ចប់ហើយកាត់ចិត្តមិនទាន់បានមែន? តិចនិចទាំងនេះអាចជួយដោះស្រាយអារម្មណ៏មួយនេះបាន
- 2022-01-26 02:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចប់ហើយកាត់ចិត្តមិនទាន់បានមែន? តិចនិចទាំងនេះអាចជួយដោះស្រាយអារម្មណ៏មួយនេះបាន
ជាពិសេសចំពោះអ្នកដែលសេពគប់គ្នារាប់ឆ្នាំ កាត់គេភ្លាមៗចេះពីជីវិត មិនមែនជារឿងងាយស្រួលនោះទេ...
១. ព្យាយាមស្វែងយល់ពីមូលហេតុដែលធ្វើអោយអ្នកទាំងសម្រេចចិត្តបែបនោះ៖ ស្វែងយល់ថាតើ ដើមចមជាអ្វី ពេលខ្លះមិនអាចបន្ទោសភាគីណាម្នាក់ទាំងស្រុងនោះទេ ព្រោះរឿងភាគច្រើន បើទះដៃតែម្ខាងច្បាស់ជាមិនលឺនោះទេ។
២. ទទួលស្គាល់ការពិត៖ ពេលដែលស្វែងយល់ពីមូលហេតុយ៉ាងជាក់លាក់ហើយនោះ ជំហានបន្ទាប់ទៀតច្បាស់ជាត្រូវរៀនទទួលស្គាល់ការ ទទួលស្គាល់ថាអ្នកទាំងពីរលែងជាអ្វីនឹងគ្នាទៀត។
៣. គោរពការសម្រេចចិត្តរបស់អ្នក៖ ពេលខ្លះទម្លាប់ដែលទៅណាមកណាមានមនុស្សបារម្ភ សួរនាំនេះហើយជាមូលហេតុចម្បងដែលមនុស្សស្រីត្រឡប់ទៅរកអ្នកចាស់វិញ។
៤. ឈប់គិតចង់ព្យាបាទ សងសឹក៖ ទទួលស្គាល់ថាការបញ្ឃប់ទៅភាគច្រើន មិនមែនជារឿងគួរតែសប្បាយ ឬ អបអរជាមួយនោះទេ។ ផ្ទុយពីការគិតចង់សងសឹក រកខុសរកត្រូវ ត្រូវព្យាយាមគិតថាអ្នកសំណាងខ្លាំង មានឱកាសហើយក្នុងការស្វែងរកមនុស្សម្នាក់ដែលល្អគ្រប់គ្រាន់ ហើយសក្តិសមនឹងអ្នកបំផុតនោះ។
៥. ព្យាយាមរាប់អានមិត្តថ្មីៗ៖ អ្វីដែលមនុស្សត្រូវចៀសវាងដាច់ខាតនោះ គឺព្យាយាមនៅម្នាក់ក្រោយពេលបែកបាក់ស្នេហា ព្យាយាមដើរចេញពីកន្លែងដែលរំលឹកពីគេ ហើយសម្លឹងមើលអោយឃើញថាពិភពលោកនេះមានមនុស្សច្រើនផ្សេងទៀតក្រៅពីគេ។