ជាប់​គុក​២​ឆ្នាំ ព្រោះ​ស្លៀកពាក់​ធ្វើ​ខ្លួនដូច​ម្ចាស់​ក្សត្រី

  • 2022-09-19 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​ម្នាក់​មក​ពី​ប្រទេស​ថៃ ត្រូវ​បាន​តុលាការ​​កាត់​ទោស​ឲ្យ​ជាប់​ពន្ធធនាគារ​២​ឆ្នាំ ក្រោយ​ពេល​ស្លៀកពាក់​ដូច​ម្ចាស់ក្សត្រី Suthida ដើម្បី​ទៅ​បាតុកម្ម។​

កាល​ពី​ថ្ងៃ​ទី ១៤ ខែ​កញ្ញា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន CNN បាន​រាយការណ៍​ថា នារី​ឈ្មោះ Jatuporn “New” Saeoueng អាយុ​២៥​ឆ្នាំ មក​ពី​ទីក្រុង​បាងកក​ ប្រទេស​ថៃ ត្រូវ​បាន​តុលាការ​ទីក្រុង​បាងកក​ដាក់​ទោស​ឲ្យ​ជាប់​ពន្ធធនាគារ​២​ឆ្នាំ ពី​បទ​យក​រូបភាពរាជវង្ស​មក​រិះគន់។

តាម​នោះ​ដែរ កាល​ពី​ឆ្នាំ ២០២០ នារី​ខាង​លើ​បាន​ស្លៀកពាក់​ឈុត​ប្រពៃណី​ថៃ​ពណ៌​ស្វាយ​មកចូល​​រួម​ក្នុង​បាតុកម្ម​មួយ ដោយ​មាន​អ្នក​បាំង​ឆ័ត្រ​ពី​ក្រោយ​ឲ្យ​ផង​ដែរ។ រូបភាព​នេះ​ត្រូវ​បាន​តុលាការ​ថា ដូច​នឹង​រូបភាព​របស់​ម្ចាស់ក្សត្រី Suthida រាល់​ពេល​ទ្រង់​យាង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ម្ដងៗ។

មេធាវី​របស់ New បាន​លើក​ឡើង​ថា នាង​គ្រាន់​តែ​ស្លៀកពាក់​បែប​ប្រពៃណី តែ​បែរ​ជា​ត្រូវ​គេ​ចោទ​ថា រិះគន់​រាជវង្ស​ទៅ​វិញ។ បច្ចុប្បន្ន នារី​អាយុ​២៥​ឆ្នាំ កំពុង​ទទួល​ទោស​ជាប់​ពន្ធគារ​២​ឆ្នាំ នៅ​ពន្ធធនាគារ​សម្រាប់​មនុស្ស​ស្រី​មួយ។

New គឺ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​២១០​នាក់​ជាប់​ទោស​ពី​បទ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រាជវង្ស អ្នក​ល្មើស​ច្បាប់​ការពារ​រាជវង្ស​អាច​ត្រូវ​ជាប់​ពន្ធគារ​ដល់ ១៥​ឆ្នាំ៕

ប្រភព៖ ngoisao ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម