ពេលលួចស្រលាញ់គេ តារានិករទាំងនេះច្រើនតែបង្ហាញចរិតប្លែកៗទាំងនេះ
- 2022-06-27 08:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេលលួចស្រលាញ់គេ តារានិករទាំងនេះច្រើនតែបង្ហាញចរិតប្លែកៗទាំងនេះ
តាមពិតតារានិករទាំងនេះ មានទម្លាប់បែបនេះនៅពេលលួចស្រលាញ់នរណាម្នាក់។
១. Arise: ថតរូប
ចិត្តគំនិតរបស់ Aries គឺសាមញ្ញទេ ពួកគេមិនសូវគិតអ្វីស្មុគស្មាញឡើយ។ នៅពេល Aries ស្រលាញ់នរណាហើយ ពួកគេនឹងបើកចិត្តបង្ហាញឲ្យគេដឹង ពួកគេកម្រលាក់រឿងស្នេហារបស់គេណាស់។ លើសពីនេះ គេថែមទាំងចង់បង្ហាញមុខនៅចំពោះមុខគូស្នេហ៍ 24/7 ទៀតផង ហើយពួកគេតែងថតរូបមនុស្សដែលខ្លួនស្រលាញ់។
២. Taurus: ឆាតទៅយ៉ាងសកម្ម
ពួកគេភាគច្រើនស្ងៀមស្ងាត់ និងមើលទៅគួរឲ្យធុញ។ យ៉ាងណាក្តី នៅពេលគេបានជួបមនុស្សដែលគេស្រលាញ់ Taurus ប្រែជាមនុស្សនិយាយច្រើន ពួកែលើកយកប្រធានបទ។ ដូច្នេះហើយ បើអ្នកឃើញ Taurus និយាយស្តីច្រើនប្លែកទៅនរណាម្នាក់ បង្ហាញថា គេកំពុងពេញចិត្តម្នាក់នោះហើយ។
៣. Gemini: ឆាប់ងរ
នៅពីមុខ Crush ,Gemini ជាមនុស្សឆាប់ងរ ដែលធ្វើឲ្យអ្នកដទៃដឹងបានថា គេកំពុងបង្ហាញការចាប់អារម្មណ៍លើមនុស្សម្នាក់នោះហើយ។
៤. Cancer : ក្បែរៗដោយស្ងៀមស្ងាត់
ប្រសិនបើគេបានជួបមនុស្សដែលគេស្រលាញ់ហើយ ពួកគេនឹងបំបែកច្បាប់ប្រពៃណីប្រចាំត្រកូលមិនខាន។ Cancer តែងតែនៅក្បែរមនុស្សម្នាក់នោះដោយស្ងៀមស្ងាត់ ។ គួបផ្សំនឹងគេពូកែលាក់អារម្មណ៍ផង ដូច្នេះវាពិបាកនឹងរកឃើញភ័ស្តុតាងណាស់។
៥. Leo: ការពារមនុស្សដែលខ្លួនស្រលាញ់
ពួកគេនឹងបង្ហាញមន្តស្នេហ៍នៅពីមុខមនុស្សដែលគេស្រលាញ់ ទោះជាត្រូវអួតខ្លះបន្តិចក៏ដោយហើយបើនរណាធ្វើឲ្យមនុស្សដែលគេស្រលាញ់ឈឺចាប់ គេមិនខ្លាចនឹងក្រោកឈរតទល់ជាមួយឡើយ។
៦. Virgo: រករឿង
គេជាមនុស្សខ្មាសអៀន មិនងាយបង្ហាញអារម្មណ៍ចេញមកទេ តែនៅពេលបានជួបមនុស្សដែលគេស្រលាញ់ហើយ គេនឹងមិនខ្លាចបញ្ចេញអារម្មណ៍ឡើយ។ ភាគច្រើន ពួកគេធ្វើជារករឿងដើម្បីបាននៅក្បែរមនុស្សដែលគេស្រលាញ់។
៧. Libra: កាយវិការចម្លែកៗ ហាក់មិនស្រណុក
គេច្រើនជាបុគ្គលពូកែខាងទំនាក់ទំនង តែបើស្រលាញ់នរណាហើយ បែរជាប្តូរចរិតខុសពីខ្លួនឯងទៅវិញ។ នៅមុខមនុស្សដែលគេស្រលាញ់ គេនឹងបង្ហាញកាយវិការអៀនប្រៀន និងមិនដឹងថាត្រូវធ្វើអ្វីឡើយ។
៨. Scorpio: លួចសម្លឹងពីចម្ងាយ
នៅពេលស្រលាញ់នរណាហើយ ពួកគេមិនហ៊ានបង្ហាញឲ្យគេឯងដឹងលឺឡើយ ព្រោះ Scorpio មិនមានភាពក្លាហាន ខ្លាចគេបដិសេធ។ គេហ៊ានត្រឹមលួចសម្លឹងពីចម្ងាយ ហើយពេលខ្លះលួចចូលក្បែរបន្តិចម្តងៗ ដើម្បីសិក្សាចិត្តគ្នាទៅវិញទៅមកប៉ុណ្ណោះ។ នៅពេលដឹងថា គេក៏មានចិត្តលើខ្លួនដែរ Scorpio ច្រើនតែបបួលគេទៅញ៉ាំអី មើលកុន… ក្នុងនាមជាមិត្តភក្កិសិន មិនទាន់សារភាពភ្លាមៗទេ។
៩. Sagittarius: ក្លាយជាកូនក្មេង
ដោយសារពួកគេចូលចិត្តលេងសើចស្រាប់ ដូច្នេះពេលនៅមុខ Crush គេក្លាយជាកូនក្មេងដែលយំចង់បានស្ករគ្រាប់។ ពួកគេពិបាកគ្រប់គ្រងអារម្មណ៍ខ្លាំងណាស់។
១០. Capricorn : ទាក់ទាញការយកចិត្តទុកដាក់យ៉ាងសកម្ម
តារានិករនេះ ច្រើនតែគិតការងារជាងស្នេហា តែបើគេបានជួបនរណាដែលគេស្រលាញ់ហើយ គេនឹងចំណាយពេលច្រើនលើម្នាក់នោះ ហើយផ្តោតការយកចិត្តទុកដាក់ជាសំខាន់។ មិនតែប៉ុណ្ណោះ Capricorn នឹងឆាប់ដោះស្រាយបញ្ហាឲ្យបានលឿននៅពេលមានរឿងមិនយល់ចិត្តគ្នា។
១១. Aquarius: និយាយច្រើន
ពួកគេក្លាយជាមនុស្សពិបាកយល់នៅពេលស្នេហាចូលខ្លួន គេក្លាយជាមនុស្សងាយសម្រប និងម៉ត់ចត់។ លើសពីនេះ ស្ងៀមស្ងាត់ខ្លាំង តែអាចនិយាយរឿងទាំងអស់ក្នុងចិត្តប្រាប់មនុស្សដែលខ្លួនស្រលាញ់។
១២. Pisces: ផ្លាស់ប្តូរអារម្មណ៍
នៅពេលគេចូលចិត្តនរណាហើយ តារានិករនេះក្លាយជាមនុស្សចូលចិត្តស្មានជានិច្ចពីអារម្មណ៍របស់មនុស្សដែលគេលួចស្រលាញ់។ អារម្មណ៍របស់គេផ្លាស់ប្តូរច្រើនដង ព្រោះតែសង្ស័យច្រើន៕