ទាំងនេះបង្ហាញថា គេអស់ចិត្តពីអ្នកហើយ គ្រាន់តែគេមិនទាន់និយាយប្រាប់អ្នកត្រង់ប៉ុណ្ណោះ

  • 2021-11-24 07:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​បើ​​មនុស្ស​ប្រុស​បង្ហាញ​សញ្ញា​ស្តែង​ៗ​ដូច​ខាង​ក្រោម​នេះ ​គឺ​អាច​បញ្ជាក់​បាន​ហើយ​ថា គាត់​លែង​មាន​ចិត្ត​ស្រលាញ់​អ្នក​ទៀត​ហើយ។ ​ដូច្នេះ ​អ្នក​គួរ​ប្រញាប់​​ចែក​ផ្លូវ​គ្នា​នឹង​គាត់ ​ហើ​យ​ផ្តល់​ឱកាស​សម្រាប់​ខ្លួន​ឯង​ស្វែង​រក​សុភមង្គល​ថ្មី​​ទៅ​។

១. គាត់​គេច​វេស​មិន​ជួប​​ជាមួយ​អ្នក

មនុស្ស​ស្រី​ត្រូវ​ចាំ​ថា ​គ្មាន​មនុស្ស​ប្រុស​ណា​រវល់​រហូត​សូម្បី​តែ​គ្មាន​ពេល​សម្រាប់​នារី​ដែល​ខ្លួន​ស្រលាញ់​មិន​បាន​នោះ​ទេ តែ​គ្រាន់​​គេ​មិន​ចង់។

​​បើ​សិន​​គេ​ពិត​ជា​ស្រលាញ់​អ្នក​ប្រាកដ​មែន ​គាត់​ច្បាស់​ជា​ចង់​ជួប​អ្នក លៃ​ពេល​បន្តិច​ដើម្បី​អ្នក​មិន​ខាន។ ​តែ បើ​គាត់​តែង​តែ​គេច​វេស ​គឺ​មាន​ន័យ​ថា ​គាត់​បាន​ប្រែ​ប្រួល​ហើយ ព្រោះ​ក្នុង​បេះ​ដូង​គេ​មាន​មនុស្ស​ស្រី​ផ្សេង​ទៅ​ហើយ។

២. ​ពាក្យ​ថា​ ស្រលាញ់ ​លែង​មាន​ទៀត

I love You ​គឺ​ជា​ពាក្យ​ដែល​បុរស​​ស្មោះ​ត្រង់​និយាយ​ទៅ​កាន់​មនុស្ស​ស្រី​ដែល​គាត់​ស្រលាញ់។ ​វា​មិន​ត្រឹម​តែ​បង្ហាញ​ពី​​ទំហំ​ដួង​ចិត្ត​របស់​គាត់​ទេ ​តែ​ថែម​ទាំង​បង្ហាញ​ពី​ការ​ចង់​បាន​​ចំពោះ​ទំនាក់​ទំនង​រយៈ​ពេល​យូរ​ថែម​ទៀត​ផង។ ​

តែ​បើ​សូម្បី​តែ​ការ​ទាក់​ទង​គ្នា​ក៏​មាន​កំណត់ ​គ្មាន​សូម្បី​តែ​ភាសា​ផ្អែម​ល្ហែម ​នោះ​​ពាក្យ​ថា I Love you ​ក៏​លែង​មាន​ទៀត​ដែរ។

៣. ​ការ​ជជែក​ជាមួយ​គ្នា​កាន់​តែ​តិច​​ទៅ​ៗ

បើ​ការ​ចែក​រំលែក​​ពាក់​ព័ន្ធ​នឹង​គ្នា​កាន់​តែ​តិច​ៗ ​សូម្បី​តែ​រឿង​ការងារ​​ក៏​គ្មាន​នោះ ​មាន​ន័យ​ថា​នេះ​ជា​សញ្ញា​បង្ហាញ​ថា​​បេះ​ដូង​គាត់​ប្រែ​ប្រួល​ហើយ។ ព្រោះ​គាត់​បាន​រក​ឃើញ​មនុស្ស​ស្រី​ថ្មី​​ក្នុង​ចិត្ត​គាត់​​រួច​ហើយ។

​ដូច្នេះ​​ បើ​អ្នក​មាន​អារម្មណ៍​ថា​គាត់​ហាក់​មិន​សូវ​សប្បាយ​ចិត្ត​ពេល​នៅ​ក្បែរ​អ្នក ​​ដោយ​​លេច​ចេញ​នូវ​សញ្ញា​ទាំង​អស់​នេះ ​គឺ​ច្បាស់​ណាស់ អ្នក​គួរ​តែ​យល់​ពី​ហេតុ​ផល​នេះ​បាន​ហើយ៕

ប្រភព៖ phunuvagiadinh ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម