ប្រើ​សេវាកម្ម​ផ្លូវ​ភេទ តារា​ប្រុស​ចិន​ត្រូវ​សង​ថ្លៃ​កុងត្រា​ចំនួន ៣១​លាន​ដុល្លារ

  • 2021-10-28 02:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​បែកធ្លាយ​ពី​សកម្មភាព​ប្រើប្រាស់​សេវាកម្ម​ផ្លូវ​ភេទ កំពូល​តារា​ប្រុស​លេង​ព្យាណូ​ចិន Li Yundi ត្រូវ​ប្រេន​ទាំង​អស់​លុប​ឈ្មោះ​ចោល​ ត្រូវ​សង​កុងត្រា​រាប់​សិប​លាន​ដុល្លារ។

កាល​ពី​ថ្ងៃ​ទី ២៥ ខែ​តុលា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន QQ បាន​រាយការណ៍​ថា រឿង​អាស្រូវ​ពាក់ព័ន្ធ​នឹង​អំពើ​ពេស្សាកម្ម​របស់​កំពូល​អ្នក​លេង​ព្យាណូចិន Li Yundi បាន​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ​របស់​លោក​រលាយ​ស្ទើរ​តែ​ទាំងស្រុង។ តាម​នោះ​ដែរ ក្រោយ​ពេល​គេ​ចាប់​បាន​ លោក​បាន​ប្រើ​សេវា​ផ្លូវ​ភេទ​ដើម្បី​រក​នារី​ជា​ច្រើន​នាក់​នោះ លោក​នឹង​ត្រូវ​សង​ជំងឺ​ចិត្ត​ខូច​កិច្ច​សន្យា​ទាំង​អស់​ដែល​ខ្លួន​តំណាង​ ដែល​សរុប​ជា​ទឹក​ប្រាក់​គឺ​៣១​លាន​ដុល្លារ។

ជាក់​ស្ដែង កាល​ពី​ថ្ងៃ​២២ ខែ​តុលា ក្រុម​អ្នក​ប្រមាញ់​រូប​បាន​រក​ឃើញ​លោក​​ទាក់ទង​នឹង​នារី​រក​ស៊ី​ផ្លូវ​ភេទ។ ក្រោយ​មក​​ប្រេន​ចំនួន ១៤ ដែល​មានពាក់ព័ន្ធ​នឹង​លោក​បាន​ប្រកាស​ផ្ដាច់​កិច្ចសន្យា​មុន​កំណត់។ បន្ថែម​ពី​នេះ ការ​ប្រគុំ​តន្ត្រី​របស់​លោក​ទាំង​អស់​ក៏​ត្រូវ​បាន​លុប​ចោល​ដូច​គ្នា។ មិន​បញ្ឈប់​ត្រឹម​នេះ គ្រប់​វីដេអូ​របស់​​សិល្បករ​អាយុ​៣៩​ឆ្នាំ​ត្រូវ​បាន​លុប​ចេញ​ពី​អ៊ីនធឺណិត។

មុន​ពេល​រឿង​អាស្រូវ​កើត​ឡើង លោក​ធ្លាប់​​មាន​ឈ្មោះ​ក្នុង​រដ្ឋាភិបាល​ផង​ដែរ ដោយ​សារ​សមិទ្ធិផល​របស់​ខ្លួន តែ​ពេល​នេះ​ឋារន្តស័ក្ដិ​ទាំង​នេះ​ត្រូវ​បាន​ដក​ចេញ​ទាំង​អស់។ បណ្ដាញ​ព័ត៌មាន Sina បាន​ឲ្យ​ដឹង​ថា អាជីព​របស់​លោក​គឺ​មិន​អាច​ងើប​ឡើង​វិញ​បាន​ឡើយ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម