តើកត្តាអ្វីខ្លះ បណ្តាលឲ្យមានការឆ្លងមេរោគក្រោយការវះកាត់?

  • 2024-01-18 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មានមនុស្សជាច្រើន ត្រូវការភាពស្អាតជាជាងការឈឺចាប់ដែលកើតមាន ព្រោះភាពស្អាតអាចធ្វើឲ្យគេទាំងនោះទទួលបាននៅផលតបស្នងត្រឡប់មកវិញយ៉ាងគាប់ប្រសើរ រហូតមានអ្នកខ្លះអាចកែរប្រែជីវិតរបស់ខ្លួនទាំងស្រុង ដោយសារតែការកែសម្ភស្ស។​ មនុស្សមួយចំនួន ឲ្យតែស្អាតនិងមានតំលៃធូ ដោយមិនគិតរឿងសុវត្ថិភាពប៉ុន្មាននោះទេ ដែលជាហេតុធ្វើឲ្យពួកគាត់មានបញ្ហាទៅថ្ងៃក្រោយ។ ខាងក្រោមនេះគឺជា ហេតុផលមួយចំនួន ដែលត្រូវដឹង ដែលធ្វើឲ្យការវះកាត់ទទួលបានជោគជ័យ៖

១. ដើម្បីអោយការវះកាត់មួយទទួលបានជោគជ័យ គឺតម្រូវអោយមានកត្តាចូលរួមធំៗចំនួន ៣ ដែលរួមមាន៖

១. មុនការវះកាត់ ត្រូវការពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតឯកទេស បូករួមជាមួយការពិនិត្យសុខភាព។

២. អំឡុងពេលវះកាត់ ប្រព្រឹត្តទៅជាមួយវេជ្ជបណ្ឌិតដែលមានបច្ចេកទេសត្រឹមត្រូវ បូករួមជាមួយ សម្ភារៈ បរិក្ខារទំនើប និងមានស្តង់ដារ។

៣. ក្រោយការវះកាត់ តម្រូវអោយអ្នកជំងឺចូលរួមសហការក្នុងការថែទាំ លាងសម្អាត និងមកតាមដានតាមការណាត់។

ជាការពិតណាស់ កត្តាទាំងបីខាងលើនេះចូលរួម និងដើរតួយ៉ាងសំខាន់ក្នុងការរួមចំណែក ឲ្យការវះកាត់មួយទទួលបានជោគជ័យ និងប្រកបដោយសុវត្ថិភាព។

២. ផលវិបាកដែលយើងសង្កេតឃើញជាញឹកញាប់ក្រោយការវះកាត់នោះគឺការឆ្លងមេរោគ ដែលវាបង្កឡើងពីកត្តាច្រើនរួមមាន៖

• សម្ភារៈប្រើប្រាស់មិនមានអនាម័យ ឬមិនបានឆ្លងកាត់ការសម្លាប់មេរោគត្រឹមត្រូវ

• បន្ទប់វះកាត់មិនគោរពតាមស្តង់ដារវេជ្ជសាស្ត្រ

• ការវះកាត់ជាមួយបុគ្គលដែលមិនមែនជាវេជ្ជបណ្ឌិតឯកទេស

• មិនមានការប្រើប្រាស់ថ្នាំសម្លាប់ មេរោគ (Antibiotics) អំឡុងពេល និងក្រោយការវះកាត់

• អ្នកជំងឺមិនបានយល់ដឹងអំពីការថែទាំរបួសក្រោយការវះកាត់

• មិនមានការលាងសម្អាត និងពិនិត្យរបួសទៀងទាត់ដោយអ្នកជំនាញ ៕

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម