អ្នករាំត្រូវផ្ទាំង LED ៦០០គីឡូធ្លាក់លើ ដឹងខ្លួនឡើងវិញហើយ
- 2022-08-09 02:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នករាំត្រូវផ្ទាំង LED ៦០០គីឡូធ្លាក់លើ ដឹងខ្លួនឡើងវិញហើយ
អ្នករាំប្រុសមកពីហុងកុង ដែលរងរបួសធ្ងន់ធ្ងរក្រោយផ្ទាំង LED ធ្លាក់ពីលើនោះ ពេលនេះមានស្មារតីឡើងវិញហើយ។
កាលពីថ្ងៃទី ៨ ខែសីហាមុននេះ បណ្ដាញព័ត៌មាន HK01 បានរាយការណ៍ថា លោក Li Shing Lam ឪពុកបង្កើតរបស់របស់អ្នករាំឈ្មោះ Li Kai Yin បានឲ្យដឹងថាកូនប្រុសខ្លួនដឹងស្មារតីឡើងវិញហើយ។
“គាត់បានដឹងខ្លួនហើយ និងកំពុងត្រូវការពាក្យជូនពរពីអ្នកទាំងអស់គ្នា ដើម្បីអាចឡើងឆាកបានម្ដងទៀត” ឪពុកអ្នករាំអាយុ ២៧ឆ្នាំឲ្យដឹង។
មុននោះដែរ ឪពុកម្ដាយរបស់អ្នករាំខាងលើ បានរើទៅរស់នៅប្រទេសកាណាដា ដោយមានតែកូនម្នាក់នៅទីក្រុងហុងកុង។ ពេលឮដំណឹងរបស់កូនភ្លាម អ្នកទាំងពីរបានត្រលប់មកវិញ និងសុំសមត្ថកិច្ចយោគយល់មិនឲ្យដាក់ចត្តាឡីស័កចំនួន៧ថ្ងៃ ព្រោះខ្លាចមិនទាន់ដង្ហើមកូន។
សំណាងល្អ ក្រោយពេលត្រូវបានវេជ្ជបណ្ឌិតល្អបំផុតព្យាបាល អ្នករាំកើតឆ្នាំ ១៩៩៤ បានដឹងខ្លួនឡើងវិញ តែរាងកាយរបស់លោកប្រហែលមិនអាចវិលត្រលប់ទៅដូចដើមវិញនោះទេ៕