មកអនុវត្តចំណុចនេះ ដើម្បីដឹងពីចិត្តដៃគូស្រលាញ់យើងពិតឬអត់!

  • 2022-05-17 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្វែងរកស្នេហាពិតមួយក្នុងជីវិត វាមិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែយើងអាចសង្កេតមើលចិត្តមនុស្សដែលកំពុងតាមសុំស្នេហ៍យើងបាន ថាតើគេប្រាកដជាស្រលាញ់យើងពិត ឬយ៉ាងណា? នេះប្រសិនបើអ្នកមិនដឹងថា អ្នកគួរសម្រេចចិត្តបែបណា។

កញ្ញា សូមចែករំលែកជាយោបល់សម្រាប់ស្រីយើងមកសាកល្បងអនុវត្ត សង្កេតចំណុចទាំងប្រាំមួយយ៉ាងនេះបាន​ ដើម្បីទទួលបានចម្លើយចំពោះក្ដីស្រឡាញ់ពីដៃគូសង្សារ ថាតើវាជាប្រភេទក្ដីស្រឡាញ់បែបណា៖

១. ពិនិត្យមើលក្រសែភ្នែករបស់គេពេលនិយាយទល់មុខគ្នា៖ ពន្លឺនៃកែវភ្នែក ឬក្រសែភ្នែករបស់មនុស្សប្រុសដែលស្រលាញ់អ្នកពិត វានឹងមានពន្លឺស្រទន់ជានិច្ចរាល់ពេលនៅក្បែរមនុស្សដែលគេស្រលាញ់ ដែលវាបញ្ចូនអារម្មណ៍ចេញពីបេះដូងបង្ហាញមកក្រៅ ហើយទំហំនៃក្ដីស្រឡាញ់ក៏បញ្ជាក់មកតាមក្រសែភ្នែកទាំងនោះផងដែរ។

២. គាត់ណែនាំអ្នកទៅកាន់មនុស្សសំខាន់ៗក្នុងជីវិតគាត់៖ រាល់ទំនាក់ទំនងជាមួយអ្នក គាត់តែងតែចង់ណែនាំអ្នកឲ្យបានស្គាល់ ប៉ាម៉ាក់ សាច់ញាតិ ឬមិត្តភក្តិដែលស្និទ្ធស្នាលបំផុតរបស់គេ ដែលវាបង្ហាញថាអ្នកពិតជាមនុស្សសំខាន់ក្នុងជីវិតគាត់ មិនមានការលាក់លៀម តែបង្ហាញឲ្យគ្រប់គ្នាដឹង។

៣. គេធ្វើការលះបង់រឿងគ្រប់យ៉ាងដើម្បីអ្នក៖ ប្រសិនបើមានជម្រើសពីរសម្រាប់គេ (ទីមួយ) គេត្រូវមើលកម្មវិធីទូរទស្សន៍ដែលគេចូលចិត្តបំផុត ជួបមិត្តដែលជិតស្និទ្ធបំផុត ឬទៅមើលការប្រកួតកីឡាដែលគេចូលចិត្តបំផុត ហើយជម្រើស (ទីពីរ) គឺត្រូវធ្វើអ្វីម្យ៉ាងដើម្បីមនុស្សស្រីដែលខ្លួនស្រឡាញ់ សកម្មភាពក្នុងជម្រើសទីមួយទាំងអស់លែងសំខាន់ចំពោះគេទៀតហើយ។

៤. គេចែករំលែកអារម្មណ៍ និងអាថ៌កំបាំងនានាជាមួយអ្នក ភាពស្និទ្ធស្នាលមិនមែនសំដៅតែនៅលើរាងកាយនោះទេ ប៉ុន្តែភាពស្និទ្ធស្នាលពិតប្រាកដគឺស្ដែងចេញពីចិត្ត។ រឿងអាថ៌កំបាំង បទពិសោធន៍ អនុស្សាវរីយ៍កាលពីវ័យកុមារ មិនថាទាំងល្អ ទាំងអាក្រក់គឺគេនឹងនិយាយប្រាប់អ្នក។

៥. គម្រោងអនាគតរបស់គេគឺមានវត្តមានអ្នកក្នុងនោះ៖ បើសិនជាគេបាននិយាយពាក្យថា “យើង” (មានន័យថាគេនិងនាង) នៅពេលគេនិយាយពីរឿងអនាគត តើគេមានលើកនាងមកនិយាយនៅក្នុងគម្រោងអនាគតរបស់គេទេ? គេមាននិយាយពីថ្ងៃឈប់សម្រាកនាពេលអនាគតសម្រាប់នាងនិងគេទេ? មាននិយាយពីពេលដែលអ្នកទាំងពីរនឹងនៅជាមួយគ្នាជាគូជីវិតឬទេ? ប្រសិនបើគេនិយាយអ្វីទាំងអស់នោះឡើង មានន័យថាអ្នកកំពុងនៅលើវិថីត្រឹមត្រូវឆ្ពោះទៅរកស្នេហាពិតហើយ។

៦. ចិត្តស្មោះ៖​ ចិត្តស្មោះគឺជារឿងសំខាន់បំផុត ប្រសិនបើទំនាក់ទំនងមួយកើតចេញពីស្នេហាពិត ស្នេហានោះនឹងធ្វើដំណើរទៅកាន់ភាពជាអមត។

ហើយវិធីមួយដែលនិយមប្រើបំផុតនោះ គឺការពឹងពាក់នារីណាម្នាក់ដែលមានភាពទាក់ទាញបំផុត ដែលសង្សារមិនធ្លាប់ស្គាល់ទាល់តែសោះឲ្យចូលទៅជិតគេ ហើយរង់ចាំមើលពីប្រតិកម្មរបស់ដៃគូ៕

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម