មិន​ឲ្យ​ទុក​យូរ Park Min Young ចេញ​មុខ​ថា​បាន​បែក​គ្នា​ជាមួយ​មិត្ត​ប្រុស​ហើយ

  • 2022-10-04 08:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ត្រឹម​តែ​រយៈ​ពេល​ខ្លី តារា​សម្ដែង​ស្រី​ជួរ​មុខ​កូរ៉េ Park Min Young បាន​ចេញ​មុខ​បកស្រាយ​ថា ខ្លួន​បាន​បែក​គ្នា​ជាមួយ​មិត្ត​​ប្រុស​មហាសេដ្ឋី​រួច​ហើយ។

កាល​ពី​ថ្ងៃ​ទី ១ ខែ​តុលា​កន្លែង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន News1 បាន​រាយការណ៍​ថា តារា​សម្ដែង​ស្រី​លំដាប់ A កូរ៉េ Park Min Young បាន​ចេញ​ការ​ប្រកាស​ជា​ផ្លូវ​ការ​ថា​ ខ្លួន​បាន​បែក​គ្នា​ជាមួយ​អ្នក​ជំនួញ Kang Jong Hyun រួច​ហើយ។ ក្រុមហ៊ុន Hook Entertainment ដែល​ជា​អ្នក​តំណាង​របស់​នាង ក៏​បញ្ជាក់​ផង​ដែរ​ថា នេះ​គឺ​ជា​ការ​ពិត​ ដែល​អ្នក​ទាំង​ពីរ​លែង​មាន​ចំណង​មនោសញ្ចតនា​នឹង​គ្នា​​ទៀត​ហើយ។

“Park Min Young បាន​បែក​គ្នា​ជាមួយ​អតីត​មិត្ត​ប្រុស​របស់​នាង​រួច​ហើយ គ្មាន​រឿង​នាង​ទទួល​បាន​កាដូ​ថ្លៃ​ៗ​ពី​បុរស​នេះ​ទេ” HooK Entertainment បន្ថែម ក្រោយ​ពេល​លេច​ឮ​ព័ត៌មាន​ថា ស្រី​ស្អាត​អាយុ ៣៦​ឆ្នាំ​ទទួល​កាដូ​ជា​រថយន្ត Lamboghini Urus ពី​បុរស​ខាង​លើ។

មុន​នោះ​ដែរ បណ្ដាញ​ព័ត៌មាន Dispatch ​បាន​ចុះ​ផ្សាយ​កម្រង​រូបភាព អ្នក​ទាំង​ពីរ​ណាត់​គ្នា​ដើរ​លេង​ជា​ច្រើន​កន្លែង។ អតីត​មិត្ត​ប្រុស​របស់​តួរឿង What’s Wrong Secretary Kim ធ្លាប់​ត្រូវ​តុលាការ​ទីក្រុង​សេអ៊ូល​កាត់​ទោស​ឲ្យ​ជាប់​ពន្ធគារ​៣​ឆ្នាំ ដោយ​នៅ​ក្រៅ​ឃុំ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម