គន្លឹះ ៥ យ៉ាងដើម្បីឈប់ស្រឡាញ់ អ្នកដែលមិនស្រឡាញ់អ្នកវិញ

  • 2024-02-21 08:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការឈប់ស្រលាញ់អ្នកដែលមិនស្រលាញ់យើង មិនមែនជារឿងងាយស្រួលនោះទេ។ ដើម្បីរួចផុតពីការឈឺចាប់នេះ សំខាន់អ្នកត្រូវដឹងពីវិធីឈប់ស្រលាញ់អ្នកដែលមិនបានស្រលាញ់អ្នកវិញ។ខាងក្រោមនេះ គឺជាគន្លឹះដើម្បីបញ្ឈប់ខ្លួនឯង នៅពេលដែលមនុស្សដែលយើងស្រលាញ់គេមិនបានស្រលាញ់យើង៖

១ . ឈប់ស្រលាញ់មនុស្សដែលមិនស្រលាញ់អ្នកវិញ

ការនៅឃ្លាតឆ្ងាយពីមនុស្សដែលគេមិនបានស្រលាញ់យើង ជាគន្លឹះដ៏ល្អបំផុតមួយដែលយើងពិបាកធ្វើតែក៏ត្រូវតែធ្វើឲ្យបានដែរ ដើម្បីកុំឲ្យខ្លួនឯងពិបាកទៅថ្ងៃមុខ ហើយឈឺចាប់កាន់តែខ្លាំងជាងនេះ។

២ . កុំឱ្យតម្លៃខ្លួនឯងទាប

ពេលស្រលាញ់នរណាម្នាក់ កុំគិតថាខ្លួនឯងអន់ជាងម្នាក់នោះអី កុំគិតថាខ្លួនឯងមិនល្អ មិនដល់គេអី នោះនាំឲ្យតែខ្លួនឯងលិចលង់កាន់តែជ្រៅ។ ជួនកាលយើងល្អជាងគេក៏ថាបានដែរ ព្រោះមនុស្សម្នាក់ៗមានចំណុចល្អរាងៗខ្លួន ជួនកាលគេមិនបានស្រលាញ់យើងមិនមែនមកពីយើងអន់នោះទេ អាចមកពីកត្តាផ្សេង។ ដូចនេះកុំឲ្យតំលៃខ្លួនឯងទាប។

៣ . ថែរក្សាខ្លួនអ្នកឱ្យបានល្អ

ការថែរក្សាខ្លួនឯងពេលដែលកំពុងមានវិបត្តិផ្លូវចិត្តគឺជារឿងដែលពិបាកបំផុត ព្រោះការស្រលាញ់មិនមែនចេះតែកាត់ចិត្តបានភ្លាមៗនោះទេ ដូចនេះយើងត្រូវរៀនធ្វើចិត្ត ហើយបន្សាំខ្លួនឯងទៅនិងរឿងមួយចំនួនដែលធ្វើយ៉ាងណា ឲ្យខ្លួនឯងសប្បាយចិត្ត ដូចជាធ្វើឲ្យខ្លួនឯងរវល់ជាមួយការងារ ដើរកម្សាន្ត ហាត់ប្រាណ ញ៉ាំ ស្តាប់ចម្រៀង ធ្វើទៅតាមអ្វីដែលខ្លួនឯងសប្បាយចិត្ត។

៤ . ផ្តោតលើគោលដៅរបស់អ្នក ជាជាងផ្តោតរឿងខូចចិត្ត

ជាច្រើនដងដែលយើងជឿថាពិភពលោកនឹងបញ្ចប់នៅពេលដែលទំនាក់ទំនងមួយបានបញ្ចប់។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកក្រឡេកមើលស្ថានភាពរបស់អ្នកដោយទស្សនៈ អ្នកនឹងដឹងថានេះមិនមែនដូច្នោះទេ។ ដូច្នេះហើយ គន្លឹះសំខាន់ដើម្បីឈប់ស្រឡាញ់អ្នកដែលមិនស្រលាញ់អ្នកវិញ គឺផ្តោតលើគោលដៅរបស់អ្នក។ ដូច្នេះ ចូរផ្តោតលើការងាររបស់អ្នក ចំណូលចិត្តរបស់អ្នក អនាគតរបស់អ្នក។

៥ . ស្វែងរកជំនួយជំនាញ

ប្រសិនបើយើងកំពុងខូចចិត្ត យើងប្រាកដជាចង់ចាកចេញពីភាពសោកសៅ ដូចនេះយើងត្រូវស្វែងរកអ្វីដែលធ្វើឲ្យខ្លួនឯងរីកចំរើនទៅមុខ ទាំងខ្លួនឯងផ្ទាល់ ទាំងលុយកាក់ និងការងារ។

ប្រភព៖ steptohealth

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម