ឪពុកម្តាយគួរដឹង ៦ វិធី ក្នុងការប្រដៅកូនដែលរឹងរូស

  • 2024-02-20 09:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការធ្វើជាឪពុកម្តាយគេមិនងាយស្រួលនោះទេ ជាពិសេសនៅពេលដោះស្រាយជាមួយកូនដែលរឹងរូស និងនិយាយមិនចេះស្តាប់គ្នា។ ខាងក្រោមនេះគឺជាគន្លឹះខ្លះៗដើម្បីជួយឱ្យមានប្រសិទ្ធភាព ក្នុងការប្រដៅកូនរបស់អ្នកដោយមិនមានការស្តីបន្ទោសឬវាយដំ៖

១ រក្សាភាពស្ងប់ស្ងាត់ និងមិនប្រតិកម្ម

ប្រសិនបើអ្នកចង់ប្រដៅកូន ជៀសវាងការឆ្លើយតបនឹងកូនដោយពាក្យប្រមាថ ឬពាក្យគំរោះគំរើយ។ ផ្ទុយទៅវិញ ចូរប្រើឃ្លាល្អៗមួយៗនិងពន្យល់ ដើម្បីឲ្យកូនរបស់អ្នកដឹងថាអ្នកបាននិយាយទៅកាន់គាត់ ដោយមិនប្រតិកម្មឬប្រើហឹង្សាទៅគាត់នោះទេ។

២ កុំធ្វើឲ្យកូនមានអំណាចលើយើង

កុមារដែលរឹងរូសតែងតែចង់ទទួលបានអំណាចក្នុងទំនាក់ទំនង ជាមួយឪពុកម្តាយរបស់ពួកគេ។ ប្រសិនបើអ្នកប្រតិកម្មហើយឆាប់ខឹង នោះអ្នកកំពុងតែផ្តល់កម្លាំងដល់កូនមិនល្អដោយអចេតនា។ ជៀសវាងការឈ្លោះប្រកែកជាមួយកូនរបស់អ្នក ព្រោះជាទង្វើមិនល្អ ដែលកូនអាចធ្វើត្រាប់តាមអ្នកនៅថ្ងៃណាមួយ។

៣ ឪពុកម្តាយមិនត្រូវអើពើនឹងអាកប្បកិរិយារញ៉េរញ៉ៃរបស់កូន

ការមិនអើពើដោយជ្រើសរើសមធ្យោបាយដ៏មានប្រសិទ្ធភាពមួយនោះគឺ "ស្ងប់ស្ងាត់" ។ប្រសិនបើអ្នកធ្វើមិនឃើញពីទង្វើកូន នោះកូនរបស់អ្នកនិងមិនធ្វើវាទៀតទេ ព្រោះអ្នកមិនចាប់អារម្មណ៏លើវា។ រាល់ពេលដែលកូនរបស់អ្នកធ្វើ កូនៗតែងចង់បានឲ្យអ្នកឃើញ ហើយសរសើរគាត់ ទើបគាត់សប្បាយចិត្ត។

៤ ផ្តល់ការព្រមានច្បាស់លាស់

នៅពេលកូនរបស់អ្នកនិយាយដោយប្រើពាក្យមិនសមរម្យ ឈ្លើយ ចូររំឮកគាត់និងពន្យល់ដល់គាត់វិញថា ទង្វើនេះមិនសមរម្យនោះទេ លើកក្រោយឈប់ធ្វើវាទៀត។ អ្នកត្រូវប្រាប់កូនភ្លាមៗ មិនត្រូវទុកនោះទេ។

៥ អនុវត្តការពិន័យដល់កូនដែលសមរម្យបំផុត

នៅពេលដែលកូនរបស់អ្នកធ្វើខុស អ្នកគួរដាក់ទណ្ឌកម្មឲ្យសមស្របបំផុតសមនិងអាយុរបស់កូន ដើម្បីកុំឲ្យគាត់បានចិត្តនិងបន្តធ្វើខុសលើកក្រោយទៀត។

៦ ធ្វើជាគំរូសម្រាប់កូនរបស់អ្នក

កំណត់ច្បាប់គ្រួសារអំពីការប្រព្រឹត្តចំពោះអ្នកដទៃដោយចិត្តសប្បុរស និងការគោរព។ ឪពុកម្តាយត្រូវអនុវត្តតាមច្បាប់នេះ ដើម្បីធ្វើជាគំរូដល់កូនៗរបស់ពួកគេ។ បង្ហាញការគោរពចំពោះអ្នកគ្រប់គ្នាដែលនៅជុំវិញ ។ បង្រៀនកូនរបស់អ្នកពីរបៀបដោះស្រាយជាមួយនឹងកំហឹង និងការខកចិត្តក្នុងពេលធ្វើរឿងអ្វីមួយមិនបានផល។

ប្រភព៖ phunutoday

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម