៥ហេតុផល ដែលឪពុកម្តាយត្រូវតែផ្តលឲ្យកូន កូនធំឡើងមានទំនុកចិត្តអនាគតកាន់តែភ្លឺស្វាង

  • 2024-01-16 06:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្វើជាឪពុកម្តាយគេគឺមិនងាយស្រួលនោះទេ មិនថាកូនតូចឬកូនធំហើយក្តី ក៏នៅតែបារម្ភចំពោះកូនជានិច្ច។ ខាងក្រោមនេះគឺជាហេតុផលដែលឪពុកម្តាយត្រូវតែផ្តល់ឲ្យកូនរបស់អ្នក ដើម្បីឲ្យពួកគាត់មានភាពកក់ក្តៅក្នុងការរស់នៅ៖

១ .មិនថាមានអ្វីកើតឡើង ឪពុកម្តាយត្រូវតែនៅក្បែរខ្លួនជានិច្ច

នេះជាការបង្ហាញពីសេចក្ដីស្រឡាញ់គ្មានលក្ខខណ្ឌដែលឪពុកម្ដាយមានចំពោះកូន។ មិនថាពិន្ទុប្រឡងរបស់កូនអ្នកល្អឬអត់ ឪពុកម្តាយរបស់អ្នកនឹងនៅតែស្រលាញ់អ្នក។ ឪពុកម្តាយត្រូវតែនៅក្បែរពួកគេ អមដំណើរកូននៅគ្រប់ដំណើរនៃការធំឡើង។ ពាក្យសម្ដីរបស់ឪពុកម្ដាយនឹងផ្ដល់កម្លាំងចិត្ត និងជួយឱ្យកូនយល់ថា កូនមិនអាចនៅម្នាក់ឯងក្នុងជីវិតនេះបានទេ។

២ . ឪពុកម្តាយគ្រាន់តែណែនាំ តែការសម្រេចចិត្តគឺអាស្រ័យលើកូន ដើម្បីឲ្យគេជឿជាក់លើខ្លួនឯង

កុមារពេញវ័យនឹងត្រូវឯករាជ្យពីឪពុកម្តាយ។ នៅពេលនេះ កុមារត្រូវដឹងពីរបៀបជ្រើសរើស និងសម្រេចចិត្តសម្រាប់អនាគតរបស់ពួកគេ ហើយមិនអាចពឹងផ្អែកលើឪពុកម្តាយរបស់ពួកគេបានទេ។ ដើម្បីធ្វើដូច្នេះ ឪពុកម្តាយត្រូវផ្តល់ឯករាជ្យភាពដល់កូនជាមុនសិន។កុមារដែលត្រូវបានគេគោរពទាំងស្រុងគឺមិនសូវចេះបះបោរ គិតស្ងប់ស្ងាត់ ហើយក្លាយជាមនុស្សរឹងមាំ ក្លាហាន និងការសម្រេចចិត្ត។

៣ . ត្រូវជឿជាក់លើកូនអ្នក

ជារៀងរាល់ថ្ងៃ កុមារទទួលរងសម្ពាធពីគ្រូ និងមិត្តភ័ក្តិនៅជុំវិញខ្លួន ធ្វើឱ្យពួកគេបាត់បង់ទំនុកចិត្ត និងងាយបាក់ទឹកចិត្ត។ នៅពេលនេះ ការលើកទឹកចិត្តពីឪពុកម្ដាយគឺសំខាន់ខ្លាំងណាស់។ ពាក្យកក់ក្តៅពីឪពុកម្តាយនឹងបង្កើតទំនុកចិត្តដល់កូនៗ ផ្តល់កម្លាំងចិត្តឱ្យពួកគេខិតខំសិក្សាជារៀងរាល់ថ្ងៃ។

៤ . ឪពុកម្តាយត្រូវយល់ និងគោរពជម្រើសរបស់កូនជានិច្ច

នៅពេលដែលកូនចង់បានអ្វីឬរៀនមុខវិជ្ជាអ្វី ឪពុកម្តាយដែលមិនទាន់យល់ពីតម្រូវការ និងផលប្រយោជន៍របស់កូន សូមកុំហាមឃាត់ ធ្វើឱ្យទំនាក់ទំនងឪពុកម្តាយ និងកូនកាន់តែយ៉ាប់យ៉ឺន។ ដូចនេះឪពុកម្តាយគួរតែគោរពការសម្រេចចិត្តរបស់កូន ទៅតាមស្ថានភាពជាក់ស្តែង។

៥ ឪពុកម្តាយត្រូវតែផ្តល់ ជំនួយដល់គាត់ នៅពេលដែលគាត់ត្រូវការ

អារម្មណ៍នៃទំនួលខុសត្រូវមានសារៈសំខាន់ណាស់។ ការចិញ្ចឹមបីបាច់អារម្មណ៍នៃការទទួលខុសត្រូវរបស់កុមារគឺដើម្បីឱ្យពួកគេដឹងថាពួកគេមានសារៈសំខាន់។

ប្រភព៖ kenh14

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម