រើសបៀរមួយសន្លឹក ដើម្បីដឹងថាអ្នកអាចនឹងជួបរឿងលំបាកអ្វីខ្លះនៅកន្លែងធ្វើការ

  • 2021-07-25 11:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សន្លឹកបៀរដែលអ្នកជ្រើសរើស អាចប្រាប់យ៉ាងច្បាស់ថាអ្នកអាចនឹងមានរឿងអ្វីខ្លះដែលត្រូវជម្នះក្នុងរឿងការងារ៖

សន្លឹកបៀរទី ១

អ្នកអាចនឹងជួបប្រទះការប្រែប្រួលខ្លះចំពោះរឿងការងារ ហើយក៏ទាមទារអោយអ្នកមានការសម្រេចចិត្តអោយបានច្បាស់លាស់។ អ្នកអាចនឹងមានគម្រោងផ្លាស់ប្ដូរទៅកន្លែងធ្វើការថ្មី មុនដំណែងថ្មី តែត្រូវចាំអោយច្បាស់ថា មិនជាការផ្លាស់ប្ដូរបែបណានោះទេ ត្រូវតែប្រឹងប្រែងអោយអស់ពីសមត្ថភាព ជាពិសេសការរៀបចំគម្រោងទុកជាមុនអាចនឹងជួយអោយបំណងប្រាថ្នាដែលអ្នកចង់បានកាន់តែឆាប់ក្លាយជាការពិត។

សន្លឹកបៀរទី ២

បើសិនជាអ្នកជ្រើសរើសសន្លឹកបៀរមួយនេះនោះ ការងារអ្នកអាចនឹងជួបបញ្ហាបន្តិចបន្តួច តែក៏មិនមែនជារឿងធំដុំអីនោះទេ។ បញ្ហាមួយនេះអាចនឹងអោយអ្នកមានអារម្មណ៏មិនស្រួលចិត្ត និង មិនដឹងដោះស្រាយបែបណា ជាពិសេសនៅពេលដែលពេលវេលាកំណត់ក៏ខិតជិតមកដល់។ អ្វីដែលអ្នកត្រូវតែចាំអោយច្បាស់ក្នុងចិត្តនោះគឺ ក្លាហានរងចាំទទួលវា ដោយមានការអត់ធ្មត់បំផុត។

សន្លឹកបៀរទី ៣

ដោយសារតែអ្នកមានតួនាទី និង កាតព្វកិច្ចច្រើនជាងមុន ដែលធ្វើអោយអ្នកជួបប្រទះបទពិសោធន៏ថ្មីៗ ជាច្រើនមិនថាជារឿងស្រួល ឬ ក៏ជារឿងដែលពិបាកនោះទេ។ គ្មាននរណាម្នាក់អាចដឹងអោយប្រាកដថាទៅថ្ងៃមុខអាចនឹងមានរឿងអ្វីកើតឡើងនោះទេ អ្វីដែលសំខាន់នោះគឺព្យាយាមសម្លឹងមើលបញ្ហាទាំងនោះ ហើយសង្កេចមើលថាតើអ្នកអាចនឹងរៀនសូត្រអ្វីខ្លះបានពីវា។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម