ទម្លាប់បំបៅកូនបែបនេះរបស់ម្តាយ អាចក្លាយជាភាពភ័យខ្លាចរបស់ទារកបើធ្វេសប្រហែស

  • 2021-10-11 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទារកតូចៗ ទើបនឹងកើតចាប់ពី ០ខែ-៣ខែ មានអាការៈធម្មតាដែលតែងខ្ពុលទឹកមាត់ចេញពេលបំបៅទឹកដោះគោ ឬពេលបៅទឹកដោះម្តាយ។ វាមកពីបំពង់រំលាយអាហាររបស់ទារកមិនទាន់លូតលាស់ពេញលេញស្រួលបួលនៅឡើយ។​ មូលហេតុមួយទៀត ប្រសិនបើម្តាយមានទម្លាប់បំបៅដោះកូនមិនត្រឹមត្រូវនោះវា នឹងអាចក្លាយជាភាពភ័យខ្លាចរបស់ទារក ដែលអ្នកកម្តាយគួរយល់ដឹង​ និងយកចិត្តទុកដាក់ខ្ពស់ដូចចំណុចខាងក្រោមនេះ៖

១.ម៉ាក់ៗចូលចិត្តគេងហើយបំបៅដោះកូន

ទារកទើបនឹងកើតនៅតូចៗ តែងមានរាងកាយទន់ ដូច្នេះការចាប់កាន់ ពរ ឬអោបក៏បណ្តាលឱ្យមានការលំបាកជាច្រើនសម្រាប់អ្នកម្តាយ ជាពិសេសចំពោះម្តាយវ័យក្មេងដែលមានកូនជាលើកដំបូងៗ។ ដោយសារតែហេតុនេះហើយបានជាម្តាយភាគច្រើនតែងតែមានទម្លាប់គេងផ្កាប់សុដន់ដោយមិនដឹងថាកូនខ្លាច និងជាការពិបាកសម្រាប់ទារកជញ្ចក់យកទឹកដោះអ្នកខ្លាំងណាស់។ ដូច្នេះជាការល្អបំផុតដែលម្តាយជ្រើសរើសអង្គុយ និងបំបៅកូនជាងការគេងក្បាលខ្ពស់ជាងខ្លួន ដែលវាធ្វើឲ្យទារកមានភាពងាយស្រួលក្នុងការបញ្ចូលទឹកដោះចូលក្នុងក្រពះ និងការបំបៅបានត្រឹមត្រឹម ព្រមទាំងការពារបញ្ហាឈ្លក់បានផងដែរ។

២.ម្តាយតែងតែឱ្យទារកគេងលក់បន្ទាប់ពីបំបៅ

មិនថាអ្នកដាក់កូនរបស់អ្នកឱ្យធ្វើអ្វីទេ ការបំបៅដោះដោយការគេង ឬបៅភ្លាម គេងភ្លាម ទម្លាប់នេះអាចបណ្តាលឱ្យកូនរបស់អ្នកមិនស្រួលបន្ទាប់ក្នុងពោះ។ ម្តាយជាច្រើនទោះដឹងថាទោះបីជាទារកបានគេងមួយរយៈធំហើយក៏ដោយ ក៏គេនៅតែចង់ព្យាយាមគេងបន្តទៀត ដោយបន្ថែមការបំបៅកូនដើម្បីឲ្យទារកឆាប់គេងលក់វិញ។ នេះជាចំណុចមិនល្អទេ ព្រោះវាអាចធ្វើឱ្យទារកក្អួតចង្អោរ ឬឈ្លក់ទឹកដោះម្តាយ ឬទឹកដោះគោ ប៉ះពាល់អាយុជីវិតបាន។ ម្យ៉ាងទារកមិនចូលចិត្តប៉ុន្មានដែរ ព្រោះសាកស្រមៃទៅមើល បើយើងទើបញាំអីប៉ោងពោះ ហើយរត់ទៅគេង គឺមានអារម្មណ៍បែបណា? ទារកទោះមិនចេះនិយាយប្រាប់ តែអារម្មណ៍គឺដូចយើងដែរ ពិបាកក្នុងខ្លួន និងភ័យខ្លាចថប់ៗដង្ហើមដូចគ្នា។

៣.ទំហំក្បាលដោះ និងមាត់ទារក

ម៉ាក់ៗជាច្រើនគិតថាការដាក់ក្បាលសុដន់ ឬក្បាលដបទឹកដោះគោទន់ៗបែបធម្មជាតិ គឺដូចគ្នា តែវាមិនដូច្នោះទេ។ តាមពិតអ្នកជំនាញនៅលើគេហទំព័រសូហូ ណែនាំថា នៅពេលបំបៅកូនដោយទឹកដោះអ្នកផ្ទាល់ ឬដោយកំប៉ុងដោះគោក៏ត្រូវការឥរិយាបថត្រឹមត្រូវដែរ។ ម្តាយមិនគួរបំបៅខ្ពស់ពេក ឬទាបពេក អ្នកត្រូវដាក់ក្បាលដោះចូលក្នុងមាត់ទារកតាមសម្រួល និងមើលចលនាការបឺតជញ្ជក់ដើម្បីបំបៅកូនដោយថ្នមៗ និងរក្សាសុវត្ថិភាពដល់ទារក មិនត្រូវបណ្តោយឱ្យកូនបៅតែម្នាក់ឯង ឬដាក់ចោលដោយមិនចាប់អារម្មណ៍។ វិធីនេះក៏អាចឱ្យអ្នកចៀសវាងកុំអោយទារកខ្យល់ចូលទៅក្នុងពោះ ដែលអាចបណ្តាលឱ្យក្អួត និងប៉ះពាល់ដល់ការរំលាយអាហារខ្លាំង។

៤.បន្ទាប់ពីបំបៅទារករួចម្តាយផ្លាស់ប្តូរកន្ទបភ្លាម

អ្នកម្តាយជាច្រើនជារឿយៗនៅពេលដែលឃើញទារកយំពួកគេប្រញាប់ប្រញាល់បំបៅកូនភ្លាមដោយមិនបានពិនិត្យមុន ដើម្បីដឹងថាតើមូលហេតុអ្វីពិតប្រាកដនៃការយំរបស់ទារក។ ដឹងត្រឹមថាពេលយំគឺទារកឃ្លាន។ សូមម្តាយធ្វើការលោងសម្អាតគូទទារក មុនដាក់ទារកបំបៅដោះ។ បន្ទាប់មកបានសូមធ្វើការផ្លាស់ប្តូរកន្ទបសើមចេញ។

ចំណុចបន្ថែមពីលើទម្លាប់ទាំង ៤ ខាងលើដែលត្រូវប្រយ័ត្នក្នុងកំឡុងពេលបំបៅដោះកូនម្តាយក៏ត្រូវចៀសវាងនូវសកម្មភាពដូចខាងក្រោម៖

  • កុំធ្វើឱ្យទារកសើចពេលកំពុងបំបៅព្រោះវាងាយឈ្លក់កើតជំងឺរលាកសួតដោយសារបរិមាណទឹកដោះហូរចូល

  • កុំបំបៅកូនដោយទឹកដោះក្រោយពេលម្តាយទើបតែហាត់ប្រាណព្រោះរាងកាយរបស់ម្តាយនឹងផលិតសារធាតុម្យ៉ាងហៅថាអាស៊ីត ឡាក់ទិកដែលបណ្តាលឱ្យទឹកដោះគោផ្លាស់ប្តូររសជាតិ អ្នកម្តាយត្រូវសម្រាកប្រហែលកន្លះម៉ោងមុនពេលបំបៅកូនដោយទឹកដោះ

  • កុំបំបៅកូនដោយទឹកដោះម្តាយនៅពេលម្តាយខឹង៖ អារម្មណ៍អវិជ្ជមានដូចជាកំហឹងនិងការថប់បារម្ភប៉ះពាល់ដល់ប្រព័ន្ធ endocrine ដែលបណ្តាលឱ្យប្រព័ន្ធសរសៃប្រសាទ ផលិតជាតិពុល ម្តាយបំបៅដោះកូនវានឹងកាត់បន្ថយភាពស៊ាំនិងមុខងាររំលាយអាហាររបស់ទារកដោយប្រយោល៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម