រើសកាតមួយដើម្បីដឹងថា តើអ្វីដែលអ្នកគួរផ្លាស់ប្តូរចេញ?

  • 2022-05-17 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​គួរ​ផ្លាស់​ប្តូរ​លើ​រឿង​ ដើម្បី​ឲ្យ​ជីវិត​មួយ​នេះ​ប្រសើរ​ឡើង?

កាត 1

​អ្នក​ជា​មនុស្ស​ចង់​ដឹង​ចង់​ឃើញ ក្លាហាន ​ស្រលាញ់​រាល់​ការ​ផ្សង​ព្រេង។ អ្នក​ត្រូវ​តែ​ជម្រុញ​ខ្លួន​​ឯង​សម្រាប់​ជីវិត​នេះ ព្យាយាម​សាក​ល្បង​​អ្វី​ថ្មី​ៗ។ ចូរ​ឆ្លៀត​ពេល​ដើរ​លេង ឬ​ចុះ​ឈ្មោះ​សម្រាប់​មុខ​វិជ្ជា​ណាមួយ​ថ្មី​ៗ​ដែល​ជួយ​អ្នក​ឲ្យ​រីក​រាយ​ជាង​មុន និង​ស្វែង​រក​​ក្តីសុខ ព្រម​ទាំង​​ភាព​រីក​រាយ​​ដែល​អ្នក​សក្តិសម​នឹង​ទទួល​បាន។

កាត 2

​នេះ​ជា​ពេល​ដែល​​ត្រូវ​មើល​ថែ​ទាំ​ខ្លួន​ឯង ​​។អ្នក​ជា​មនុស្ស​មាន​ទស្សនៈ​ល្អៗ ​ហេតុ​នេះ​សូម​ផ្តោត​លើ​គម្រោង​របស់​អ្នក។ ​ចូរ​ទាញ​គុណសម្បត្តិ​ចេញ​ពី​រឿង​ទាំង​នេះ ​ហើយ​អ្នក​នឹង​ឃើញ​ថា​ជីវិត​នឹង​មាន​ការ​ផ្លាស់​ប្តូរ​មិន​ខាន។ ដល់​ពេល​ដែល​អ្នក​ឃើញ​​​វិថីជោគជ័យ​ហើយ ដូច្នេះ​កុំ​ខ្លាច​នឹង​បង្ហាញ​សកម្មភាព​អី​។ ​គ្រប់​យ៉ាង​នៅ​ក្នុង​ដៃ​របស់​អ្នក​ហើយ ​អ្នក​គ្រាន់​តែ​​បញ្ចេញ​សកម្មភាព នោះ​អ្នក​នឹង​ទទួល​បាន​វា​មិន​ខាន។

​កាត3

​ជីវិត​របស់​អ្នក​​ប្រៀប​ដូច​ជា​ទឹក​ក្តៅ​ដែល​កំពុង​ពុះ តែ​កុំ​បារម្ភ​ជីវិត​មួយ​នេះ​​អ្នក​នឹង​ទទួល​បាន​អ្វី​ច្រើន​ជាង​នេះ​។ អ្នក​ប្រហែល​មាន​អារម្មណ៍​ថា​ខ្លួន​អភិវឌ្ឍ​ជាង​មុន ​តែ​អ្នក​ខ្លាច​នឹង​ការ​​ផ្សងព្រេង ​ហេតុ​នេះ​ហើយ​អ្នក​មិន​ហ៊ាន​ផ្លាស់​ប្តូរ។ ​​​សូម​កុំ​ខ្លាច ​អ្នក​នឹង​សម្រេច​ក្តីសុ​បិន​បាន វា​អាស្រ័យ​លើ​អ្នក​ថា​ហ៊ាន​ចាប់​ផ្តើម​ឬ​អត់។ ​ប្រសិន​បើ​អ្នក​មិន​មាន​គោល​ដៅ​ទេ ​សាក​កំណត់​វា​​ពី​ពេល​ឥលូវ​នេះ ដោយ​ចាប់​ផ្តើម​ដើម្បី​ទទួល​បាន​សមិទ្ធិផល។​

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម