គន្លឹះងាយៗ អាចជួយលើកទឹកចិត្តខ្លួនឯងនៅពេលបរាជ័យបានដោយមិនចំណាយពេលវេលាវែង

  • 2022-08-15 07:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កំហុសឆ្គងកើតឡើង ទោះជាតូចតាច មិនថាការងារ ឬរឿងផ្សេងក្តី គឺតែងបង្កើតភាពស្មុគស្មាញដល់ខ្លួន និងមិត្តរួមក្រុម ។ អ្នកធ្វើការមិនតិចនាក់ទេដែលជួបភាពតានតឹងនៅពេលត្រូវដោះស្រាយបញ្ហា ឬបរាជ័យក្នុងការងារ។ មនុស្សខ្លះទទួលយកកំហុសទាំងអស់ ប៉ុន្តែវាមិនមែនជាវិធីដោះស្រាយបញ្ហាល្អបំផុតទេ ព្រោះវាមានផ្លូវដោះស្រាយគ្រប់បញ្ហា មិនមែនដាក់សម្ពាធមកលើខ្លួនឡើយ ។ ការរកផ្លូវចេញសមស្របបំផុតខុសៗគ្នា គឺជាចម្លើយរបស់បញ្ហា មានលើកទឺកចិត្តខ្លួនឯងជារឿងសំខាន់មុនគេបង្អស់។

ការពិត គ្មាននរណាម្នាក់ចង់ឱ្យកំហុសឆ្គងស្ថិតនៅជាមួយខ្លួនយូរទេ ។ នៅពេលអ្នកមានអារម្មណ៍ថា កំពុងតឹងខួរក្បាលជាមួយការងារ កុំភ្លេចផ្តល់កម្លាំងចិត្តដល់ខ្លួនឯង ខាងក្រោមនេះគឺវិធីសាស្ត្រ៥ចំណុច ល្អៗសម្រាប់ឲ្យយើង អាចលើកទឹកចិត្តខ្លួនឯងបាន ទោះជាមានអ្នកលើកទឹកចិត្ត ឬអត់ក៏ដោយ ដើម្បីឲ្យយើងបានដឹងថា៖

១-យើងធ្វើល្អបំផុតហើយ ត្រូវតែរៀនគិតអវិជ្ចមានបែបនេះ ព្រោះគ្មានអ្នកណាអាចកំណត់បានចំពោះខ្លួនឯងនូវ ទង្វើណាមួយថាល្អឬអាក្រក់បានទេ គ្រាន់តែអាចយកវាមកគិតពិចារណាថាតើវាបានធ្វើឲ្យយើង ឬអ្នកណាខ្លះមានបញ្ហា ហើយមិនអាចទទួលយកបាន ប្រឹងស្វែងរកអ្វីដែលអាចឲ្យយើងបន្តទៅមុខ នឹងមិនបានបោះបង់ក្តីស្រមៃខ្លួនឯង និងការចង់ក្លាយទៅជាអ្វី ហើយស្គាល់តម្រូវការខ្លួនឯងច្បាស់។

២-គិត និងចាត់ទុកវាជាមេរៀនដ៏ពិសេស នៃបទពិសោធជីវិត ត្រូវបានឆ្លងកាត់ មកកែលម្អដំណើរបន្តរក្នុងការឈានទៅរកគោលដៅណាមួយដែលយើងត្រូវការពិតប្រាកដ មិនចុះចាញ់ ប្រកបដោយការទទួលខុសត្រូវខ្ពស់។

៣-បញ្ហាប្រឈម កាន់តែធ្វើឱ្យយើងរឹងមាំ ជីវិតកើរមករបស់មនុស្សម្នាក់តែងជួបបញ្ហា សំខាន់យើងប្រកាន់ជំហារមួយ គឺរក្សាភាពរឹងមាំក្នុងសម្រេចចិត្ត រឿងល្អ ឬអាក្រក់ដែលចូលមកក្នុងជីវិតយើង ហើយយើងអាចប្រឈមនឹងការពិតបានមិនគេចវេស។

៤-គ្រប់បញ្ហា នឹងមានផ្លូវដោះស្រាយ គ្រាន់តែចាំថាវាស្ថិតនៅលើកខ្លួនយើងចង់ដោះស្រាយវាឬអត់? ហើយមិនគិតរឿងអវិជ្ចមានណាមួយមិនល្អចំពោះខ្លួនឯង។

៥-អ្នកណាៗក៏ជួបបញ្ហាដែរ ម្យ៉ាងទៀត ត្រូវផ្តល់កម្លាំងចិត្តដល់ខ្លួនឯងឱ្យបានច្រើនបំផុត បើយើងមិនអាចផ្តល់កម្លាំងចិត្តដល់ខ្លួនឯងទេ ក៏គង់គ្មាននរណាម្នាក់នៅលើលោកនេះ អាចធ្វើបានឡើយ ៕

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម