយតែងតែលើកឡើងពីហេតុផលការងារដើម្បីចៀសវាងការជួប Ngu Tri Hang ។ បន្ទាប់មក Quach Vinh Thuan បានលួចលាក់មានទំនាក់ទំនងស្នេហាជាមួយតារាចម្រៀង Duong Ai Can។ ពួកគេបានលួចលាក់ពីក្រោយខ្នងរបស់ ទ្រីហាំង អស់រយៈពេល ៧ ឆ្នាំ។ ការឈឺចាប់ដោយសារប្តីក្បត់ចិត្ត ធ្វើឲ្យស្ថានភាពសុខភាពរបស់ ទ្រីហាំង កាន់តែយ៉ាប់យ៉ឺន រហូតនាងនៅសល់ ទម្ងន់ត្រឹមតែ 22 គីឡូក្រាមប៉ុណ្ណោះ។

ក្នុងឆ្នាំ 2006 Quach Vinh Thuan បានដាក់ពាក្យសុំលែងលះពី Ngu Tri Hang ដោយហេតុផលថានាងជាបន្ទុក និងរារាំងការអភិវឌ្ឍន៍របស់គាត់។ យ៉ាងណាមិញ យោងតាមប្រព័ន្ធផ្សព្វផ្សាយហុងកុង (ចិន) បានឲ្យដឹងថា លោក Quach Vinh Thuan បានចាកចេញពីប្រពន្ធរបស់គាត់ ដោយសារតែគូស្នេហ៍របស់គាត់ Duong Ai Can មានផ្ទៃពោះកូន។ ការលែងលះរបស់ Quach Vinh Thuan និង Ngu Tri Hang មិនបានប្រព្រឹត្តទៅដោយរលូននោះទេ នៅពេលដែលបុរសរូបនេះមិនចង់ផ្តល់អត្ថប្រយោជន៍ក្រោយការលែងលះដល់អតីតភរិយារបស់គាត់។ បន្ទាប់ពីការសាកល្បងជាច្រើន ទីបំផុតពាណិជ្ជកររូបនេះបានយល់ព្រមផ្តល់សំណងដល់ Ngu Tri Hang 1.5 លាន HKD (4.7 ពាន់លានដុង) និងប្រាក់ឧបត្ថម្ភចំនួន 42,500 HKD/ខែ (ច្រើនជាង 135 លានដុង)។

ក្រោយពេលលែងលះ ទ្រីហាំង ត្រូវបានឪពុកម្តាយរបស់នាងចំណាយលុយដែលបាន សន្សំទាំងអស់របស់ខ្លួនដើម្បីសង្គ្រោះ ទ្រីហាំង ពីទ្វារមរណៈ។ ក្រោមការមើលថែរបស់ឪពុកម្ដាយ ស្ថានភាពសុខភាពរបស់ ទ្រីហាំង កាន់តែប្រសើរឡើង។ នាងឡើងទម្ងន់វិញ ហើយក៏អាចដើរបានទៀតផង។ យ៉ាងណាមិញ បើក្រឡេកមកមើលរូបភាពបច្ចុប្បន្ននិងអតីតកាល របស់ ទ្រីហាំង វិញ មហាជនជាច្រើន ទប់ចិត្តមិនបាន ចំពោះសម្រស់ដ៏ស្រស់ស្អាតរបស់តារាស្រី ហុងកុង (ចិន) ហើយ សាធារណជនជឿថា អាពាហ៍ពិពាហ៍ជាមួយ Quach Vinh Thuan បានយកអ្វីៗទាំងអស់ពី Ngu Tri Hang តាំងពីសុខភាព រូបរាង រហូតដល់កេរ្តិ៍ឈ្មោះ។

ប្រភព៖ kenh14

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម