រើសបៀរមួយសន្លឹក ដើម្បីដឹងពីជីវិតការងារអ្នកនៅក្នុងខែក្រោយនេះ

  • 2021-09-22 05:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តោះពេញចិត្តសន្លឹកបៀរមួយណាជាងគេ

សន្លឹកបៀរទី​ ១

សន្លឹកបៀរមួយនេះបង្ហាញថាខែក្រោយនេះ ការងារអ្នកនឹងមានការរីកចម្រើនលើសពីការរំពឹងទុក។ ទោះជាមានការលំបាកតិចតួចក្ដី តែអ្នកជាមនុស្សដែលមានសមត្ថភាពស្រាប់ទៅហើយ អ្នកនឹងដោះស្រាយវាបានមិនខាន។ សម្រាប់រឿងលាភសំណាងវិញ អ្នកអាចនឹងមានការរំពឹងទុកច្រើនពេកហើយ ធ្វើអោយអ្នកងាយនឹងអាក់អន់ចិត្តនៅពេលដែលរឿងកើតឡើងមិនសមតាមបំណង។ កុំយកការពិបាកចិត្តនេះមកតទល់នឹងបញ្ហាលុយកាក់អី ព្រោះបើអ្នកចាប់អារម្មណ៏សម្លឹងមើលមនុស្សជុំវិញខ្លួនតែបន្តិច អ្នកនឹងដឹងមិនខានថាមានមនុស្សចាំជួយយកអាសារអ្នកច្រើនយ៉ាងណា។

សន្លឹកបៀរទី​ ២

សន្លឹកបៀរមួយនេះបង្ហាញថាខែថ្មីជាពេលដែលអ្នកទន្ទឹងរងចាំជាយូរមកហើយ សំណាងនឹងនៅខាងអ្នកមិនខាន។ សម្រាប់រឿងការងារវិញ អ្នកនឹងមានឱកាសកាន់តែច្រើនក្នុងការបញ្ចេញសមត្ថភាព។ សម្រាប់រឿងលាភទ្រព្យវិញ អ្នកតែងតែមានទម្លាប់បោះទុនទៅរឿងលើដែលមានភាពប្រថុយប្រថានខ្ពស់ ពេលនេះអាចជាពេលដែលអ្នកអាចនឹងទទួលបានផលតបស្នងជាទីគាប់ចិត្តហើយ។

សន្លឹកបៀរទី​ ៣

សន្លឹកបៀរមួយនេះបង្ហាញថាខែក្រោយនេះជាពេលដែលអ្នកត្រូវតែប្រុងប្រយ័ត្ននឹងពាក្យសម្ដីស្ដីដែលនិយាយចេញទៅបន្តិច។ ចំពោះរឿងការងារ អ្នកត្រូវតែបន្ថែមការប្រុងប្រយ័ត្នកាន់តែច្រើន ដើម្បីជៀសវាងកំហុស។ សម្រាប់រឿងលុយកាក់វិញក៏ត្រូវតែរឹតត្បឹតបន្ថែមទៀត កាត់បន្ថយការចំណាយដែលមិនចាំបាច់។

សន្លឹកបៀរទី​ ៤

សន្លឹកបៀរមូយនេះបង្ហាញថាសំណាងអ្នកនឹងកើនឡើងទ្វេដង។ សម្រាប់រឿងការងារ ទំនាក់ទំនងជាមួយមិត្តរួមការងារក៏កាន់តែប្រសើរជាងមុន គួបផ្សំនឹងទម្លាប់ក្នុងការខិតខំធ្វើការផងនោះ ជីវិតការងារអ្នកនឹងកាន់តែរីកចម្រើនកាន់តែខ្លាំងមិនខាន។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម