រើសទ្វារដែលពេញចិត្ត ដើម្បីដឹងពីឱកាសថ្មីៗ ដែលនឹងចូលមកក្នុងជីវិតអ្នកឆាប់ៗនេះ

  • 2022-01-17 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើសិនជាអ្នកពេញចិត្ត...

ទ្វារពណ៌ក្រហម

អ្នកបានជ្រើសរើសទ្វារដែលជាដំណាងនៃភាពសម្បូរសប្បាយខាងផ្នែកលុយកាក់។ ក្នងុពេលដ៏ខ្លីខាងមុខនេះ ជីវិតអ្នកនឹងត្រូវបានបំពេញដោយរឿងរ៉ាវល្អៗ រីករាយជាច្រើន មិនត្រឹមតែខាងផ្នែកផ្លូវចិត្តនោះទេ ថែមទាំងការសប្បាយខាងផ្នែកសម្ភារៈថែមទៀត។ ប្រាក់ចំណូលរបស់អ្នកនឹងកើនឡើង ប្រភពចំណូលថ្មីអាចនឹងលេចចេញមក។ ឱកាសអាជីពនឹងបើកហើយសូម្បីតែអ្នកត្រូវផ្លាស់ប្តូរការងារក៏ដោយវានឹងមានអត្ថប្រយោជន៍។ ប្រសិនបើអ្នកកំពុងវិនិយោគឬធ្វើការនៅក្នុងវិស័យហិរញ្ញវត្តុ ប្រាក់ចំណេញនឹងកើនឡើងទ្វេដងមិនខាន!

ទ្វារពណ៌ខៀវ

រយះពេលដ៏ខ្លីខាងមុខនេះ ជាពេលដែលអ្នកអាចនឹងព្យាយាមបាលរបួសស្នេហា និង ការខូចចិត្តកន្លងមករបស់អ្នក។ អ្នកអាចនឹងត្រូវបណ្ដោយអោយខ្លួនឯងជួបនឹងបទពិសោធន៏ថ្មីៗខ្លះ ទំនាក់ទំនងខ្លះនឹងអាចឃ្លាតឆ្ងាយ តែទំនាក់ទំនងខ្លះទៀតអាចនឹងរឹងមាំលើសដើម។ ការផ្លាស់ប្ដូរនៃសភាពនៃទំនាក់ទំនងមួយចំនួន អាចនឹងអោយអ្នកមើលឃើញ ឧបសគ្គទាំងអស់ដែលរារាំងអ្នកពីការសំរេចបាននូវអ្វីដែលអ្នកចង់បាន។ គួរតែព្យាយាមប្រឈមមុខ នឹង ការព្រួយបារម្ភ និងភាពភ័យខ្លាចដែលធ្វើអោយជីវិតអ្នកធ្លាក់ក្នុងសភាពដុនដាបដូចជាពេលនេះ។

ទ្វារពណ៌លឿង

អ្នកបានជ្រើសរើសទ្វារសុខភាព ពេលវេលាបានមកដល់នៅពេលដែលសុខភាពគួរតែជាអាទិភាពរបស់អ្នក។ វាអាស្រ័យលើបញ្ហានេះថាតើអ្នកមានកម្លាំងនិងថាមពលគ្រប់គ្រាន់ឬមិនគ្រប់គ្រាន់។ ដោយយោងតាមធម្មនុញ្ញរបស់អង្គការសុខភាពពិភពលោកបានលើកឡើងថា ៖ សុខភាពមិនមែនជាអវត្តមាននៃជំងឺដូចជាពិការភាពរាងកាយនោះទេប៉ុន្តែជាស្ថានភាពសុខភាពផ្លូវកាយផ្លូវចិត្តនិងសង្គមពេញលេញ។ ដូច្នេះតាមរយៈការជ្រើសរើសសុខភាពអ្នកបានជ្រើសរើសសុខុមាលភាពគ្រប់ផ្នែក!

ប្រភព៖ Namastest.net ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម