គន្លឹះងាយៗ ដើម្បីការពារខ្លួនពីជំងឺគ្រុនផ្តាសាយយ៉ាងមានប្រសិទ្ធភាព

  • 2022-10-31 08:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រដូវផ្តាសាយចាប់ផ្តើមនៅខែតុលាហើយអាចមានរយៈពេលរហូតដល់ខែឧសភា។ វិធីល្អបំផុតដើម្បីបង្ការជំងឺផ្តាសាយគឺត្រូវចាក់ថ្នាំផ្តាសាយរៀងរាល់ឆ្នាំ។ ការចាក់ថ្នាំផ្តាសាយជួយកាត់បន្ថយជំងឺទាក់ទងនឹងជំងឺផ្តាសាយនិងហានិភ័យនៃផលវិបាកធ្ងន់ធ្ងរ។ វាក៏អាចជួយកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺផ្តាសាយដែរ។

ទោះបីជាអ្នកមិនមានអារម្មណ៍ឈឺក៏ដោយក៏វាចាំបាច់ក្នុងការបញ្ឈប់ការឆ្លងរាលដាលនៃជំងឺផ្តាសាយដែរ។ ប្រសិនបើអ្នកកើតជំងឺផ្តាសាយអ្នកនឹងឆ្លងច្រើនបំផុតក្នុងរយៈពេលបីទៅបួនថ្ងៃដំបូង។ នេះជាធម្មតាមុនពេលអ្នកចាប់ផ្តើមបង្ហាញរោគសញ្ញា រួមមានឈឺសាច់ដុំអស់កម្លាំងក្អកឈឺបំពង់កនិងឈឺក្បាល។ គ្រុនក្តៅគឺជារោគសញ្ញាមួយផ្សេងទៀតប៉ុន្តែមិនមែនគ្រប់គ្នាដែលមានជំងឺផ្តាសាយមានគ្រុនក្តៅទេ។ អ្នកខ្លះក៏ក្អួតនិងរាគផងដែរ។ នេះច្រើនកើតលើកុមារជាងមនុស្សធំ។

កញ្ញា ចែករំលែកការអនុវត្តមួយចំនួន ខាងក្រោមជាគន្លឹះងាយៗ ដើម្បីជួយការពារជំងឺគ្រុនផ្តាសាយមាន៖

១-គួរបរិភោគរបបអាហារមានសុខភាពល្អ ញាំអាហារដែលមានតុល្យភាពខ្ពស់ ដូចជា៖ បន្លែ ផ្លែឈើដែលជួយការពារប្រព័ន្ធភាពសាំក្នុងខ្លួនឲ្យឈ្នះជម្ងឺ។

២.ទទួលទានវិតាមីន និងជាតរ៉ែ ជ្រើសអាហារ បន្លែផ្លែឈើ ឬប្រភេទថ្នាំវិតាមីនជួយការពាររាងកាយមិនឲ្យផ្តាសាយ។

៣.ចាក់វ៉ាក់សាំង គួរឧស្សាហ៍ត្រួតពិនិត្យសុខភាពរាងកាយ ឬប្រឹក្សាជាមួយគ្រូពេទ្យសម្រាប់ថែទាំសុខភាព នឹងទទួលការចាក់វ៉ាក់សាំងជារៀងរាល់ឆ្នាំផងដែរ។

៤.រស់នៅប្រកបដោយអនាម័យល្អ ឧស្សាហ៍លាងដៃឲ្យបានស្អាត បន្ទាប់ពីកាន់របរកខ្វក់ ឬមុនពេលចាប់កាន់អាហារបរិភោគ។ នឹងធ្វើការអនាម័យជុំវិញការរស់នៅប្រកបដោយផាសុខភាពផងដែរ។

៥.ធ្វើការហាត់ប្រាណ គួរអនុវត្តជ្រើសការហាត់ប្រាណឲ្យបានទៀងទាត់សម្រាប់សុខភាព នឹងជួយរាងកាយបានរឹងមាំល្អ នឹងបានបញ្ចេញជាតិពុលចេញខ្លះពីក្នុងខ្លួន។

៦.ការគេង គេង និងសម្រាកឲ្យបានគ្រប់គ្រាន់ និងទទួលទានទឹកក្តៅឧណ្ណៗគ្រប់ពេលផងដែរ កំឡុងពេលកំពុងផ្តាសសាយ និងការងារផ្តាសាយបានល្អ។

ប្រភព៖ goodlifeupdate ប្រែ​សម្រួល៖ សិរីរត្នន៍