ជ្រើសរើសត្រីដែលអ្នកចង់ញ៉ាំបំផុត ដើម្បីដឹងថាសំណាងបែបណាដែលចូលមករកអ្នកក្នុងឆ្នាំ ២០២២

  • 2022-01-18 09:19:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើសំណាងបែបណាដែលចូលមករកអ្នកក្នុងឆ្នាំ ២០២២?

​រូប A

​ក្នុង​ឆ្នាំ ២០២២ អ្នក​នឹង​មាន​​វាសនា​ល្អ ព្រម​ទាំង​ការងារ​រិង​រឿង។ ​អ្នក​គឺ​ជា​​មនុស្ស​មាន​ចក្ខុវិស័យ ហ៊ាន​គិត​និង​ហ៊ាន​ធ្វើ។ ​អ្នក​ពូកែ​ក្នុង​ការ​ប្រើ​ប្រាស់​នូវ​ភាព​ខ្លាំង ​និង​ពង្រីក​វិសាលភាព​ផ្នែក​ទំនាក់​ទំនង។ ​ក្នុង​ឆ្នាំ​នេះ ​អ្នក​នឹង​ទទួល​បាន​ឱកាស​ពិសេស​ដើម្បីអភិវឌ្ឍ​ការងារ រួម​ទាំង​រក​ប្រាក់​បាន​ច្រើន។ ​ប្រាក់​ចំណូល​របស់​អ្នក ​នឹង​ធ្វើ​ឲ្យ​ជីវិត​កាន់​តែ​ល្អ​ប្រសើរ​លើស​ពី​ការ​រំពឹង​ទុក។

​រូប B

​ក្នុង​ឆ្នាំ ២០២២ ​អ្នក​​នឹង​​មាន​ថាមពល​កំពូល​នៅ​ក្នុង​ដៃ។ ​អ្នកជា​មនុស្ស​​មាន​និស្ស័យ​ថ្លៃ​ថ្នូរ មាន​ភាព​ជា​មេដឹក​នាំ។ ​ឆ្នាំ​នេះ ​បើ​អ្នក​ប្រឹង​ធ្វើការ ​អ្នក​នឹង​កាន់​តែ​បង្ហាញ​ភាព​ខ្លាំង​របស់​អ្នក​ឲ្យ​អ្នក​ដទៃ​ឃើញ ​រួម​ទាំង​រក​លុយ​បាន​ច្រើន​។

​​រូប C

​ក្នុង​ឆ្នាំ​នេះ អ្នក​នឹង​មាន​ដំណឹង​ល្អ​ចូល​មក​គោះ​ទ្វារ​តែ​ម្តង។ ​អ្នក​នឹង​រីក​រាយ សង្គម​ទទួល​ស្គាល់ ​និង​កាន់​តែ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។ ​អ្នក​ពិត​ជា​មនុស្ស​មាន​និស្ស័យ​ថ្លៃ​ថ្នូរ ហើយ​ព្យាយាម​ក្រោក​ឈរ​ឡើង​ជា​និច្ច អ្នក​អាច​នឹង​មាន​ផ្ទះ​ថ្មី ​ឬ​អាពាហ៍ពិពាហ៍ ឬ​រឿង​ល្អ​ៗ​ជា​ច្រើន។

​រូប D

​ក្នុង​ឆ្នាំ ២០២២ ​អ្នក​នឹង​ទទួល​បាន​ឱកាស​យ៉ាង​ច្រើន។ ​អ្នក​ស័ក្តិសម​នឹង​ក្លាយ​ជា​អ្នក​មាន តែ​យ៉ាង​ណា​ក្តៅ ​អ្នក​ត្រូវ​ហ្វឹក​ហាត់​និង​រៀន​សូត្រ​ដើម្បី​បង្កើត​ឲ្យ​ខ្លួន​ឯង​កាន់​តែ​ប្រសើរ​ឡើង​ៗ។ ​ក្នុង​ឆ្នាំ​នេះ​ ​ការងារ​របស់​​អ្នក​នឹង​ប្រែ​ជា​ល្អ​ អ្នក​ទទួល​បាន​ការងារ​ល្អ រក​លុយ​បាន​ច្រើន ​និង​ធ្វើ​ឲ្យ​អ្នក​ដទៃ​សរសើរ​គ្រប់​គ្នា។

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា