គន្លឹះងាយៗ ៥ យ៉ាងក្នុងការសម្រកទម្ងន់បានយ៉ាងឆាប់រហ័ស

  • 2021-08-26 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សម្នាក់ៗតែងតែមានភាពមមាញឹករៀងៗខ្លួន មិនថាអ្នកធ្វើការ សិស្សសាលា អ្នករកស៊ីក៏ដោយ។ អ្នកប្រហែលជាបានព្យាយាមខ្លាំងណាស់ដែរ ទាំងការអាន ការស្រាវជ្រាវអំពីរបៀបដែលធ្វើឲ្យស្រកទម្ងន់ ឡើងគីឡូ ឬក៏ដើម្បីសុខភាពល្អ អ្នកខ្លះទទួលផលយ៉ាងគាប់ចិត្ត ហើយខ្លះទៀតក៏មិនបានផលល្អដូចដែលខ្លួនប៉ងចង់បាន។

នៅផ្ទះកាន់តែយូរ គីឡូក៏កាន់តែឡើងខ្លាំង! តើអ្នកមានរូបមន្តល្អៗអ្វីខ្លះក្នុងការសម្រកទម្ងន់? វាសំខាន់ណាស់ដែលអ្នកជ្រើសរើសវិធីហាត់ប្រាណ ឬក៏របបអាហារឲ្យបានត្រឹមត្រូវទៅនឹងអ្វីដែលរាងកាយរបស់អ្នកត្រូវការជាចាំបាច់។ កុំបារម្ភអី មកអនុវត្តទម្លាប់ទាំងបួនយ៉ាងនេះដើម្បីឲ្យមានរាងស្អាត និងសុខភាពល្អប្រសើរខណៈជាប់នៅផ្ទះមិនអាចទៅណាបាន។

អនុវត្តនតាមវិធីងាយៗទាំង ៥ ខាងលក្រោមនេះដែលអាចជួយដល់អ្នកដែលមិនសូវមានសុខភាពល្អ អ្នកស្គម អ្នកធាត់ ឲ្យមានរាងស្អាត និងសុខភាពល្អប្រសើរឡើងវិញបាន៖

១. កាហ្វេខ្មៅ កាហ្វេខ្មៅមួយពែងគឺគ្មានជាតិកាឡូរីទេ បើសិនមិនចេះញុំាកាហ្វេខ្មៅ សាកលាយជាមួយទឹកដោះគោស្រស់វិញ។

២. អាហារសម្រន់ ជំនួសអាហារទាំងនោះទៅជាគ្រាប់ធុញ្ញជាតិ ទឹកដោះគោជូរ បន្លែ និងផ្លែឈើគ្រប់មុខដែលជាអាហារសម្រន់ និងអាហារបំប៉នដ៏ល្អ។

៣. ទឹកដោះគោ ទឹកដោះគោមានផ្ទុកជាតិកាល់ស្យូម និងសារធាតុចិញ្ចឹមចាំបាច់ផ្សេងៗទៀតដែលជួយផ្តល់ថាមពល និងជួយបង្កើនការរំលាយអាហាររបស់អ្នកឲ្យដំណើរការល្អ ហើយនឹងជួយអ្នកក្នុងការសម្រកទម្ងន់បានលឿននឹងមានសុខភាពល្អ។

៤. អាហារពេលល្ងាច ចង់ស្រកឆាប់មែនទេ! អ៊ីចឹងគួរតែប្តូររបបអាហារពេលល្ងាចហើយ។ ព្យាយាមញុំាប្រភេទស៊ុបក្តៅៗដែលមានបន្លែច្រើននឹងកុំញុំាបាយ ញុំាជាប្រភេទសាលាដ ហើយជាពិសេសនោះគឺការផឹកទឹកក្តៅឧណ្ឌៗមួយកែវមុនពេលចូលគេង។

៥. ចំណាយពេលហាត់ប្រាណខ្លះ វាពិបាកក្នុងការឆ្លៀតពេលធ្វើនេះធ្វើនោះ ជាពិសេសនោះនៅពេលកំពុងរវល់ធ្វើការងារ។ បើមិនអាចចេញក្រៅបានទេ អ្នកគួរព្យាយាមហាត់ប្រាណយ៉ាងហោចណាស់ ១៥ ទៅ ៣០ នាទីក្នុងមួយថ្ងៃ។

ការតាំងចិត្តនឹងកំណត់គោលដៅគឺជាវិធីដ៏ល្អមួយដើម្បីឲ្យអ្នកផ្តោតអារម្មណ៍ និងមានទំនួលខុសត្រូវចំពោះអ្វីដែលអ្នកចង់បាន ពីព្រោះសុខភាពគឺជាអ្វីដែលធ្វើឲ្យអ្នកមានអារម្មណ៍ល្អ និងមានទំនុកចិត្តលើខ្លួនឯង។ ដូចច្នេះត្រូវប្រាកដថាអ្នកថែរក្សាសុខភាពឲ្យបានដិតដល់ដើម្បីសម្រេចគោលដៅនូវអ្វីដែលអ្នកចង់បាន៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម