របៀបបង្រៀនកូនៗរបស់អ្នកឲ្យមានភាពរឹងមាំខាងផ្លូវចិត្ត និងមានការតាំងចិត្តខ្ពស់

  • 2022-06-20 09:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

និយាយពីផលវិបាក ទូទៅ និងការអប់រំកូនៗក្នុងគ្រួសារ ដើម្បីធ្វើយ៉ាងណាឲ្យទទួលបានការប្រសើរពីបរិយាកាសជុំវិញខ្លួន និងការរស់នៅប្រកបដោយភាពរឹងមាំខាងផ្លូវចិត្ត និងមានការតាំងចិត្តខ្ពស់។

ជួបជាមួយនាងខ្ញុំ សិរីរត្នន៍ យើងជជែកអំពីគន្លឺះ និងវិធីសាស្ត្រថែទាំកូនៗចំពោះប៉ាម៉ាក់ទាំងឡាយ ហើយជ្រុងមួយនៃស្ត្រី ប្រធានបទ ៖ របៀបបង្រៀនកូនៗរបស់អ្នកឲ្យមានភាពរឹងមាំខាងផ្លូវចិត្ត និងមានការតាំងចិត្តខ្ពស់?

ពីកញ្ញា ចែករំលែក និងសរុបប្រធានបទ Podcast មកវិញដោយសង្ខេប៖ វិធីទាំងនេះពិតជាអាចជួយធ្វើឲ្យពួកគាត់ឲ្យធំធាត់ឡើងក្លាយទៅជាមនុស្សមានភាពក្លាហាន រឹងមាំខាងផ្លូវចិត្ត និងមានការតាំងចិត្តខ្ពស់ចំណុច៣សំខាន់ដែលមាន៖

១. ឲ្យកូនបង្កើតភាពខ្លាំងរបស់ខ្លួនតាមដែលអាចធ្វើបានប្រកបដោយទំនួលខុសត្រូវ ២. គួរដាក់សម្ពាធលើកូនរបស់អ្នកក្នុងកម្រិតមធ្យម និងធ្វើការបែងចែកសម្ពាធនិងដំបូន្មានចែកដាច់ពីគ្នា ៣. បង្រៀនកូនៗក្នុងការប្រាស្រ័យទាក់ទងយ៉ាងម៉ត់ចត់ និងទប់ស្កាត់ទាន់ពេលវេលា រាល់ទង្វើមិនសមរម្យដែលចេញពីគ្រួសារ សង្គម និងបរិយាកាសជុំវិញ

សព្វថ្ងៃនេះ ឪពុកម្តាយជាច្រើនប្រឈមមុខនឹងបញ្ហាដែលកូនៗរបស់ពួកគេមានភាពយឺតយ៉ាវផ្នែកស្មារតី និងមិនក្លាហាន។ បញ្ហាទាំងនោះអាចជារឿងគួរឲ្យភ័យខ្លាចនៅពេលដែលកូនៗធំឡើងនៅក្នុងសង្គមដែលមានការប្រកួតប្រជែងខ្ពស់ និងការទទួលរងសម្ពាធជាដើម។

ចែករំលែកវិធីសាស្ត្រផ្ទាល់ពី របៀបបង្រៀនកូនៗសម្រាប់ប៉ាម៉ាក់ក្នុងការចិញ្ចឹមកូនៗមុនអាយុ ១០ ឆ្នាំឲ្យមានការតាំងចិត្តខ្ពស់ និងមានស្មារតីរឹងមាំ ដើម្បីទប់ទល់ទៅនឹងសង្គមដែលមានការប្រកួតប្រជែងខ្ពស់នាពេលអនាគត។

ជាពិសេស នៅពេលដែលកុមារប្រលូកចូលក្នុងសង្គម ឪពុកម្តាយគួរលើកទឹកចិត្តកូន បង្រៀនគាត់ឲ្យនិយាយ និងធ្វើអ្វីមួយ ដែលត្រឹមត្រូវ ដែលមិនធ្វើឲ្យអ្នកដទៃមានអារម្មណ៍មិនល្អ ឬសម្តែងចេញនូវអាកប្បកិរិយាមិនល្អណាមួយដែលអាចប៉ះពាល់ដល់អ្នកដទៃ និងសង្គមរស់នៅជុំវិញខ្លួនរបស់ពួកគាត់។

ចូលស្តាប់ Podcast តាមរយ: Link ខាងក្រោម៖ [Sabay Podcast | Kanha]

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម