រើសបៀរមួយសន្លឹក ដើម្បីដឹងថាអ្នកជាអ្វីអោយប្រាកដនៅក្នុងចិត្តគេ?

  • 2022-01-22 04:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើសិនជាអ្នកពេញចិត្ត សន្លឹកបៀរទី...

សន្លឹកបៀរទី ១

សន្លឹកបៀរមួយនេះបង្ហាញថាគេមានអារម្មណ៏ថាជាមនុស្សដែលមានសំណាងបំផុតហើយដែលមានអ្នកក្បែរ និង បានមើលថែអ្នកបែបនេះ។ មិនបាច់ត្រូវបារម្ភ ឬ មានមន្ទឹលក្នុងចិត្តថាគេមានអ្នកផ្សេងនោះទេ ព្រោះក្នុងចិត្តគេមានតែអ្នកគត់ដែលមានដំណែងសំខាន់បំផុតនោះ។ ទម្លាប់ និង អ្វីដែលអ្នកពេញចិត្ត ទោះជាតូចតាចយ៉ាងណាក្ដីក៏គេនៅតែយកចិត្តទុកដាក់ចាប់អារម្មណ៏ជានិច្ច។ ពេលខ្លះអាចនិយាយបានថាគេស្គាល់អ្នកច្បាស់ជាងអ្នកស្គាល់ខ្លួនឯងផងក៏ថាបាន។

សន្លឹកបៀរទី ២

សន្លឹកបៀរមួយនេះបង្ហាញថាគេមានការគោរពមកលើអ្នកជាខ្លាំង។ ចាប់អារម្មណ៏អត់ថាគេមិនដែលខឹង ឬ ក៏សម្ដីខ្លាំងដាក់អ្នកម្ដងណានោះទេ ទោះជាពេលដែលមិនត្រូវរ៉ូវគ្នាក្ដី។ គេជាមនុស្សដែលមានសន្តានចិត្តល្អ មានទំនួលខុសត្រូវខ្ពស់ ព្រមទាំងតែងតែនៅក្បែរអ្នកមិនថាមានរឿងអ្វីនោះទេ។ ទោះជាពេលខ្លះអ្នកមានអារម្មណ៏ថាទំនាក់ទំនងរវាងអ្នកនឹងគេខ្វះអ្វីម្យ៉ាង នេះអាចមកពីអ្នកចាស់មិនទាន់លុបបាត់ចេញពីចិត្ត និង ជីវិតគេនៅឡើយ។

សន្លឹកបៀរទី ៣

ក្នុងស្នេហាមួយនេះ អ្នកតែងតែអ្នកជាដែលបញ្ចេញគំនិត គិតរកធ្វើនេះធ្វើនោះច្រើនជាងគេ។ តាំងតែពីពេលដែលទាក់ទងគ្នាដំបូងៗមកម្ល៉េះ អ្នកជាភាគីដែលតែងតែលះបង់ច្រើនជាងគេ តែងតែសម្របតាមចិត្តគេ។ មិនមែនថាគេមិនមានចិត្តមកលើអ្នកសោះនោះទេ តែអ្នកមិនមែនជាមនុស្សដែលគេស្វែងរកយ៉ាងពិតប្រាកដ ឬ ចង់កសាងអនាគតជាមួយនោះទេ។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម