Dilireba ជាប់​ជា​តារា​ស្រី​ចិន​មាន​រាង​ស្អាត​ដាច់​គេ

  • 2022-06-22 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​វិថី​សិល្បៈ​ចិន មាន​សិល្បការិនី​ដែល​មាន​រាង​ស្អាត​រាប់​មិន​អស់​ក៏​ដោយ តែ​កំពូល​តារា​សម្ដែង​ស្រី Dilireba នៅ​តែ​ឈរ​មុខ​គេ​ជាមួយ​រាង​ដ៏​ស្អាត​ឥត​ទាស់​របស់​ខ្លួន។

អាច​និយាយ​បាន​ថា នៅ​ក្នុង​ចំណោម​តារា​ស្រី​រួម​ជំនាន់​ទាំង​អស់ តារា​សម្ដែង​ស្រីចិន Dilireba កំពុង​ស្ថិត​នៅ​តំណែង​មួយ​ដែល​អ្នក​ណា​ក៏​ចង់​បាន។ រាល់​វណ្ណកម្ម​របស់​ស្រី​ស្អាត​អាយុ ៣០​ឆ្នាំ សុទ្ធ​តែទទួល​បាន​ប្រជាប្រិយភាព​ខ្ពស់ ហើយ​នាង​ក៏​ជា​តំណាង​ឲ្យ​ប្រេន​ជាតិ និង​អន្តរជាតិ​រាប់​មិន​អស់​ដូច​គ្នា។

ក្រៅ​ពី​ប្រជាប្រិយភាព រូបសម្រស់​របស់​តារា​កើត​ឆ្នាំ ១៩៩២ ក៏​កំពុង​ស្ថិត​នៅ​លើ​កំពូល​ដូច​គ្នា ដោយមុន​នេះ​បន្តិច បណ្ដាញ​ព័ត៌មាន Sohu បាន​ជ្រើស​យក​នាង​ជា​តារា​ស្រី​ចិន​ដែល​មាន​រាង​ស្អាត​ជាង​គេ​ផង​ដែរ។

ប្រភព​ខាង​លើ​បាន​ឲ្យ​ដឹង​ថា តួ​រឿង Eternal Love មាន​កម្ពស់​ខ្ពស់​ល្មម ជាមួយ​គ្រោង​ឆ្អឹង​តូច និង​ជើង​វែង​ស្រឡូន ដែល​ធ្វើ​ឲ្យ​រាង​នាង​លេច​ធ្លោ​ជាង​អ្នក​ដែលមាន​កម្ពស់​ប្រហែល​គ្នា​។ Sohu បាន​បន្ថែម​ថា រាល់​ពេល​មាន​វត្តមាន​នៅ​ទី​ណា Dilireba តែង​ទទួល​ចំណាប់​អារម្មណ៍​ខ្ពស់​ជាង​គេ​ជាមួយ​រាង​របស់​ខ្លួន​ផង​ដែរ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម