នរវិទូប្រាប់អាថ័កំបាំងសម្រាប់មនុស្សស្រី បើសិនចង់ក្មេងជាងវ័យរហូត ត្រូវធ្វើរឿង៧យ៉ាងនេះ

  • 2022-07-12 04:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រប់​គ្នា​សុទ្ធ​តែ​ប្រាថ្នា​ចង់​ក្មេង​ជាង​វ័យ ស្រស់​ស្អាត​និង​សប្បាយ​ចិត្ត។ ​ខាង​ក្រោម​នេះ ជា​អាថ៍កំបាំង​ដែល​មនុស្ស​ស្រី​គួរ​អនុវត្ត ប្រសិន​បើ​គេ​ចង់​រក្សា​ភាព​​ក្មេ​ង​ជាង​វ័យ​មួយ​នេះ​រហូត។

១. រៀន​សប្បាយ​ចិត្ត

នរណា​កើត​មក​ក៏​​ជួប​រឿង​មិន​សប្បាយ​ចិត្ត​ដែរ ​ដូច្នេះ​ហើយ​គ្មាន​នរណា​ដែល​ចង់​ឃើញ​មុខ​ក្រញ៉ូវ​ឬ​ស្តាប់​តែ​រឿង​ស៊ាំ​ញ៉ាំ​ច្រើន​ទេ។ ​ម្ល៉ោះ​ហើយ ​មិន​ថា​មាន​រឿង​អ្វី​កើត​ឡើង ​​ត្រូវ​រក្សា​ផ្លូវ​ចិត្ត​ឲ្យ​មាន​តុល្យភាព រំលឹក​ខ្លួន​ឯង​ថា ​ត្រូវ​រស់​នៅ​ឲ្យ​សប្បាយ​ចិត្ត​រាល់​ថ្ងៃ ​រី​ករាយ​ជា​ជម្រើស​​ទី​១​នៃ​អាថ៍កំបាំង​យុវវ័យ។

​២. ​រៀន​ធ្វើ​អំពើ​ល្អ

មនុស្ស​ស្រី​ដែល​​ចូលចិត្ត​អ្វីសាមញ្ញ មាន​ចិត្ត​ល្អ ចេះ​ខ្វល់ខ្វាយ​ពី​អ្នក​ដទៃ នោះ​សំណាង​ល្អ​នឹង​ចូល​មក​ដល់ ហើយ​គេ​តែង​សង្កេត​ឃើញ​ថា ផ្ទៃ​មុខ​របស់​ពួក​គេ​ច្រើន​តែ​ភ្លឺ​ថ្លា និង​ស្រស់​ស្អាត។

​៣. ​រៀន​អត់​ធ្មត់

មនុស្ស​ស្រី​​ដែល​មើល​ទៅ​គួរ​ឲ្យ​ស្រលាញ់ ​ជា​មនុស្ស​ស្រី​ស្អាត ​នោះ​ដោយសារតែ​​គេ​ពូកែ​រក្សា​ភាព​អត់ធ្មត់ អត់​អោន។ ​នៅពេល​មុខ​គ្មាន​កំហឹង ពេល​នោះ​ជា​ពេល​ដែល​មនុស្ស​ស្រី​មើល​ទៅ​ស្រស់​ស្អាត​បំ​ផុត។

៤. ​រៀន​មាន​សុជីវធម៍

មនុស្ស​ស្រី​ដែល​មាន​ចរិត​ថ្លៃ​ថ្នូរ តែង​តែ​មើល​ទៅ​គួរ​ឲ្យស្រលាញ់ ​ដែល​បង្កើន​សម្រស់​ធ្វើ​ឲ្យ​នាង​មើល​ទៅ​ក្មេង​ ស្អាត​ជា​និច្ច។

​៥. ​រៀន​​បង្កើត​រឿង​ពិសេស​ៗ

​​កើត​មក​ជាតិ​នេះ ​ដាច់​ខាត​កុំ​បោះបង់​ខ្លួន​ឯង​ចោល​ឲ្យ​សោះ មិន​ថា​ជួប​បញ្ហា ស្នេហា ហិរញ្ញវត្ថុ សម្រស់… ​​គ្រាន់​ជា​ផ្សែង​រសាត់​តាម​ពពក​ប៉ុណ្ណោះ វា​គង់​តែ​ចូល​មក​ហើយ​ទៅ​បាត់​នោះ​​ទេ។ ដូច្នេះ​ហើយ ​រៀន​ញញឹម ទទួល​យក​ការពិត ​គ្រប់​យ៉ាង​នឹង​រលូន។

​៦. ​រៀន​និយាយ​ថា Goodbye ​ទៅ​កាន់​ភាព​ឈឺ​ចាប់

ការ​ប្រកាន់​យក​ភាព​នឿយ​ហត់​​ហើយ​រក្សា​វា​ទុក​ក្នុង​ចិត្ត នឹង​កាន់​តែ​ធ្វើ​ឲ្យ​អ្នក​ពិបាក។ ដូច្នេះ​មនុស្ស​ស្រី​ដែល​​ចង់​គប់​ផ្សែង​ឈឺ​ចាប់​ទាំង​នោះ​ចេញ​ពី​ប្រាណ​បាន គឺ​ជា​មនុស្ស​ស្រី​​មាន​ភាព​រីករាយ។​ នៅពេល​រីករាយ សម្រស់​របស់​នាង​ក៏​ស្អាត​ដែរ។

​៧. រៀន​រីក​រាយ​នឹង​រឿង​បច្ចុប្បន្ន

មនុស្ស​​ដែល​យល់​ថា​​ជីវិត​នេះ​ហាក់​បាត់​បង់​អ្វី​គ្រប់​យ៉ាង ​នោះ​អនាគត​របស់​គេ​នឹង​នៅ​ឆ្ងាយ​មិន​ខាន។​ ពិត​ណាស់ ​ពេល​វេលា​​នឹង​ដើរ​ទៅ​មុខ​យ៉ាង​លឿន ​ហេតុ​នេះ​​មុន​ពេល​វា​ក្លាយ​ជា​រឿង​អតីត ​អ្នក​គួរ​រីក​រាយ​ឲ្យ​បាន​ច្រើន​នូវ​​ពេល​វេលា​បច្ចុប្បន្ន។ ​កុំ​សោក​ស្តាយ ​ហើយ​ស្វែង​រក​ផ្លូវ​ជីវិត​នៅពេល​ខាង​មុខ​​ ព្រោះ​ថ្ងៃ​នេះ​ទើប​ជា​ថ្ងៃ​ពោរពេញ​ដោយ​មន្តស្នេហ៍ និង​រីក​រាយ។ ​នៅពេល​អ្នក​សប្បាយ​ចិត្ត​ នោះអនាគត​របស់​អ្នក​ក៏​ស្រស់​ថ្លា ហើយ​សម្រស់​របស់​អ្នក​ក៏​ក្មេង​ជាង​វ័យ៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម