តេីការវះកាត់កែទម្រង់ច្រមុះ បានមួយជីវិតដែរឬទេ?

  • 2024-02-07 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការវះកាត់ដែលផ្លាស់ប្តូររូបរាង និងទម្រង់ច្រមុះ វាត្រូវបានអនុវត្តជាញឹកញាប់ដើម្បី បង្កើន ឬផ្លាស់ផ្តូររូបរាងរបស់ច្រមុះ និងក្នុងករណីខ្លះវាធ្វើឲ្យប្រសើរឡើងនូវមុខងារដកដង្ហើមផងដែរ។ អំឡុងពេលវះកាត់ គ្រូពេទ្យនឹងកាត់ស្បែក សាច់ ខ្ទង់សិប្បនិម្មិត (implant) និង ឆ្អឹងត្រចៀក ឬឆ្អឹងជំនីរបស់អ្នក ដើម្បីសម្រេចបាននូវរូបរាងច្រមុះមួយដែលអ្នកជំងឺចង់បាន ហើយសមនឹងទម្រង់មុនរបស់គាត់។

ការវះកាត់ច្រមុះអាចសម្រេចបានដូចខាងក្រោម៖

• បង្កើនឬបន្ថយគល់ច្រមុះ Nasal Bridge

• កាត់បន្ថយទំហំនៃចុងច្រមុះ

• កាត់បន្ថយទំហំនៃរន្ធច្រមុះ

• កែទម្រង់ចុងច្រមុះ

• បង្កើនមុំរវាងច្រមុះ និងបបូរមាត់ខាងលើ

• និងការធ្វើខ្ទង់ច្រមុះមានភាពស្មើ ឬពង្រាបពកឆ្អឹងឬសាច់ (Dorsal Hump)

ទាក់ទងទៅនឹងសំណួរថា តើការវះកាត់កែទម្រង់ច្រមុះ តើអាចទទួលបានលទ្ធផលមួយដែលនៅជាមួយយើងបានមួយជីវិត ឬទេ? ចម្លើយ វេជ្ជបណ្ឌិត អ៊ុក សុវណ្ណវិចិត្រា ឯកទេសវះកាត់កែសម្ផស្សប្រចាំការនៅគ្លីនិក មៀរ៉ា គឺ បាន។ ប្រសិនបើការវះកាត់មួយដែលគោរពទៅតាមបច្ចេកទេសត្រឹមត្រូវ មានស្តង់ដារវេជ្ជសាស្រ្ត ដោយមិនមានការឆ្លងរោគអំឡុងពេល ឬក្រោយការវះកាត់ និងរូបរាងសមជាមួយទម្រង់មុខ ក៏ដូចជាចំណង់ចំណូលចិត្តអ្នកជំងឺ នោះយើងអាចសន្មតថាជាការវះកាត់មួយដែលជោគជ័យ នឹងមិនទាមទារឲ្យមានការផ្លាស់ប្តូរអ្វីឡើយសម្រាប់អ្នកជំងឺ។ ក៏ប៉ុន្តែអ្នកជំងឺក៏នៅអាចទទួលការវះកាត់ជាថ្មីក្នុងករណីដែលគាត់ចង់ផ្លាស់ប្តូរទម្រង់ ឬរូបរាងច្រមុះរបស់គាត់ទៅជាទម្រង់ថ្មី ឬទៅតាមចំណង់ចំណូលចិត្តរបស់គាត់នាថ្ងៃអនាគតបានដូចគ្នាចាប់ពីរយៈពេលចន្លោះពី ២ទៅ៣ ខែឡើងទៅ។

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម