រឿងសំខាន់ ៦ យ៉ាងដែលត្រូវពិចារណា បើអ្នកចង់វិលត្រលប់ទៅរកអតីតរបស់អ្នកវិញ

  • 2022-01-27 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិនថាអ្នកសម្រេចចិត្តបញ្ចប់ទំនាក់ទំនងរបស់អ្នក ឬក៏ធ្វើការដោះស្រាយនោះទេ រឿងទាំងពីរយ៉ាងនេះនឹងកើតឡើងនៅក្នុងទំនាក់ទំនងស្នេហាជាមិនខាន បើទោះបីជាវាមានរយះពេលខ្លីឬមានរយៈពេលយូរប៉ុនណាក៏ដោយ។ ការជួបមនុស្សម្នាក់ហើយម្នាក់ទៀតនៅក្នុងឆាកជីវិតស្នេហាអាចបង្រៀនឲ្យអ្នកយល់ដឹងអំពីបុគ្គលនោះថាគេចូលចិត្ត និងមិនចូលចិត្តអ្វី ឬជាមនុស្សប្រភេទណាសម្រាប់ស្នេហា។

នៅក្នុងសម័យនេះមូលហេតុដែលនាំឲ្យមានការជួបជុំត្រូវគ្នាសារជាថ្មីម្តងទៀតហាក់ដូចជាច្រើនជាងហេតុផលដែលនាំឲ្យមានការបែកបាក់គ្នា។ ពេលខ្លះការបែកបាក់គ្នាជាមួយអតីតអាចមានអារម្មណ៍ថាជាការឈឺចាប់ខ្លាំង ប៉ុន្តែនៅពេលដែលមានការវិលត្រលប់ត្រូវគ្នាវិញម្ដងទៀតវាអាចជារឿងល្អសម្រាប់អ្នកទាំងពីរ។ ប៉ុន្តែមុននឹងគិតថាចង់វិលត្រលប់ទៅកាន់អតីតដៃគូរបស់អ្នកវិញ សូមប្រាកដថាអ្នកច្បាស់ ១០០ ភាគរយក្នុងការធ្វើវាដោយហេតុផលត្រឹមត្រូវ និងច្បាស់លាស់។

ដូច្នេះគន្លឹះល្អៗទាំងប៉ុន្មានខាងក្រោមនេះគឺជាអ្វីដែលអ្នកត្រូវគិតពិចារណាឲ្យបានច្បាស់លាស់មុននឹងចង់ត្រលប់ទៅរកអតីតរបស់អ្នកវិញ៖

  • ចំណាយពេលរបស់អ្នកឲ្យបានច្រើន និងគិតឲ្យបានច្បាស់មុនពេលធ្វើការសម្រេចចិត្ត
  • គិតទៅលើរឿងដែលអាចនឹងកើតឡើងខុសពីអ្វីដែលអ្នករំពឹងទុកជាមួយការវិលត្រលប់ទៅកាន់អតីត
  • បើគិតថាទៅ ត្រូវទាក់ទងទៅអតីតរបស់អ្នកដើម្បីនិយាយពិភាក្សាអំពីទំនាក់ទំនងនោះឡើង
  • ការលើកឡើងអំពីអត្ថប្រយោជន៍ល្អៗ ឬលទ្ធភាពនៃការត្រលប់មករកគ្នាវិញ
  • អ្នកអាចធ្វើការសាកល្បងក្នុងរយៈពេលខ្លីថាតើវាអាចទៅរួចឬក៏អត់
  • អ្នកទាំងពីរត្រូវតែមានឆន្ទៈដូចគ្នានឹងស្មើគ្នាក្នុងការប្ដេជ្ញាចិត្តដើម្បីការត្រលប់មករកគ្នាវិញ

ក្នុងការបញ្ចប់ទំនាក់ទំនងស្នេហាវាអាចមានការឈឺចាប់ ជាពិសេសនៅពេលដែលអ្នកនៅតែមានក្ដីស្រឡាញ់ និងការឲ្យតម្លៃគ្នាទៅវិញទៅមកជាមួយអតីតដៃគូសង្សាររបស់អ្នក។ ប៉ុន្តែនៅពេលដែលអ្នកបើកចំហធ្វើការផ្ដល់ឱកាសឲ្យគ្នាម្ដងទៀត រឿងល្អៗអាចនឹងកើតមានឡើងនៅក្នុងទំនាក់ទំនងសារជាថ្មីនោះ។ ព្យាយាមចំណាយពេលដើម្បីធ្វើការវាយតម្លៃទៅលើហេតុផល ការនិយាយដោយភាពស្មោះត្រង់អំពីអ្វីៗដែលអ្នកគិតជាមួយអតីតរបស់អ្នក ហើយវែកញែកទៅលើអ្វីដែលល្អនឹងមិនល្អដែលគួរតែមាននៅក្នុងទំនាក់ទំនងនៃការត្រលប់វិញនោះ៕

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម