ប្រភេទ​មិត្ត​ស្រី​ដែល​ធ្វើ​ឲ្យ​តារា​និករ​ទាំង​នេះ ស្អប់​បំ​ផុត

  • 2022-07-29 09:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រភេទ​មិត្ត​ស្រី​ដែល​ធ្វើ​ឲ្យ​តារា​និករ​ទាំង​នេះ ស្អប់​បំ​ផុត

Aries

​អ្វី​ដែល​​តារានិករ​នេះ​ស្អប់​បំ​ផុត គឺ​នៅពេល​មិត្ត​ស្រី​លុប​ហ្គេម​របស់​គាត់​ចោល។ Aries ​ចូលចិត្ត​លេង​ហ្គេម​ណាស់ ​ដូច្នេះ​ប្រសិន​បើ​មិត្ត​ស្រី​លុប​វា​ ​​អ្នក​នឹង​លែង​ទទួល​បាន​ការគោរព​ពី​គាត់​ទៀត។

Taurus

គាត់​មិន​​ចូលចិត្ត​នរណា​មក​​ចាត់​ចែង​ខ្សែ​ជីវិត​ជំនួស​គាត់​នោះទេ រឹត​តែ​ស្អប់​នរណា​ប៉ះ​កាបូប​លុយ ឬ​ឆែក​ទូរសព្ទ​របស់​គាត់​ទៀត។

​Gemini

​គាត់​ធុញ​បំផុត​នរណា​ចូលចិត្ត​ជ្រៀត​ជ្រែកខ្លាំង​ពី​ជីវិត​ឯកជន​របស់​គាត់ ​ព្រោះ​គាត់​ជាមនុស្ស​ឲ្យ​តម្លៃ​ខ្ពស់​លើ​ជីវិត​​​ឯក​ជន​របស់​គាត់។

Cancer

គាត់​ស្អប់​បំផុត​គឺ​ការ​ប្រៀប​ធៀប​។ ​​នៅ​ពេល​មិត្ត​ស្រី​ទា​ម​ទារ​ចង់​ឲ្យ​គាត់​ល្អ​ឥត​ខ្ចោះ​ដូច​តួ​ឯក​ក្នុង​រឿង​ភាគ​កូរ៉េ ឬ​ប្រលោម​លោក​​ណា​មួយ ទាំងដែលតាមពិតគាត់ត្រឹមជាបុរសសាមញ្ញម្នាក់ ដែលនេះជារឿងដែលគាត់ខ្លាចបំផុត។

Leo

គាត់​មិន​ចូលចិត្ត​ឲ្យ​មិត្ត​ស្រី​បញ្ជា​​គាត់​ឲ្យ​ឈប់​ធ្វើ​អ្វី​មួយ​ដែល​ជា​ចំណង់​ចំណូលចិត្ត​របស់​គាត់​នោះ​ទេ ព្រោះ​ជា​​​ផ្នែក​មួយ​នៃ​រសជាតិ​ជីវិត​របស់​គាត់ ។ ​ហេតុ​នេះ ​ប្រសិន​បើ​មិត្តស្រីគ្រាន់​តែ​ចង់​ផ្តល់​ដំបូន្មាន​ដល់​គាត់ ​អ្នកគួរ​ផ្តោត​លើ​កត្តា​សុខភាព​វិញ​ល្អជាង។

Virgo

​គាត់​ខ្លាច​បំ​ផុត​នៅ​ពេល​មិត្ត​ស្រី​​ចង់​ឲ្យ​គាត់​ព្រម​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន។ ​លើស​ពី​នេះ​ ​គាត់​ស្អប់​ការ​ធ្វើ​តេស្ត៍​សាក​ល្បង​លើ​រឿង​ស្នេហា រឹត​តែ​មិន​ចូលចិត្ត​នៅ​ពេល​មិត្ត​ស្រី​តេស្ត៍​ចិត្ត​រឿង​ឲ្យ​ទៅ​ទិញ​ Milk tea ទាំង​យប់​មក​ឲ្យ ឬ​ Call ​ឲ្យ​មក​ជួប​ភ្លាម​ៗ… ។

Libra

​គេ​ស្អប់​មិត្ត​ស្រី​ដែល​ចូលចិត្ត​ត្រួត​ត្រា​លើ​ទំនាក់ទំនង ពិសេស​​ចោទ​ថា​គេ​នៅ​លួច​ទាក់​ទង Ex ​ទៀត។ ​រឿង​នេះ​សម្រាប់​គេ ជា​រឿង​ឈឺ​ក្បាល​បំ​ផុត ​ព្រោះ​មិន​សម​ហេតុ​ផល ​ហើយ​មាន​តែ​ធ្វើ​ឲ្យ​គេ​លែង​គោរព​និង​ឲ្យ​តម្លៃ​​លើ​មិត្ត​ស្រី​ទៀត​ប៉ុណ្ណោះ។

Scorpio

​បុរសScorpio ​នឹង​មិន​ទ្រាំ​ជាមួយ​​មិត្ត​ស្រី​ណា​ដែល​តែង​បង្ខំ​គេ​ឲ្យ​ឈប់​រាប់​អាន​ជាមួយ​អ្នក​នេះ អ្នក​នោះ ពី​រង្វង់​មិត្ត​ភក្កិ​របស់​គេ​នោះ​ទេ។ ​មិត្ត​ភក្កិ​ជា​មនុស្ស​សំខាន់​មួយ​សម្រាប់​គេ ដូច្នេះ​បើ​ប្រាប់​ឲ្យ​គេ​ឈប់​សេព​គប់ ​ហាក់​ដូច​ជា​មិន​សម​ហេតុ​ផល​។

Sagittarius

គេ​ធុញ​បំផុត​ពេល​មិត្តស្រី​ចេះ​តែ​ចង់​ឲ្យ​គេ​និយាយ​ដដែរ​ៗថា " I love You” ឬ " I miss You” ។ ចំពោះ​គេ ស្រលាញ់​ឬ​អត់​ គឺ​គេ​នឹង​បង្ហាញ​តាម​រយៈ​សកម្មភាព​ ជំនួស​ឲ្យ​ពាក្យ​សម្តី ដូច្នេះ​ត្រឹម​ពាក្យ​ផ្អែម​ប៉ុណ្ណឹង ​សម្រាប់​គេ​គ្មាន​សារៈសំខាន់​ឡើយ។

Capricorn

​គេ​ស្អប់​ការរំខាន​នៅ​ពេល​គេ​កំពុង​ផ្តោត​ខ្លាំង​លើ​ការងារ​ដែល​គេ​ពេញ​ចិត្ត​ធ្វើ ឬ​កិច្ច​ការងារ​ណា​ដែល​កំពុង​ជាប់​គាំង​ត្រូវ​ការ​ដោះស្រាយ​បន្ទាន់។ ​ដូច្នេះ​គេ​មិន​ចូលចិត្ត​មិត្ត​ស្រី​រក​រឿង​​ខុស​របៀប មឹន​ដឹង​សាច់​រឿង​ច្បាស់​លើ​ពេលវេលា​ផ្ទាល់​ខ្លួន​របស់​គេ​ឡើយ។

Aquarius

គេ​រអា​បំផុត​ចំពោះ​មិត្ត​ស្រី​ដែល​ខ្វល៉​ខ្លាំង​ពេក​ពី​ជីវិត​ឯក​ជន​របស់​គេ ឬ​ចំណង់​ចំណូល​ចិត្ត​​របស់​គេ។ ​គេ​សុខចិត្ត​លាក់​វា បើ​មិត្ត​ស្រី​បង្ហាញ​តម្រុយ​ថា​ចង់​ដឹង​ពេក ព្រោះ​គេ​ចង់​មាន​ពេលវេលា​ពិសេស​ផ្ទាល់​ខ្លួន​មួយ។

Pisces

​គេ​ខ្លាច​ខ្លាំង​យក​មែន​ទែន​លើ​មិត្ត​ស្រី​ដែល​ពេល​​ឈ្លោះ​គ្នា ប្រើសង្រ្គាម​ត្រជាក់ អ្វី​ក៏​​មិន​និយាយ។ ​ចង់​ឲ្យ​គេលួង ទាំង​ដែល​មិន​ដឹង​ពី​ហេតុ​ផល​ច្បាស់ ដែល​នាំ​ឲ្យ​គេ​ឈឺក្បាល និង​អស់​កម្លាំង​លើ​ទង្វើ​បែប​នេះ។ ​ក្រៅ​ពី​នេះ ​គេ​ស្អប់​នារី​ណា​ដែល​ឃាត់​ឃាំង​គេ​មិន​ឲ្យ​ហូប​អ្វី​ដែល​គេ​ចូលចិត្ត​ថែម​ទៀត។ គេ​គ្រាន់​តែ​ចង់​បាន​មិត្ត​ស្រី​ដែល​ឆាប់​យល់​ពី​គេ និង​ងាយ​ចុះសម្រុង​ជាមួយ​គ្នា​ប៉ុណ្ណោះ។

ប្រភព៖ ngoisao ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម