ជ្រើសរើសកាត Tarot មួយសន្លឹកដើម្បីដឹងថាអ្នកគួរតែបន្តទៅមុខបែបណាទៀតចំពោះជីវិតមួយនេះ

  • 2021-08-04 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិនបើអ្នកចង់ផ្លាស់ប្តូរអ្វីមួយក្នុងរយៈពេលយូរមកហើយ តែចេះតែបារម្ភនេះបារម្ភនោះមិនឈប់នោះ​ កាតដែលអ្នកពេញចិត្តអាចបង្ហាញតម្រុយសម្រាប់អ្នកបាន។

កាតទី ១

មើលពីសម្បកក្រៅទៅ អ្នកអាចនឹងអោយគេយល់ថាអ្នកជាមនុស្សពេញវ័យ ជីវិតពោរពេញដោយតុល្យភាព ប៉ុន្ដែក្មេងដែលមានចិត្តអាក្រក់ពេលខ្លះអាចនឹងចេញមកគ្រប់គ្រងជីវិតអ្នកផងដែរ។ អ្នកចូលចិត្តសកម្មភាពដែលមិននឹកស្មានដល់និងមិនចេះគិតអ្នកត្រៀមខ្លួនរួចរាល់ក្នុងការធ្វើដំណើរនៅពេលណាមួយ។ អ្នកមានអារម្មណ៍សប្បាយរីករាយតែពីបទពិសោធន៍ថ្មីៗ ប៉ុន្តែការចំណាយពេលជាមួយក្រុមគ្រួសារអាចធ្វើឱ្យអ្នកមានអារម្មណ៏ធុញទ្រាន់បាន។ សំណាងប្រាប់ថាអ្នកមិនទាន់ត្រៀមខ្លួនដោះស្រាយនៅឡើយទេដូច្នេះសូមចំណាយពេល។ ប្រសិនបើអ្នកសំរេចចិត្តចាប់ផ្តើមគ្រួសារឥឡូវនេះវាអាចជាកំហុសធ្ងន់ធ្ងរបំផុត។

កាតទី ២

អ្នកជប្រភេទមនុស្សដែលមានគំនិតច្នៃប្រឌិតខ្ពស់ខ្លាំងណាស់។ ប្រហែលជាអ្នកមានអារម្មណ៏សមត្ថភាពអ្នកមិនមានអ្វីពិសេស មានតែព្យាយាមសាកល្បងអ្វីដែលថ្មីៗនោះទេ ទើបអ្នកអាចរើកកកាយសមត្ថភាពនោះចេះមកប្រើប្រាស់បាន។ គិតអំពីអ្វីដែលទាក់ទាញអ្នកយ៉ាងពិតប្រាកដ។ អ្នកនឹងមិនចាំបាច់បង្កើតស្នាដៃសិល្បៈឬស្នាដៃអក្សរសាស្ត្រអស្ចារ្យទេ។ អ្នកអាចរកឃើញខ្លួនឯងនៅក្នុងអ្វីផ្សេងទៀតប៉ុន្តែត្រូវប្រាកដថាបង្ហាញពីសមត្ថភាពរបស់អ្នក។ បើមិនដូច្នោះទេអ្នកនឹងមានអារម្មណ៍មិនពេញចិត្តជាប់ជានិច្ចមិនខាន។

កាតទី ៣

មនុស្សភាគច្រើនជួនកាលគេចមិនផុតពីអោយទុក្ខសោកមកដឹកមុខជីវិតខ្លួនឯងនោះទេផ្តល់ភាពទុក្ខព្រួយប៉ុន្តែមិនមែនអ្នកទេ។ អ្នកអាចអោយអារម្មណ៏វិជ្ជមានឆ្លងកាត់អ្នកបានប៉ុន្តែមិនត្រូវបណ្ដោយអោយវាមកប៉ះពាល់ដល់ជីវិតអ្នកបាននោះទេ។ នេះមិនមែនមានន័យថា អ្នកមិនអាចពឹងផ្អែកបានឬថាអ្នកកំពុងធ្វើសកម្មភាពដោយមិនយកចិត្តទុកដាក់នោះទេ។ ផ្ទុយទៅវិញអ្នកអាចទុកចិត្តបានហើយតែងតែឆ្លងកាត់រឿងរ៉ាវលំបាកៗ ដោយគ្មានបញ្ហានោះទេ។ ប្រសិនបើអ្នកបន្តធ្វើសកម្មភាពតាមរបៀបនេះ និងស្មោះត្រង់ដោយមិនកែប្រែនោះ មិនយូរប៉ុន្មាននឹងមានការផ្លាស់ប្តូររីករាយខ្លះៗចូលមកក្នុងជីវិតអ្នកមិនខានឡើយ។

ប្រភព៖ Namastest.net ប្រែសម្រួល៖ Iv Madalen

អត្ថបទពេញនិយម