ដឹងថាគួរធ្វើអោយជីវិតអ្នកកាន់តែមានន័យបែបណា តាមរយៈភពដែលអ្នកជ្រើសរើស

  • 2021-07-24 07:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេលខ្លះជីវិតអ្នកអាចនឹងរវល់ខ្លាំង រហូតដល់ថ្នាក់គ្មានពេលគិតរឿងដែលអាចធ្វើអោយជីវិតអ្នកនេះកាន់តែមានន័យ និង បំពេញសេចក្ដីសុខអោយខ្លួនឯងបែបនេះ។ បើបែបនេះមែន សាកល្បងរើសភពអ្នកអាចនឹងដឹងពីតម្រុយចេញពីក្នុងចិត្តអ្នកពិតៗមិនខាន៖

ភពទី ១ - សំរាក

អ្វីដែលត្រូវការយ៉ាងចាំបាច់ ទាំងផ្លូវកាយ និង ផ្លូវចិត្តនោះគឺការសម្រាកដ៏ស្ងប់សុខមួយ។ កន្លងមកនេះអ្នកបានរុញច្រាន និង បង្ខំអោយខ្លួនឯងរែកពុនរឿងរ៉ាវច្រើនពេកហើយ ល្មមដល់ពេលសំរាកចិត្ត សំរាកខួរក្បាល ទៅកម្សាន្តកន្លែងណាមួយស្ងប់ស្ងាត់ជាមួយគ្រួសារ និង អ្នកជាទីស្រលាញ់ ត្រលប់មកវិញអ្នកនឹងមានអារម្មណ៏ស្រស់ថ្លា ក្នុងការជម្នះឧបសគ្គតទៅមុខទៀតជាមិនខាន។

ភពទី ២ - ស្នេហា

អ្នកមិនជាមានពេលមកចាប់អារម្មណ៏ និង មើលថែមនុស្សដែលអ្នកពេញចិត្តប៉ុន្មាននោះទេ។ ជីវិតអ្នកអាចនឹងមានពន្លឺស្រស់បំព្រងជាងមុន បើសិនជាអាចដលឃ្លាទៅចំនាយពេលជាមួយគេអោយបានច្រើន។ ចំពោះអ្នកដែល Single វិញ ល្មមបើកទ្វារទទួលអ្នកថ្មីហើយ ធានាថាអ្នកអាចនឹងញញឹមបានច្រើនជាងមុនមិនខាន។

ភពទី ៣ - សុខភាពផ្លូវចិត្ត

ទោះជាមួយរយះក្រោយនេះ មានរឿងជាច្រើនដែលទាមទារអោយអ្នកដោះស្រាយ និង ហត់ចិត្តជាមួយយ៉ាងច្រើនក្ដី កុំបង្ខំខ្លួនឯងខ្លាំងពេកអី បើហត់ពេកហើយនោះក៏គួរតែសំរាកខ្លះ និង សុំជំនួយពីមនុស្សជុំវិញខ្លួន មិនខ្វះទេមនុស្សដែលពេញចិត្តនឹងជួយអ្នកដោយចិត្តស្មោះនោះ។

ភពទី ៤ - ទំនុកចិត្តលើខ្លួនឯង

ធម្មតាអ្នកនេះហើយជាមនុស្សដែលរិះគន់ខ្លួនឯងខ្លាំងបំផុត ច្រើនជាងនរណាៗទាំងអស់ ទោះជាការពិតវាមិនអាក្រក់ដូចជាអ្នកអ្វីដែលអ្នកទន្ទេញប្រាប់ខ្លួនឯងក្ដី បើចង់កែប្រែខ្លួនអោយប្រសើរឡើងនោះ គួរតែធ្វើឡើងដោយសន្សឹមៗ។

ភពទី ៥ - ការផ្លាស់ប្ដូរ

អ្វីដែលអ្នកត្រូវការនៅក្នុងពេលនេះគឺ ការផ្លាស់ប្តូរ អ្នកអាចនឹងទម្លាប់ខ្លួនទៅធ្វើរឿងដែលអ្នកមិនអាចបញ្ចេញសមត្ថភាពពិតប្រាកដយូរគួរសមដែរហើយ បើចង់ឃើញខ្លួនឯងមានការរីកចម្រើនយ៉ាងពិតប្រាកដនោះមានហ៊ានត្រដាងស្លាបដើរហោះចេញពីកន្លែងដែលអ្នកធ្លាប់តែសម្ងំសុខ ឱកាសថ្មីច្បាស់ជាតម្រង់ជួររត់មករកអ្នកមិនខាន។

ភពទី ៦ - ដំណើរផ្សងព្រេង

ពេលនេះជីវិតអ្នកអាចនឹងមានច្រើនជាងមុន បើសិនជាគេចពីទម្លាប់ប្រចាំថ្ងៃអ្នកមួយរយះ ទៅកន្លែងដែលអ្នកមិនធ្លាប់បានទៅ ជួបមនុស្សដែលអ្នកមិនដែលគិតដល់។

ភពទី ៧ - បង្កើតច្បាប់ទម្លាប់សម្រាប់ខ្លួនឯង

ជីវិតអ្នកអាចនឹងមានភាពវឹកវរ ធ្វើអោយអ្នកមិនមានអារម្មណ៏ថាពេញចិត្តនឹងជីវិតខ្លួននៅឡើយ ព្រោះតែអ្នកមិនសូវជាចូលចិត្តមានគម្រោងអ្វីច្បាស់លាស់ ចង់ធ្វើអ្វីក៏ធ្វើភ្លាម ជាពិសេសចិត្តគំនិតដែលធ្វើអ្វីហើយចង់ឃើញលទ្ធផលភ្លាមៗនេះតែម្ដង។

ភពទី ៨ - មិត្តល្អម្នាក់

អារម្មណ៏អ្នកពេលនេះត្រូវការបំផុតនោះគឺមិត្តដ៏ជិតស្និទ្ធម្នាក់ដែលយល់ពីអ្នក ដែលអាចអោយអ្នកមានអារម្មណ៏ថាកក់ក្ដៅ និង អាចធ្វើជាខ្លួនឯងបានពេលនៅក្បែរ។ វាមិនពិបាកនឹងស្វែងរកមនុស្សម្នាក់នេះនោះទេ គ្រាន់តែកន្លងមកនេះអ្នកព្យាយាមមិនបើកចិត្តអោយនរណាម្នាក់ចូលមកស្គាល់អ្នកតែប៉ុណ្ណោះ។

ប្រភព៖ Namastest.net ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម