ស្ទើរ​មិន​ជឿ​ថា តួប្រុស​មុខ​ដូច​ពុក Lee Jun Ki នេះ​មាន​អាយុ​ប្អូន​លោក​២​ឆ្នាំ

  • 2022-06-20 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​មាន​អាយុ​ចាស់​ជាង​មិត្ត​រួម​សម្ដែង​ក៏​ពិត​មែន តែ​កំពូល​តារា​សម្ដែង​ប្រុស​កូរ៉េ Lee Jun Ki បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ច្រឡំ​ថា ដើរ​តួ​កូន​របស់​មិត្ត​រួម​សម្ដែង។

កាល​ពី​ថ្ងៃ​ទី ១៦ ខែ​មិថុនា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Naver បាន​រាយការណ៍​ថា ខ្សែ​ភាពយន្ត​ភាគ​កូរ៉េ Again My Life កំពុង​ទាក់ទាញ​ចំណាប់​អារម្មណ៍​ទស្សនិកជន​ជា​ខ្លាំង ដោយ​សារ​សាច់​រឿង​ដ៏​ជក់ចិត្ត​របស់​ខ្លួន។ យ៉ាងណាក្ដី មាន​ចំណុច​មួយ​ដែល​នៅ​ពេល​ដឹង​​ហើយ អ្នក​គាំទ្រ​បាន​ភ្ញាក់​ផ្អើល​ជា​ខ្លាំង។ តាម​នោះ​ដែរ កំពូល​តារា​សម្ដែង​ប្រុស Lee Jun Ki ដែល​ជា​តួឯក​នោះ ត្រូវ​បាន​គេ​ស្មាន​ថា មាន​អាយុ​ខុស​គ្នា​ឆ្ងាយ​ខ្លាំង​ណាស់ ពី​តារា​សម្ដែង​ប្រុស Hyun Bong Sik ប្រសិន​ជា​មើល​តែ​រូបរាង​ខាង​ក្រៅ។ ប៉ុន្តែ សិល្បករ​ទាំង​ពីរ​មាន​អាយុ​ខុស​គ្នា​ត្រឹម​តែ ២​ឆ្នាំ​ប៉ុណ្ណោះ។ ​អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​ទៀត​នោះ​គឺ អ្នក​ដែល​មាន​អាយុ​បងគឺ Lee Jun Ki ដោយ​លោក​កើត​ឆ្នាំ ១៩៨២ រីឯ មិត្ត​រួម​សម្ដែង​កើត​ឆ្នាំ ១៩៨៤។

អ្នក​គាំទ្រ​បាន​បង្ហាញ​ភាព​ភ្ញាក់​ផ្អើល​​ជា​ខ្លាំង នៅ​ពេល​ប្រុស​ស្អាត​អាយុ ៤០​ឆ្នាំ មាន​មុខ​ក្មេង​ជាង​មិត្ត​រួម​សម្ដែង​ខ្លាំង​ពេក ហើយ​គេ​មិន​នឹក​ស្មាន​ថា​តារា​សម្ដែង​ប្រុស Hyun Bong Sik មាន​អាយុ​ទើប​តែ​៣៨​ឆ្នាំ​ដូច​គ្នា៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម