តើអ្នកយល់ថា កងដៃមួយណាដែលស្រស់ស្អាតជាងគេហើយសមនឹងដៃរបស់អ្នក?

  • 2022-09-29 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រើស​កង​ដៃ​មួយ​​ដែល​អ្នក​ស្រលាញ់​ជាង​គេ។

រូប A

​អ្នក​នឹង​ក្លាយ​ជា​អ្នក​មាន​នាពេល​អនាគត។ ​អ្នក​ហ៊ាន​ត្រឆាំង​តទល់ ​ចេះ​ស្វែង​រក​ឱកាស មិន​សូវ​មាន​ភាព​ទន់​ខ្សោយ​នោះ​ទេ។ ​ពេល​មាន​ឧបសគ្គ​ អ្នក​ព្យាយាម​ដោះស្រាយ​ព្រម​ទាំង​ពង្រឹង​សមត្ថភាព​ខ្លួន​ឯង។ ​កាល​នៅ​ក្មេង អ្នក​ប្រឈម​នឹង​ការ​លំបាក​ជា​ច្រើន ​តែ​នៅ​ពេល​វ័យ​កាន់​តែ​ច្រើន ជីវិត​អ្នក​នឹង​កាន់​តែ​រលូន​ទៅ​មុខ ហើយ​​ផ្លូវ​អនាគត​នឹង​កាន់​តែ​បើក​ទូលាយ។

រូប B

​នា​ពេល​អនាគត ​អ្នក​នឹង​ក្លាយ​ជា​អ្នក​មាន​។ ​​អ្នក​មិន​​មែន​មនុស្ស​ដែល​ពូកែ​អួត​អាង ទោះ​បី​អ្នក​បាន​ទទួល​សមិទ្ធិផល​ជា​ច្រើន​ក៏​ដោយ។ ​លើស​ពី​នេះ ​ អ្នក​​មាន​ភាព​ស្ងប់​ស្ងាត់ ​ចេះ​វិភាគ​ត្រឹម​ត្រូវ និង​វិនិច្ឆ័យ​បាន​ល្អ​។ ​គុណ​សម្បត្តិ​ទាំង​នេះ​​នឹង​ជួយ​អ្នក​ឲ្យ​​ឈរ​រឹង​មាំ ឆ្ពោះ​ទៅ​មុខ​ពី​មួយ​ជំហាន​ទៅ​មួយ​ជំហាន​​ដើម្បី​ទៅ​ដល់​​ផ្លូវ​រុង​រឿង។ ​​

រូប C

​អ្នក​ត្រូវ​ការ​ខំប្រឹង​បន្តិច​ដើម្បី​ក្លាយ​ជា​អ្នក​មាន។ ​បើ​អ្នក​ខំ​ប្រឹង​ជាង​នេះ​បន្តិច ហើយ​ក្លាហាន​ហ៊ាន​ទទួល​យក​នៅពេល​មាន​អ្វី​ផ្លាស់​ប្តូរ ​នោះ​ជីវិត​អ្នក​នឹង​កាន់​តែ​ល្អ​ប្រសើរ។ ​ភាគ​ច្រើន អ្នក​តែង​ចង់​រស់​នៅ​ពិភព​បែប Comfort Zone ដែល​ពិបាក​ធ្វើ​ឲ្យ​អ្នក​ចាក​ផុត​ពី​ការ​លូត​លាស់​លឿន។​

រូប D

​អ្នក​នឹង​ក្លាយ​ជា​អ្នក​មាន​នា​ពេល​អនាគត។ ​អ្នក​ជា​មនុស្ស​ច្នៃ​ប្រឌិត ហើយ​ហ៊ាន​​ពុះ​ពារ​ក្នុង​ជីវិត។ ​អ្នក​មាន​មហិច្ចតា មិន​ខ្លាច​ក្នុង​ការ​ផ្លាស់​ប្តូរ។ ​មនុស្ស​ជា​ច្រើន​ចូលចិត្ត​អ្នក ប្រសិន​បើ​​អ្នក​ខំប្រឹង​ប្រែង​ខ្លាំង ភាព​ជោគជ័យ​នឹង​មក​រក​អ្នក​ដោយ​ងាយ​ស្រួល។ ​វា​អាច​នឹង​មាន​ឧបសគ្គ​ច្រើន​រួម​ទាំង​ការ​លំបាក តែ​ជាមួយ​ភាព​ខ្លាំង អ្នក​នឹង​អាច​ដោះស្រាយ​បញ្ហា​ព្រម​ទាំង​ឈ្នះ​រឿង​ទាំង​ឡាយ​សម្រាប់​ខ្លួន​ឯង។

ប្រភព៖ Eva ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម