ឆ្នាំ​ទាំង​៣ ចាប់​ពី​ពេល​នេះ​ដល់​ចូល​ឆ្នាំ​ចិន រាសី​ឡើង​ខ្ពស់​ត្រដែត

  • 2022-11-22 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​កើត​ឆ្នាំទាំង​បី​ខាង​ក្រោម អាច​ត្រៀម​កន្លែង​ទុក​ដាក់​លុយ​កាក់​បាន​ពី​ពេល​នេះ​បាន ដោយ​អ្នក​អាច​រក​​បាន​ថវិការ​ច្រើន​ចាប់​ពី​ពេល​នេះ​តទៅ។

១. ឆ្នាំ​រកា

អ្នក​កើត​ឆ្នាំ​មាន់​តែង​មិន​សូវ​និយាយ​ច្រើន ស្ងប់ស្ងាត់ ផ្ដោត​អារម្មណ៍​តែ​ធ្វើ​ការ​របស់​ខ្លួន​ឯង។ អ្នក​ជា​ប្រភេទ​មនុស្ស​ដែល​មិន​ចុះចាញ់​នឹង​ព្រហ្មលិខិត ដោយ​នឹង​ពុះពារ​គ្រប់​ឧបសគ្គ​ឆ្លង​កាត់​ឲ្យ​ទាល់​តែ​បាន។ ពី​ពេល​នេះ ដល់​ចូល​ឆ្នាំ​ចិន គឺ​ជា​រយៈ​ពេល​ដែល​ទេវតា​លាភ​តាម​ថែ​រក្សា​អ្នក​ ធ្វើ​ឲ្យ​អ្នក​ប្រកប​អ្វី​ក៏​បាន​រលូន។

. ឆ្នាំ​មមី

ឆ្នាំ​មមីរ​ជា​ប្រភេទ​មនុស្ស​ដែល​មិន​សម្ញែង​របស់​ខាង​ក្រៅ​ឲ្យ​គេ​ឃើញ បើ​ទោះ​បី​ជា​មាន​ទ្រព្យ​ច្រើន​ក៏​ដោយ នេះ​គឺ​ជា​អត្តចរិត​ធម្មជាតិ​របស់​គេ​ទៅ​ហើយ។ ពួក​គេ​សម្ងំ​ៗ ទិញ​ទ្រព្យន​បន្ថែម​ជា​និច្ច និង​មិន​ចេះ​ចាយ​វាយ​ខ្ជះខ្ជាយ​ឡើយ។ ពី​នេះ​ដល់​ចូល​ឆ្នាំ​ចិន ឆ្នាំ​មមីរ​អាច​ទិញ​ទ្រព្យ​បន្ថែម​ទៀត។

៣. ឆ្នាំ​ខាល

ឆ្នាំ​ខាល​មាន​ចិត្ត​មុតមាំ ក្លាហាន ហ៊ាន​និយាយ​ហ៊ាន​ធ្វើ ដើម្បី​ទៅ​ដល់​គោលដៅ​ដែល​ខ្លួន​បាន​កំណត់។ ពេល​ខ្លះ​ ឆ្នាំ​ខាល​ប្រថុយ​ហួស​សមត្ថភាព តែ​ក៏​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​គេ​បាន​ជោគជ័យ​លើ​ស​ពី​រំពឹង​ទុក​ដូច​គ្នា។ ពី​ពេល​នេះ​ដល់​ចូល​ឆ្នាំ ឆ្នាំ​ខាល​ដែល​ចង់​ពង្រីក​មុខរបរ​ខ្លួន​ឯង អាច​ពិចារណា​បាន ព្រោះ​រាសី​របស់​អ្នក​កំពុង​ឡើង៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម