ហេតុផលចម្បង ៦ យ៉ាងនេះហើយដែលធ្វើឲ្យអ្នកខ្លះមិនចង់បានទំនាក់ទំនងស្នេហា
- 2022-03-02 16:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលចម្បង ៦ យ៉ាងនេះហើយដែលធ្វើឲ្យអ្នកខ្លះមិនចង់បានទំនាក់ទំនងស្នេហា
រាល់ទំនាក់ទំនងស្នេហាទាំងអស់គឺមានសេចក្ដីសុខភាពសប្បាយរីករាយ និងជម្លោះដែលតែងតែកើតមានឡើយ។ នៅពេលដែលនរណាម្នាក់ធ្វើឲ្យអ្នកខូចចិត្តវាមិនមានភាពងាយស្រួលទេក្នុងការទទួលយកអំពីបទពិសោធន៍មិនល្អទាំងនោះ។ ជាអកុសលរាល់ដៃគូដែលអ្នកមានទំនាក់ទំនងស្នេហាហើយទទួលការបរាជ័យនោះ វានឹងជះឥទ្ធិពលមិនល្អជាច្រើនសម្រាប់អ្នកទៅថ្ងៃមុខ។
មិនថាអ្នកធ្លាប់បានឆ្លងកាត់បទពិសោធអាក្រក់ៗជាច្រើនដែលបណ្តាលឲ្យអ្នកមានស្នាមរបួស ឬបាននៅជាមួយអ្នកដែលធ្វើបាបឲ្យអ្នកខូចចិត្តកន្លងមកយ៉ាងណាក៏ដោយ ត្រូវចាំថាវាត្រូវការពេលវេលា និងការអត់ធ្មត់ខ្លាំងដើម្បីព្យាបាល។ ការព្យាបាលទៅលើការខូចចិត្តគឺមិនមែនជារឿងងាយស្រួលនោះទេ ហើយអ្នកខ្លះអាចចំណាយពេលរាប់ឆ្នាំទម្រាំតែបានជាសះស្បើយពីការបែកបាក់ទំនាក់ទំនងស្នេហានោះ។
ទាំងនេះគឺជាបទពិសោធអាក្រក់ៗមួយចំនួនដែលមនុស្សតែងតែជួបប្រទះពេលកំពុងមានទំនាក់ទំនងស្នេហាថ្មីម្ដងទៀត៖
មនុស្សភាគច្រើនមានគំនិតឆ្មើងឆ្មៃបន្តិចនៅពេលពួកគេចាប់ផ្តើមមានទំនាក់ទំនងស្នេហាជាមួយអ្នកថ្មី តែរឿងមួយដែលអ្នកត្រូវចាំនោះគឺការមានគំនិតទុទិដ្ឋិនិយម ពីព្រោះមនុស្សដែលអ្នកកំពុងឃើញនេះមិនមែនជាអតីតដែលធ្លាប់បានធ្វើបាបអ្នកឡើយ លើសពីនេះទៅទៀតអ្នកក៏មិនអាចយកកំហុសរបស់នរណាម្នាក់មកដាក់លើពួកគេបានដែរ។ អ្នកគួរតែចាប់ផ្តើមដោយការទទួលយកនឹងបំភ្លេចអំពីអតីតកាលរបស់អ្នកទាំងពីរ រៀនស្គាល់អំពីគ្នាទៅវិញទៅមកប្រសិនបើអ្នកមានបំណងចង់មានអនាគតជាមួយគ្នានោះ៕
ចុចអានបន្ត៖ គោលការណ៍សំខាន់ៗ ៥ យ៉ាងនេះអាចជួយអ្នកក្នុងការចិញ្ចឹមកូនឲ្យមានភាពឆ្លាតវៃ