រើសនាឡិកាមួយប្រភេទ ដើម្បីដឹងថាពេលនេះអ្នកកំពុងតែតប់ប្រមល់នឹងរឿងអ្វីអោយប្រាកដ

  • 2021-07-28 02:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើសិនជាអ្នកចេះតែមានអារម្មណ៏មិនស្ងប់ក្នុងចិត្ត តែរកមូលហេតុមិនឃើញសោះនោះ​ សាកល្បងរើសនាឡិកាមួយមើល៎៖

នាឡិកាទី ១

អារម្មណ៏អ្នកចេះតែមិនស្ងប់សុខសោះអាចមកពី អ្នកជាមនុស្សដែលមិនមានទម្លាប់រៀបចំគម្រោងអ្វីទុកជាមុន ដល់ពេលមានបញ្ហាកើតឡើងមក មិនដឹងត្រូវចាប់ផ្ដើមដោះស្រាយពីចំនុចណាមួយមកនោះទេ។ ហេតុនេះហើយ បើមិនចង់អោយអារម្មណ៏នេះនៅតែបន្តកើតឡើងមាននោះ គួរតែចំនាញពេញខ្លះទៅគិតគូរពីរឿងដែលនឹកស្មានមិនដល់ ដើម្បីអោយខ្លួនឯងនេះមានតំរុយខ្លះ ថានឹងត្រូវធ្វើយ៉ាងណា ពេលមានរឿងកើតមែនទែននោះ។

នាឡិកាទី ២

អ្នកមិនមែនជាប្រភេទមនុស្សដែលងាយនឹងមានអារម្មណ៏តប់ប្រមល់ងាយៗនោះទេ ព្រោះតែអ្នកមានទម្លាប់សម្លឹងរកភាពវិជ្ជមាន ទោះជាជួបរឿងលំបាកក្នុងជីវិតយ៉ាងណាក្ដី ថែមទាំងមិនចេះប្រកាន់ខ្លួន ក្នុងការសុំជំនួយពីអ្នកដទៃ តែមានខ្លះក៏មិនត្រូវមើលស្រាលបញ្ហាទាំងនោះខ្លាំងពេកនោះដែរ។

នាឡិកាទី ៣

កម្រិតស្មុគស្មាញអ្នកនៅក្នុងពេលនេះមិនសូវមានធ្ងន់ធ្ងរប៉ុន្មាននោះទេ ព្រោះតែអ្នកចេះមានគំនិតក្នុងការបំបែកបញ្ហាធំៗ អោយមកជាបញ្ហាតូចៗ ងាយស្រួលនឹងដោះស្រាយ។ ពេលខ្លះទោះជាបញ្ហាលំបាកយ៉ាងក្ដីក៏អ្នកតែងតែមានវិធីក្នុងការកាត់ផ្ដាច់ខ្លួនមិនអោយអារម្មណ៏នៅតែគិតបារម្ភពីវាហួសហេតុពេកនោះទេ។

នាឡិកាទី ៤

បើសិនជានិយាយពីរឿងស្រ្តេសនេះវិញ អ្នកប្រហែលជាសំណាងជាងមនុស្សជុំវិញខ្លួនយ៉ាងច្រើន ព្រោះតែមានសំណាងពិកំណើត ថែមទាំងទម្លាប់គិតអ្វីៗក្នុងផ្លូវល្អ ព្រមទាំងមានទំនុកចិត្តក្នុងការសម្រេចចិត្តរបស់ខ្លូនឯង។ អ្នកមិនសូវជាមានចិត្តចង់ដកថយដូចមនុស្សឯទៀត ពេលដែលជួបប្រទះការលំបាក មានពេញចិត្ត នឹងទទួលទោះជាជោគជ័យ ឬ បរាជ័យក៏អ្នកចាត់ទុកវាថា ជាបទពិសោធជីវិតមួយដ៏មានតម្លៃ។

នាឡិកាទី ៥

អ្នកអាចជាមនុស្សដែលជូបប្រទះភាពស្មុគស្មាញច្រើនក្នុងជិវិត ព្រោះថាទោះជាមានរឿងល្អក្តី ក៏អ្នកនៅតែមានកូនចិត្តលួចបារម្ភ បើសិននេះ បើសិននោះមិនចប់។ អ្នកតែងតែមានអារម្មណ៏ថាខ្លាចធ្វើអោយអ្នកដទៃខកចិត្ត ព្រោះតែខំទុកចិត្តមកលើអ្នក។

នាឡិកាទី ៦

សម្រាប់សុខភាពផ្លូវអារម្មណ៏នេះ មិនសូវជាមានបញ្ហានោះទេសម្រាប់អ្នក ព្រោះតែអ្នកមិនសូវបណ្ដោយអោយខ្លួនឯងទៅពាក់ព័ន្ធនឹងរឿងដែលស្មុគស្មាញបែបនោះឡើយ។ សមត្ថភាពពិសេសរបស់អ្នកនោះគឺ​ អាចបែបចែកយ៉ាងដាច់ស្រាច់ថារឿងការងារគួរដោះស្រាយនៅពេលណា គ្រួសារត្រូវយកមកគិតគូរពេលណាដែរ៕

ប្រភព៖ Namastest.net ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម