យុទ្ធសាស្ត្រល្អៗ ដែលជួយឲ្យការងារនូវតែរលូនពេលអ្នកកំពុងតែមានអារម្មណ៍ខ្ជិល
- 2022-05-20 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុទ្ធសាស្ត្រល្អៗ ដែលជួយឲ្យការងារនូវតែរលូនពេលអ្នកកំពុងតែមានអារម្មណ៍ខ្ជិល
មិនថានៅកន្លែងធ្វើការឬនៅផ្ទះឡើយ តើអ្នកគិតថាអ្នកជាមនុស្សខ្ជិល ឬក៏ជាមនុស្សឧស្សាហ៍ព្យាយាម បើនិយាយអំពីរឿងការងារ? មនុស្សជាច្រើនមានអារម្មណ៍ថាខ្មាសអៀនក្នុងការបង្ហាញអំពីភាពខ្ជិលរបស់ពួកគេ ជាពិសេសនោះគឺនៅកន្លៃងការងារ និងនៅពេលដែលពួកគេកំពុងតែមានអារម្មណ៍តប់ប្រមល់ទៅនឹងអ្វីមួយដែលពួកគេកំពុងតែមានផលវិបាកក្នុងការដោះស្រាយ។ អ្នកត្រូវដឹងថាអ្នកណាៗក៏មានភាពខ្ជិលដែរ គ្រាន់តែថាតិចឬច្រើនតែប៉ុណ្ណោះទៅតាមស្ថានការណ៍ដែលពួកគេកំពុងតែប្រឈម។
វាជារឿងធម្មតាទៅហើយសម្រាប់មនុស្សគ្រប់រូបដែលខ្ជិល ប៉ុន្តែប្រសិនបើអ្នកចង់ឲ្យការងារនូវតែមានភាពរលូននឹងទទួលបានជោគជ័យ បើទោះបីពេលអ្នកខ្ជិលក៏ដោយ អ្នកគួរតែខិតខំព្យាយាមរិះរកវិធីល្អៗសម្រាប់ដោះស្រាយបញ្ហាដែលទាក់ទងទៅនឹងភាពខ្ជិលច្រអូសក្នុងអំឡុងពេលធ្វើការនោះ មិនថាការងារច្រើន ឬគ្មានការងារធ្វើក៏ដោយ។
ហេតុដូច្នេះហើយបានជាអ្នកត្រូវតែមកអនុវត្តតាមគន្លឹះងាយៗទាំងប្រាំពីរយ៉ាងខាងក្រាមនេះជាប្រចាំដើម្បីការងារនូវតែទទួលបានភាពជោគជ័យ៖
១. បញ្ឈប់ការដាក់សម្ពាធការងារច្រើនក្នុងពេលតែមួយ ភាគច្រើនគេជឿថាអ្នកធ្វើកិច្ចការច្រើនជាសញ្ញាបញ្ជាក់ថាអ្នកឧស្សាហ៍នឹងជាបុគ្គលិកល្អ ប៉ុន្តែវាមិនពិតទាំងស្រុងនោះទេ។ ជាទូទៅនៅពេលដែលអ្នកមានការងារច្រើនក្នុងពេលតែមួយ វាជាហេតុធ្វើឲ្យអ្នកមានភាពតប់ប្រមល់ និងទទួលរងសម្ពាធកាន់តែខ្លាំង ហើយធ្វើឲ្យអ្នកមានភាពស្មុគស្មាញនឹងមិនមានដំណើរការល្អឡើយ។
២. កុំប្រើបញ្ជីការងារដែលត្រូវធ្វើ មនុស្សជាច្រើនណែនាំឲ្យប្រើវាពីព្រោះអ្នកអាចរៀបចំការគ្រប់គ្រងការងារបានល្អ ប៉ុន្តែធាតុពិតវាត្រូវបានប្រើសម្រាប់តែអ្នកដែលពូកែភ្លេចភ្លាំងតែប៉ុណ្ណោះ។ អ្នកគួរតែផ្ដោតទៅលើការងារណាមួយហើយធ្វើវាឲ្យបានសម្រេច ការធ្វើបែបនេះអាចជួយបង្កើនការគិតវិជ្ជមានដល់ខួរក្បាលនឹងការចងចាំបានកាន់តែល្អជាងមុន។
៣. ជំរុញខ្លួនអ្នកជាមួយនឹងដំណើរការតាមធម្មតាដើម្បីបន្ធូរអារម្មណ៍ ជារឿយៗគេគិតថាការខិតខំធ្វើការគឺជារង្វាន់ តែពេលខ្លះវាគ្រាន់តែជាការជំរុញឲ្យអ្នកខិតខំធ្វើការពេលទំនេរតែប៉ុណ្ណោះ។ ដូច្នេះប្រសិនបើរការងាររបស់អ្នកមិនប្រញាប់ទេ អ្នកគួររៀនធ្វើវាតាមសម្រួល ជាពិសេសនៅពេលដែលអ្នកកំពុងតែមានអារម្មណ៍ថាទទួលរងសម្ពាធ ភាពតានតឹង និងមានអារម្មណ៍ខ្ជិលចូលមក។
៤. គួរបោះបង់ចោលទៅអំពីភាពល្អឥតខ្ចោះ ជាទូទៅភាពល្អឥតខ្ចោះនៅកន្លែងធ្វើការត្រូវបានគេជឿថានឹងទទួលបានផលល្អៗជាច្រើន ប៉ុន្តែការពិតវាអាចនឹងបង្កផលអវិជ្ជមានវិញទេ ពីព្រោះវាអាចនឹងធ្វើឲ្យប៉ះពាល់ដល់ចិត្តគំនិត និងការគិតរបស់មនុស្ស។ ហើយត្រូវចាំថាគ្មាននរណាម្នាក់ “ធ្វើអ្វីមួយបានល្អឥតខ្ចោះ” នោះទេ។ គួរបោះបង់ចោលភាពឥតខ្ចោះ ហើយផ្តោតទៅលើអ្វីដែលអ្នកត្រូវធ្វើឲ្យបានសម្រេចនឹងល្អប្រសើរ។
៥. គួរមានក្ដីស្រមៃខណៈពេលកំពុងធ្វើការ វិធីនេះគឺមានប្រសិទ្ធិភាពណាស់សម្រាប់អ្នកដែលកំពុងតែមានអារម្មណ៍ខ្ជិលច្រអូសក្នុងអំឡុងពេលធ្វើការ ពីព្រោះវាអាចធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្រាលនឹងល្អប្រសើរមកវិញ ហើយធ្វើឲ្យអ្នកគិតឃើញគំនិតច្នៃប្រឌិតដែលជំរុញដល់ការរៀបចំផែនការ និងការដោះស្រាយបបញ្ហានានាបាន។
៦. ការពន្យារពេលបន្ដិចដើម្បីផលិតភាព ជាធម្មតាវាគឺជារឿងមិនល្អប្រសិនបើកិច្ចការនោះប្រញាប់ ប៉ុន្តែវាកាន់តែយ៉ាប់ថែមទៀតប្រសិនបើតម្រូវការងារនោះទាមទាររយះពេលយូរ ជាពិសេលនៅពេលដែលអ្នកកំពុងតែមានភាពតានតឹងដោយសារការប្រញាប់ចង់បញ្ចប់វា។ អ្នកគួរចំណាយពេល ប្រាំទៅដប់នាទីសម្រាប់ការសម្រាកបន្ធូរអារម្មណ៍ឲ្យបានល្អឡើងវិញចាំត្រលប់មកបន្ដធ្វើវាតាមសម្រួល។
៧. គួរសុំជំនួយពីមិត្តរួមការងារ មនុស្សជាច្រើនយល់ច្រឡំថាការសុំជំនួយបង្ហាញពីភាពទន់ខ្សោយ ឬកង្វះសមត្ថភាព ប៉ុន្តែការធ្វើការជាមួយគ្នាគឺត្រូវចេះសហការនឹងជួយគ្នាទៅវិញទៅមក។ ដូច្នេះកុំខ្មាសអៀនឬគិតថាអ្នកដទៃវាយតម្លៃ ពីព្រោះពេលខ្លះអ្នកត្រូវការជំនួយពីពួកគេ ហើយពួកគេក៏ត្រូវការជំនួយពីអ្នកដូចគ្នា។
ភាពខ្ជិលមិនត្រូវបានគេចាត់ទុកថាជាទម្លាប់អាក្រក់នោះទេប្រសិនបើអ្នកមានវាម្ដងម្ដាល ដូច្នេះប្រសិនបើអ្នកគិតថាខ្លួនអ្នកខ្ជិលច្រអូសនៅពេលកំពុងធ្វើការ អ្នកត្រូវគិតថាវាអាចបណ្ដាលមកពីភាពតានតឹង អារម្មណ៍តប់ប្រមល់ និងពីសម្ពាធការងាររបស់អ្នក។ ហេតុដូច្នេះហើយបានជាគេតែងតែនិយាយថា “ការសម្រាកបន្ដិច” ដូចជាមើលកម្មវិធី អានអ្វីមួយ ឬដើរទៅនិយាយជាមួយមិត្តរួមការងារត្រូវបានគេចាត់ទុកថាមានប្រសិទ្ធភាពដើម្បីលើកទឹកចិត្តអ្នកនឹងធ្វើឲ្យអ្នកស្ងប់អារម្មណ៍ បំបាត់ភាពតានតឹងនឹងសម្ពាធនានាចោល។ វិធីនេះមិនមែនសម្រាប់តែទៅលើការងារនោះទេ វាត្រូវបានគេប្រើភាគច្រើទៅលើគ្រប់ស្ថានភាពដូចជានៅពេលមានជម្លោះឈ្លោះទាស់ទែងគ្នា មិនថានៅក្នុងទំនាក់ទំនងស្នេហា គ្រួសារឬជាមួយនរណាម្នាក់ឡើយ។ ពេលក្រោយប្រសិនបើអ្នកមានភាពខ្ជិលច្រអូលខណៈពេលកំពុងធ្វើការងារ អ្នកអាចសាកអនុវត្តតាមវិធីខាងលើ ហើយប្រើវាដើម្បីផលប្រយោជន៍សម្រាប់អ្នក៕
ចុចអានបន្ត៖ អត្ថប្រយោជន៍ល្អៗ ដែលអ្នកនឹងទទួលបានពីការគិតលឿន ឬគិតរហ័ស