Zhao Lusi ពាក់គ្រឿងពេជ្រតម្លៃជាង១លានដុល្លារចូលរួមកម្មវិធី
- 2022-08-29 02:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Zhao Lusi ពាក់គ្រឿងពេជ្រតម្លៃជាង១លានដុល្លារចូលរួមកម្មវិធី
ចូលរួមក្នុងកម្មវីធីរបស់គ្រឿងអលង្ការលំដាប់ខ្ពស់ តារាសម្ដែងស្រីកំពុងឡើងកូដចិន Zhao Lusi ត្រូវបានប្រេនប្រគល់គ្រឿងអលង្ការតម្លៃថ្លៃឲ្យពាក់។
កាលពីថ្ងៃទី ២៥ ខែសីហាមុននេះ បណ្ដាញព័ត៌មាន Sina បានរាយការណ៍ថា ប្រេនគ្រឿងអលង្ការលំដាប់ពិភពលោក Bvlgari បានប្រារព្ធកម្មវិធីបង្ហាញម៉ូដគ្រឿងអលង្ការថ្មីរបស់ខ្លួននៅទីក្រុងសៀងហៃ ប្រទេសចិន ដោយបានអញ្ជើញប្រេនរបស់ខ្លួនមកទាំងអស់រួមមានកំពូលតារាសម្ដែងជើងចាស់ដូចជា Zhang Ziyi, Shu Qi និងតារាកំពុងឡើងកូដដូចជា Yang Yang, Wu Lei និង Zhao Lusi ជាដើម។
ប្រភពដដែលបានឲ្យដឹងថា ទោះបីជាឈរនៅលើកម្រាលព្រំតែមួយជាមួយតារាជួរមុខជាច្រើនក្ដី តែតារាសម្ដែងស្រីវ័យក្មេង Zhao Lusi នៅតែលេចធ្លោខ្លាំង ដោយប្រភពនេះបានឲ្យដឹងថា ស្រីស្អាតអាយុ ២៣ឆ្នាំ គឺជាបុគ្គលលេចធ្លោជាងគេនៅក្នុងកម្មវិធីតែម្ដង។
ទន្ទឹមនឹងគ្នានោះដែរ តួរឿង Who Rules the World ត្រូវបានប្រេនឲ្យពាក់ឈុតគ្រឿងពេជ្រថ្មីដែលមានតម្លៃ១.២លានដុល្លារ ធ្វើឲ្យសម្រស់នាងកាន់តែស្អាត។ នៅក្នុងកម្មវិធីនេះ តារាស្រីកើតឆ្នាំ ១៩៩៨ ប្ដូររ៉ូប២ឈុត ដែលសុទ្ធតែមានពណ៌ស ញ៉ាំងស្បែកសខ្ចីរបស់ខ្លួនកាន់តែលេចធ្លោ៕