បើចង់ឱ្យអនាគតកូនជោគជ័យ ឪពុកម្តាយត្រូវចៀសវាង៣ចំណុចនេះ

  • 2024-07-05 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

លោកសាស្ត្រាចារ្យដែលធ្វើការនៅសាកលវិទ្យាល័យ ប្រទេសចិនបាននិយាយថា៖ ដើម្បីឲ្យកូនធំឡើងដោយជោគជ័យ ឪពុកម្តាយមិនត្រឹមតែត្រូវធ្វើជាគំរូល្អប៉ុណ្ណោះទេ ប៉ុន្តែត្រូវយកចិត្តទុកដាក់លើរឿងបីយ៉ាងដែលមិនគួរធ្វើផងដែរ នោះគឺ៖

១ . កុំបោះបង់ពាក់កណ្តាលផ្លូវ

ចាប់ពីអាយុ ៥-១០ឆ្នាំ កុមារខ្លះមិនតស៊ូក្នុងការដោះស្រាយបញ្ហាលំបាកៗទេ ប៉ុន្តែត្រូវស្វែងរកជំនួយពីឪពុកម្តាយ។ ពេលកុមារទៅសាលារៀន រួចបោះបង់ពាក់កណ្តាលផ្លូវ ព្រោះតែបាត់បង់ចំណាប់អារម្មណ៍... ស្ថានភាពនេះកើតឡើងដោយសារតែកុមារមិនអាចប្រឈមមុខ និងដោះស្រាយការលំបាក ដែលនាំឱ្យពួកមិនចង់រៀន។ មិនថាការរៀនសូត្រ រឺធ្វើអ្វីក៏ដោយ កុំទំលាប់ឲ្យកូនធ្វើបានពាក់កណ្តាលហើយបោះបង់ចោលឲ្យសោះ អាចនៅពេលដែលធំឡើង គាត់ក្លាយទៅជាមនុស្សធ្វើការឲ្យរួចតែពីដៃ ត្រូវបង្រៀនកូនឲ្យចេះតស៊ូ ធ្វើឲ្យចប់ចុងចប់ដើម។ មាតាបិតាត្រូវបញ្ជាក់អំពីសារៈសំខាន់នៃការតស៊ូ។ ពេលធ្វើអ្វីក៏ដោយ ឪពុកម្តាយមិនត្រូវបោះបង់ចោលពាក់កណ្តាលផ្លូវទេ គួរបំពេញវាឲ្យបានហ្មត់ចត់ ហើយតស៊ូរកដំណោះស្រាយដើម្បីធ្វើជាគំរូដល់កូនផងដែរ។

២ . កុំធ្វើការដោយគ្មានផែនការ

អ្វីដែលឪពុកម្តាយជាច្រើនព្រួយបារម្ភនោះគឺពេលនិយាយដល់ការអប់រំសម្រាប់កូនៗ នេះហាក់ដូចជាទំនួលខុសត្រូវនិងកាតព្វកិច្ចរបស់ឪពុកម្តាយ។ អនុញ្ញាតឱ្យកុមារបង្កើតអារម្មណ៍ច្បាស់លាស់នៃការទទួលខុសត្រូវ ក្នុងពេលតែមួយអាចបង្កើតគោលដៅ និងផែនការលម្អិតក្នុងសកម្មភាពសិក្សា និងជីវិត។ ឪពុកម្តាយគួរតែជួយកុមារបង្កើតកាលវិភាគផ្ទាល់ខ្លួនសម្រាប់ថ្ងៃនីមួយៗ រួមទាំងម៉ោងលេង ម៉ោងសិក្សា ឬកិច្ចការផ្សេងៗទៀត។ បន្ទាប់ពីនោះ ចាំបាច់ត្រូវសង្កេត និងដាស់តឿនកុមារឱ្យធ្វើតាមកាលវិភាគនៅដើមដំបូងដើម្បីបង្កើតទម្លាប់មានប្រយោជន៍។

៣ ផ្តោតអារម្មណ៌

ការផ្តោតអារម្មណ៍លើការធ្វើរឿងមួយឱ្យបានល្អ មិនត្រឹមតែជាទម្លាប់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសមត្ថភាពផងដែរ។ ទោះជាយ៉ាងណាក៏ដោយ សមត្ថភាពនេះរបស់កុមារត្រូវចាប់ផ្តើមពីគ្រប់រឿងតូចតាចក្នុងជីវិត ក្រោមការគ្រប់គ្រង និងការណែនាំរបស់ឪពុកម្តាយ។

ប្រភព៖kenh14

អត្ថបទ៖ Tep Sovannmoly