តារា​បណ្ដាញ​សង្គម​ប្រុស​​ល្បី​ឈ្មោះ ធ្វើ​ឲ្យ​ហ្វេន​ជិត​២​លាន​នាក់​សន្លប់​ឈរ​ក្រោយ​ដោះ​ម៉ាស

  • 2021-12-02 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​ពេល​ដោះ​ម៉ាស​ចេញ អ្នក​គាំទ្រ​របស់​តារា​បណ្ដាញ​សង្គម​ម្នាក់​មក​ពី​វៀតណាម ស្ទើរ​តែ​មិន​ជឿ​ថា Idol របស់​ខ្លួន​មាន​ទម្រង់​មុខ​បែប​នេះ។

មុន​នេះ​បន្តិច បណ្ដាញ​ព័ត៌មាន Zing បាន​រាយការណ៍​ថា តារា​បណ្ដាញ​សង្គម Tik Tok ម្នាក់​បាន​ធ្វើ​ឲ្យ​កក្រើក​ចំពោះ​ក្រុម​អ្នក​គាំទ្រ​របស់​ខ្លួន ក្រោយ​ពេល​លោក​ដោះ​ម៉ាស​ចេញ។​ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា តាំង​ពី​ពេល​ល្បី​ឈ្មោះ ប្រុស​ស្អាត​អាយុ ២១​ឆ្នាំ ឈ្មោះ Phun Anh មិន​ដែល​ដោះ​ម៉ាស​ចេញ​ឡើយ ដោយ​រូប​សម្បត្តិ​របស់លោក​ពេល​ពាក់​ម៉ាស និង​វ៉ែនតា​គឺ​ស្រស់​សង្ហា ដល់​ថ្នាក់ លោក​ទាក់ទាញ​បាន​ចំនួន​អ្នក​គាំទ្រ​ដល់​ទៅ ១.៨​លាន​នាក់។

យ៉ាងណាក្ដី ហាក់​បីដូច​មិន​ចង់​លាក់​នឹង​អ្នក​គាំទ្រ​របស់​ខ្លួន​ទៀត តារា​បណ្ដាញ​សង្គម​កើត​ឆ្នាំ ២០០​០​បាន​សម្រេច​ចិត្ត​ថត​វីដេអូ​ពេល​ខ្លួន​​មិន​ពាក់​ម៉ាស​ម្ដង។ រូបភាព​មិន​ពាក់​ម៉ាស​របស់ Phun បាន​ល្បី​ជា​ខ្លាំង ដោយ​មនុស្ស​ជា​ច្រើន​មិន​នឹក​ស្មាន​ថា ពេល​លោក​ដោះ​ម៉ាស​មាន​មុខ​បែប​នេះ គឺ​ខុស​នឹង​ពេល​ពាក់​ម៉ាស​ស្រឡះ។ យ៉ាណាក៏ដោយ អ្នក​គាំទ្រ​របស់​តារា​ប្រុស​រូប​នេះ បាន​ឲ្យ​ដឹង​ថា ទោះ​បី​ជា​មិន​សង្ហា​ដូច​ពេល​ពាក់​ម៉ាស​ និង​វ៉ែន​តា​ក្ដី តែ​លោក​នៅ​តែ​មាន​មុខ​គួរ​ឲ្យ​ស្រលាញ់ មិន​សម​ត្រូវ​គេ​រិះគន់​ថា​បោក​ប្រាស់​នោះ​ឡើយ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម