បែក​គ្នា​ហើយ តើ​សង្សារ​ចាស់​នៅ​នឹក​អ្វី​ពី​អ្នក?

  • 2022-09-28 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​ក្រោយ​ពេល​បែក​គ្នា សង្សារ​នៅ​ចង​ចាំ​អ្វី​ពី​អ្នក​ខ្លាំង​ជាង​គេ?

១. នៅ​ក្នុង​កែវ​ភ្នែក​គេ អ្នក​ជា​មនុស្ស​ចចេស រឹងរូស ទាមទារ​គ្មាន​មូលហេតុ ហើយ​ពេល​ខ្លះ​ហួស​ហេតុទៀត​ផង ហើយ​នេះ​គឺ​ជា​ចំណុច​ដែល​គេ​មិន​អាច​ភ្លេច​ពី​អ្នក។ តែ​នេះ​ក៏​ជា​ចំណុច​ធ្វើ​ឲ្យ​គេ​ធ្លា​ប់​ស្រលាញ់​គ្នា​ដូច​គ្នា។ អ្នក​ហ៊ាន​រស់​នៅ​ដោយ​ភាព​ក្លាហាន មិន​លាក់​ពុត ដែល​ធ្វើ​ឲ្យ​មាន​មនុស្ស​ច្រើន​ចាប់​អារម្មណ៍​លើ​អ្នក។

២. អនុស្សាវរីយ៍​ដែល​គេ​មិន​អាច​ភ្លេច​ពី​អ្នក​នោះ​គឺ អ្នក​ប្រៀប​ដូច​ជា​កូន​ក្មេង ហើយ​រ៉ូមេនទិក ពេល​ខ្លះ​ស្រមៃស្រមៃ​រាង​ជ្រុល​​បន្តិច។ យ៉ាងណាក្ដី គេ​ធ្លាប់​ស្រលាញ់​អ្នក​ខ្លាំង​ព្រោះ​អ្នក​ស្មោះត្រង់ ហើយ​ពូកែ​ធ្វើ​ងរង៉ក់​ធ្វើ​ឲ្យ​ខ្នាញ់​ជា​ខ្លាំង។ អ្នក​ចូលចិត្ត​ជួយ​អ្នក​ដទៃ ដែល​ធ្វើ​ឲ្យ​គេ​ពេញ​ចិត្ត​ចំណុច​នេះ​របស់​អ្នក​ជា​ខ្លាំង។

៣. សង្សារ​ចាស់​រ​បស់​អ្នក​​សង្កេត​ឃើញ​ថា​អ្នក​ខ្វះ​ភាព​ជឿជាក់​លើ​ខ្លួន​ឯង ហើយ​ពេល​ខ្លះ​អ្នក​មិន​ហ៊ាន​ប្រឈម​មុខ​នឹង​មនុស្ស​ចម្លែក។ ដោយ​សារ​កត្តា​នេះ អ្នក​មិន​សូវ​ទុក​ចិត្ត​សង្សារ​អ្នក​ឡើយ ដោយ​អ្នក​តែង​តែ​មាន​ចិត្ត​គិត​ថា គេ​មិន​ស្មោះ​ជាមួយ​អ្នក។

៤. នៅ​ក្នុង​ការ​ចងចាំ​របស់​សង្សារ​ចាស់ អ្នក​ជាមួយ​រួសរាយ និង​ចិត្ត​ទូលាយ ហើយ​មាន​គំនិត​ទាន់​សម័យ។ អ្នក​មាន​ការ​គិត​សាមញ្ញ ហើយ​បើក​ចិត្ត​ចំពោះ​មនុស្ស​គ្រប់​គ្នា។ អ្នក​រស់​នៅ​ដោយ​ភាព​វិជ្ជមាន និង​ចូល​ចិច្ត​សប្បាយ​ច្រើន។ តែ​ពេល​មាន​ស្នេហា អ្នក​ប្រាកដប្រជា និង​មិន​ហក់​លោត​ឡើយ។ សង្សារ​ចាស់​គិត​ថា គេ​សំណាង​ល្អ ព្រោះ​ធ្លាប់​បាន​អ្នក​ជា​សង្សារ៕

ប្រភព៖ ngoisao ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម