អ្នកគាំទ្រព្រួយបារម្ភព្រោះមុខ Park Min Young ខុសប្លែក សង្ស័យហួសដឺឡេកែមុខ
- 2022-08-11 02:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកគាំទ្រព្រួយបារម្ភព្រោះមុខ Park Min Young ខុសប្លែក សង្ស័យហួសដឺឡេកែមុខ
ទម្រង់មុខរបស់តារាសម្ដែងស្រីជួរមុខកូរ៉េ Park Min Young ប្រែទៅជាលែងធម្មជាតិ ធ្វើឲ្យទស្សនិកជនព្រួយបារម្ភជាខ្លាំង។
កាលពីថ្ងៃទី ១០ ខែសីហាកន្លងទៅនេះ បណ្ដាញព័ត៌មាន Naver បានរាយការណ៍ថា តារាសម្ដែងស្រីលំដាប់ A កូរ៉េ Park Min Young បានបង្ហោះកម្រងរូបភាពថ្មីនៅលើគណនីបណ្ដាញសង្គមរបស់នាង។ យ៉ាងណាក្ដី ទម្រង់មុខរបស់តួរឿង City Hunter ធ្វើឲ្យគេចាប់អារម្មណ៍ព្រោះខុសប្លែកពីមុនខ្លាំង។
តាមនោះដែរ ទោះបីជាគេដឹងថា ស្រីស្អាតអាយុ ៣៦ឆ្នាំបានឆ្លងកាត់ការវះកាត់កែសម្ផស្សហើយក៏ដោយ តែពីមុនមក គឺនាងមានទម្រង់មុខស្អាតឥតទាស់ដែលធ្វើឲ្យគេដាក់រហស្សនាមឲ្យនាងថា ជាអ្នកវះកាត់ជោគជ័យជាងគេ។
យ៉ាងណាក្ដី នៅក្នុងកម្រងរូបភាពថ្មី មុខនាងប្រែជាស្រួចខ្លាំង និងភ្នែកបញ្ឈរ។ ក្រោយពេលឃើញរូបភាពទាំងនេះ ទស្សនិកជនបានបញ្ចេញមតិថា អាចមកពីការវះកាត់របស់នាងពីមុន នៅពេលនេះត្រូវដល់ពេលកំណត់ តម្រូវទៅថែទាំឡើងវិញ៕