ប៉ុន្មានជំហាននេះជួយរក្សាសំណើមបានយ៉ាងល្អបំផុត ពិសេសសម្រាប់មិត្តនារីដែលមានស្បែកស្ងួតខ្លាំង

  • 2022-01-14 22:48:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

៥ ជំហានក្នុងការថែរក្សាស្បែករបស់អ្នកឱ្យមានភាពភ្លឺថ្លា ដោយចំណាយពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។

១. លាងសម្អាតមុខបែប Double Cleansing

Double Cleansing គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការថែរក្សាស្បែករបស់អ្នកឱ្យស្អាត និងមានសុខភាពល្អ។ វា​ក៏​ជួយ​ឱ្យ​ស្បែក​ភ្លឺ​ថ្លា​តាម​បែប​ធម្មជាតិ​ផងដែរ។ ព្រោះការលាងសម្អាតក្នុងទម្រង់នេះ វាអនុញ្ញាតឱ្យយើងកម្ចាត់ភាពកខ្វក់ ឬសំណល់នៅលើផ្ទៃមុខបានទាំងស្រុង។ ទោះជាយ៉ាងណាក៏ដោយ អ្នកត្រូវជ្រើសរើសហ្វូមលាងមុខ ដែលសាកសមនឹងស្បែករបស់អ្នកផងដែរ។

២. ប្រើប្រាស់ Toner ឬ Essence

បន្ទាប់ពីលាងសម្អាតមុខរួច បន្តជាមួយ Toner ឬ Essence ដើម្បីកែតម្រូវស្បែក។ ជំហាននេះគឺដើម្បីរៀបចំស្បែកសម្រាប់ជំហានបន្ទាប់ទៀត ហើយសំខាន់បំផុតនោះ វាក៏ជួយបន្ថែមសំណើមដល់ស្បែក បន្ទាប់ពីលាងមុខរួច ដែលអាចបណ្តាលឲ្យស្បែកស្ងួត។ ដូច្នេះហើយ មិត្តនារីទាំងអស់គួរតែយកចិត្តទុកដាក់បន្ថែមទៀតចំពោះជំហាននេះ។ វា​នឹង​ជួយ​ឱ្យ​ស្បែក​មាន​សារធាតុចិញ្ចឹម​កាន់តែ​មាន​ប្រសិទ្ធភាព។

៣. ប្រើប្រាស់ Sheet Mask

សម្រាប់ស្បែកភ្លឺថ្លា អ្វីដែលសំខាន់បំផុតនោះគឺត្រូវតែបន្ថែមសំណើមដល់ស្បែក។ នារីកូរ៉េណាដែលផ្តោតសំខាន់លើការប្រើប្រាស់ Sheet Mask ច្រើន ហើយអ្នកខ្លះក៏បំប៉នផ្ទៃមុខដោយការបិទបាំងមុខជារៀងរាល់យប់ផងដែរ។ នោះ​ក៏​ព្រោះ​វា​ជា​វិធីសាស្ត្រ​ចំណាយ​ពេល​ច្រើន​ក្នុង​ការ​ធ្វើ​ឱ្យ​ស្បែក​អ្នក​មើល​ទៅ​មាន​សភាព​ទន់​រលោង​គួរអោយចង់​ប៉ះ។

៤. ចិញ្ចឹមស្បែកជាមួយសេរ៉ូម

បន្ទាប់​ពី​បិទ​មុខ​ដោយ​ប្រើ​ Sheet Mask សូម​លាប​សេរ៉ូម​លាប​មុខ​ភ្លាម។ ព្រោះ​ជំហាន​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ជំហាន​បន្តបន្ទាប់​ពី​ការ​បិទ​មុខ​រួច។ បន្ទាប់​ពី​ម៉ាស្សា​មុខ​រួច​លាប​លើ​មុខ​ថ្នមៗ​ពេល​ដល់​ពេល​បិទ​មុខ​រួច​ហើយ​បន្ត​ជាមួយ​សេរ៉ូម​ភ្លាម​ៗ បើ​មិត្ត​នារី​ៗ​ធ្វេស​ប្រហែស​ក្នុង​ជំហាន​នេះ អាចបណ្តាលឱ្យខូចស្បែកបាន។

៥. រក្សាសំណើមលើស្បែក

ដល់ដំណាក់កាលចុងក្រោយនៃការថែរក្សាស្បែក និងសរលោងបែបធម្មជាតិ។ នោះគឺជាដំណើរការនៃការចាក់សោរក្សាសំណើមនៅលើមុខខ្លួនឯងនេះហើយ។ ជំហាននេះសម្រាប់ក្មេងស្រីជ្រើសរើសក្រែមបំប៉នដែលមានកំហាប់ខ្ពស់ ជា​ពិសេស​នៅ​ពេល​យប់​ដែល​មនុស្ស​មួយ​ចំនួន​អាច​គេង​ក្នុង​បន្ទប់​ម៉ាស៊ីន​ត្រជាក់​ដែល​ជៀស​មិន​ផុត​ពី​ការ​ធ្វើ​ឱ្យ​ស្បែក​ស្ងួត ហើយ​ការ​លាប​ក្រែម​ផ្តល់​សំណើម​ជួយ​រក្សា​សំណើម​លើ​ស្បែក​ពេញ​មួយ​យប់។

ប្រភព៖ Sanook ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម