ប្រពន្ធល្អ នឹងមិននិយាយពាក្យទាំងនេះដាច់ខាតទៅស្វាមី

  • 2022-06-20 10:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​ព្រម​ព្រៀង​រស់​នៅ​ជាមួយ​គ្នា​ហើយ ​ការ​​និយាយ​ដោយ​ផ្តល់​តម្លៃ​គឺ​ជា​រឿង​ដែល​គួរ​តែ​ត្រូវ​មាន​ដាច់​ខាត។ ​មុន​និយាយ​ គួរ​តែ​យល់​ពី​អារម្មណ៍​អ្នក​ស្តាប់ ទើប​អាច​រក្សា​ទំនាក់ទំនង​​ប្តី​ប្រពន្ធ​បាន​យូរ​អ្វែង។ ​ថ្ងៃ​នេះ ​កញ្ញា សូម​លើក​យក​៤​ចំណុច​ដែល​គួរ​ចៀស​វាង ប្រពន្ធ​ល្អ មិន​គួរ​ធ្វើ​ដាច់​ខាត។

១. អតីត​សង្សារ

ការ​ជជីក​ឬស​គល់​នូវ​រឿង​ដដែលៗ គឺ​មិន​មែន​ជា​រឿង​ល្អ​ទេ ​ព្រោះ​វា​មិន​បាន​ជួយ​ឲ្យ​ចំណង​អាពាហ៍ពិពាហ៍​ដើរ​ទៅ​មុខ​ឡើយ។ ​ផ្ទុយ​ទៅ​វិញ មាន​តែ​បំផ្លាញ​ផ្លូវ​ចិត្ត​របស់​ម្នាក់​ៗ ​ដូច្នេះ​ហើយ​រឿង​កន្លង​​ផុត ឲ្យ​វា​កន្លង​ផុត​ទៅ ព្រោះ​វា​គ្មាន​ប្រយោជន៍​អ្វី​សម្រាប់​ភាគី​ទាំង​ពីរ​ត្រូវ​លើក​យក​មក​និយាយ​ទៀត​ទេ។

​២. ​និយាយ​ដើម​សាច់​ញាតិ​ខ្លួន​ឯង

​ការ​ស្រលាញ់ និង​គោរព​ចំពោះ​សាច់​ញាតិ​របស់​​គ្នា​ទៅ​វិញ​ទៅ​មក ​ជា​រឿង​ត្រូវ​តែ​ធ្វើ​ដាច់​ខាត មិន​អាច​ស្រលាញ់​តែ​សាច់​ខាង​គេ ស្អប់​សាច់​ញាតិ​ខ្លួន​ឯង​ទេ។ ​ដូច្នេះ​ហើយ ​ដាច់​ខាត​ហាម​និយាយ​មិន​ល្អ​ពី​សាច់​ញាតិ​ឲ្យ​ប្តី​ស្តាប់។

​៣. ​រិះ​គន់​មិត្ត​ភក្កិ​របស់​ប្តី​

ការ​រិះគន់​មិត្ត​ភក្កិ​របស់​ប្តី ​អាច​ចាត់​ទុក​ថា​ អ្នក​ជា​មនុស្ស​ចិត្ត​ចង្អៀត។ ​យ៉ាង​ណា​ក្តី ​អ្នក​ត្រូវ​ប្រយ័ត្ន ការ​រិះគន់​គួរ​តែ​មើល​កាលៈទេសៈ ព្រោះ​បើ​មិន​អ៊ី​ចឹង​ទេ អ្នក​​​នឹង​ក្លាយ​ជា​មនុស្ស​មិន​គួរ​ឲ្យ​ស្រលាញ់​ក្នុង​កែវ​ភ្នែក​របស់​ស្វាមី​ទៀត ​​ក៏​ថា​បាន​។

​៤. ​​លេង​សើច​នឹង​ភាព​ទន់​ខ្សោយ​របស់​ស្វាមី

វា​គ្មាន​មើល​ទៅ Cute ​អ្វី​សោះ​ឡើយ ​នៅ​ពេល​អ្នក​យក​​ចំណុច​ខ្សោយ​​របស់​ស្វាមី​មក​និយាយ​លេង​សើច ​​ច្រើន​ដង ហើយ​ចាត់​ទុក​ថា​គ្រាន់​ជា​រឿង​កំប្លែង។ ​គាត់​នឹង​ទ្រាំ​លែង​បាន ​ហើយ​​ផ្ទុះ​កំហឹង​ដោយសារ​តែ​ការ​លេង​មិន​ចេះ​គិត​របស់​អ្នក៕​

ប្រភព៖ gangbeauty ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម