៥ ចំណុច បង្ហាញថាទារកទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ និងលូតលាស់ល្អតាំងពីកំណើត

  • 2021-08-23 16:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការងាររវល់ខ្លាំង ជាហេតុធ្វើឱ្យអ្នកម្តាយមិនសូវមានពេលវេលាច្រើនមកលើកូន។ ម្តាយតែងមានការព្រួយបារម្មណ៍ និងរិះរកគ្រប់វិធីដើម្បីផ្តល់អាហារដែលមានវីតាមីនច្រើនក្នុងកំឡុងពេលមានផ្ទៃពោះ ដើម្បីឲ្យកូនកើតមកមានសុខភាពល្អ និងលូតលាស់តាមដំណាក់កាល។ ខាងក្រោមនេះជា សញ្ញាមួយចំនួនដែលបង្ហាញថាទារកមានសុខភាពល្អដែលអ្នកម៉ាក់អាចសង្កេតមើលដោយខ្លួនឯងមាន៖

១.ទម្ងន់កំណើតរបស់កូន ៣ គីឡូក្រាម

ទារកមានទំងន់ ៣ គីឡូក្រាមគឺជាជួរទម្ងន់ល្អបំផុតសម្រាប់ទារក។ ដែលបង្ហាញថា កំឡុងពេលមានផ្ទៃពោះម្តាយបំពេញបន្ថែមជាមួយនឹងអាហារូបត្ថម្ភដែលមានតុល្យភាពត្រឹមត្រូវធ្វើឲ្យលូតលាស់ល្អ។ ពិសេសម្តាយមានឱកាសសម្រាលកូនដោយធម្មជាតិនឹងមានហានិភ័យតិចបំផុតក្នុងពេលសម្រាលកូន។ ។ នៅពេលទារកធំឡើងទារកនឹងកាន់តែឆ្លាតវៃរហ័សរហួន​​ និងងាយស្រួលមើលថែ។

២.ទារកនេះកើតមកមានសក់ច្រើននិងសក់ខ្មៅ

ទារកខ្លះកើតមកមានសក់ច្រើនសក់ខ្មៅរលោងខណៈដែលអ្នកផ្សេងទៀតមានសក់តិចហើយមានសក់ពណ៌ទង់ដែង ជាសំនួរដូចគ្នារបស់ម្តាយខ្លះតែងតែចង់ដឹងថាមកពីហេតុអ្វី? ចម្លើយគឺបណ្តាលមកពីហ្សែន របស់ឪពុកម្តាយផ្ទាល់ដែលឲ្យទៅកូន និងចំណុចមួយទៀតគឺអាហារូបត្ថម្ភរបស់ម្តាយកំឡុងពេលមានផ្ទៃពោះបានផ្តល់នូវសារធាតុចិញ្ចឹមគ្រប់គ្រាន់ឲ្យកុមារស្រូបយកវាបានល្អជាងមុនហើយសក់របស់កុមារក៏ផ្លាស់ប្តូរខ្មៅនិងរលោងតាមធម្មជាតិដែរ។

៣.ទារកបានយំយ៉ាងខ្លាំងនៅពេលកើតមក

នៅពេលទារកកើតមកភ្លាមៗ គេនឹងចាប់ផ្តើមរៀនដកដង្ហើមតាមសួតរបស់គាត់ជាលើកដំបូង ដែលធ្វើឲ្យទារកយំខ្លាំងៗមានន័យថាសួត និងផ្លូវដង្ហើមរបស់ទារកមានការអភិវឌ្ឍបានល្អ។ ផ្ទុយពីទារកយំតិចតួច ឬមិនយំនៅពេលកើតគ្រូពេទ្យនឹងធ្វើអន្តរាគមន៍យ៉ាងសកម្មដើម្បីធ្វើឱ្យទារកយំដើម្បីឲ្យគេ បានដកដង្ហើម និងបន្ថយបញ្ហាមិនថប់ខ្យល់។ ប៉ុន្តែក្នុងករណីមិនយំសោះ ទារកនឹងត្រូវបានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ ដើម្បីបញ្ជាក់ពីក្រុមគ្រូពេទ្យថាគេគ្មានបញ្ហាផ្លូវដង្ហើម។

៤.ទារកមានប្រតិកម្មយ៉ាងឆាប់រហ័សចំពោះសំឡេង

ទារកមានសមត្ថភាពពេញលេញក្នុងការស្តាប់តាំងពីកំណើត។​ គ្រាន់តែទារកត្រូវការពេលពីរបីសប្តាហ៍ដើម្បីឱ្យពួកគេអាចទទួលសំឡេង រួចបញ្ជាខួរក្បាលរបស់គេ ដើម្បីអាចបែងចែកសំឡេងបាន។ ពេលអ្នកឃើញកូនតូចរបស់អ្នកប្រតិកម្មឆ្លើយតបទៅនឹងសំឡេងគេនឹងងាក ឬក្រឡេកភ្នែក បែរក្បាលស្វែងរកប្រភពសំឡេង។ ទារកនឹងចូលចិត្តស្តាប់សំលេងម្តាយ ឬអ្នកនៅជុំវិញ មានន័យថាត្រចៀកកូនអ្នកមានសុខភាពល្អ ហើយកំពុងកំពុងវិវឌ្ឍប្រើខួរក្បាល​ ។ ករណីបើកូនរបស់អ្នកមានអាយុ ២ ខែហើយនៅតែមិនអាចញញឹមបានទេ ហើយភ្នែករបស់គាត់មិនសម្លឹកតាម ឬគាត់មិនឆ្លើយតបនឹងសំឡេងដែលគាត់លឺ អ្នកគួររួសរាន់នាំគាត់ទៅមន្ទីរពេទ្យដើម្បីពិនិត្យសមត្ថភាពបញ្ញា និងខួរក្បាលរបស់គាត់ជាបន្ទាន់កុំទុកយូរ។

៥.ផ្តោតចក្ខុវិស័យរបស់អ្នកលើវត្ថុនិងពណ៌

ការសម្លឹងមើលវត្ថុចំច្បាស់ៗបង្ហាញថាភ្នែក និងខួរក្បាលរបស់ទារកអ្នកកំពុងអភិវឌ្ឍ។ ចាត់ទុកថាជាសញ្ញាមួយបញ្ជាក់ទារក ទើបនឹងកើតនោះ មានសុខភាពល្អ។ ព្រោះវិនាទីដំបូងនៃការចាប់កំណើតចក្ខុវិស័យរបស់ទារកត្រូវសកម្មហើយចាប់ផ្តើមវិវត្តបន្ត។

អាយុ ១ខែទារកចាប់ផ្តើមរំកិលភ្នែកនិងក្បាល៖ ក្នុងទិសដៅទៅរកប្រភពពន្លឺ ការកត់សម្គាល់វត្ថុដែលដេកនៅពីមុខគាត់ នឹងធ្វើឱ្យប៉ះភ្នែកហើយគេ នឹងសម្លឹងមើលអ្នកថែទាំ។​ អាយុ ២-៣ ខែ៖ កត់ត្រាវត្ថុទាំងក្នុង និងក្រៅចាប់ផ្តើមអាចផ្លាស់ទីភ្នែក សម្លឹងទៅមកៗ។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម