សញ្ញាដែលបង្ហាញថា មកទល់នឹងពេលនេះអ្នកមិនទាន់បានស្រលាញ់នរណាម្នាក់អស់ពីចិត្តនៅឡើយ

  • 2021-07-22 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អាចនឹងមិនទាន់បានជួបស្នេហាពិតនៅឡើយទេ បើ...

១. ទាក់ទងគ្នាដោយប្រញាប់ប្រញាល់

ការចាប់ចិត្តដំបូងៗ វាអាចកើតចេញពីលក្ខណៈសម្បត្តិខាងក្រៅតែប៉ុណ្ណោះ បើសិនស្គាល់មិនយូរប៉ុន្មានអ្នកទាំងពីរក៏សម្រេចចិត្តសេពគប់គ្នាភ្លាមៗនោះ វាអាចជាអារម្មណ៏ចាប់ចិត្តតែមួយពេល មិនមែនជាគ្រឹះនៃស្នេហាដ៏រឹងមាំមួយនោះទេ។ ស្នេហាពិតគឺត្រូវចំណាយពេលមិនតិចនោះទេ ដើម្បីអោយវាលូតលាស់មកបានដោយល្អនោះ។ អ្នកជំនាញខាងផ្នែកទំនាក់ទំនងបានលើកឡើងថា អារម្មណ៏ដែលស្រលាញ់មួយពេលនេះ ភាគច្រើនកើតចេញពីគំនិតរបស់អ្នកយល់ថាគេនោះបែប ជាមនុស្សបែបណា មានចរិតបែបណា តែទំនាក់ទំនងយ៉ាងពិតប្រាកដមួយវិញគឺកើតចេញពីការខិតខំស្វែងយល់ចំនុចទាំងនោះពីសាមីខ្លួនគេផ្ទាល់ មិនមែនកើតចេញតែពីការគិតអ្នកតែម្ខាងនោះទេ។

២. រំពឹងថាគេជាមនុស្សដែលល្អឥតទាស់

ការរំពឹង និង គិតទុកបែបនេះមានតែនាំមកអោយអ្នកនូវការខកចិត្តម្ដងហើតម្ដងទៀតនោះទេ។ កន្លងមកអ្នកតែងតែជឿជាក់ថា​គូព្រេងមានសម្រាប់មនុស្សគ្រប់គ្នាដែរឬអត់? ស្ដាប់ទៅពិរោះក៏ពិតមែន អារម្មណ៏បែបនេះតែងទាមទារអោយទំនាក់ទំនងរវាងអ្នកទាំងល្អគ្មានកន្លែងទាស់នោះទេ ចង់អោយគេតែងខ្លួនស្អាត សង្ហាគ្រប់ពេល មិនខ្វះពាក្យសម្ដីីផ្អែមល្អែមសម្រាប់អ្នក។ បើបែបនេះមែន អ្នកមិនបានអនុញ្ញាតអោយគេបង្ហាញអ្វីដែលជាគេយ៉ាងពិតប្រាកដអោយអ្នកបានឃើញនោះទេ។ អារម្មណ៏ស្រលាញ់យ៉ាងពិតគឺអាចថមថយព្រោះតែចំនុចខ្វះខាតរបស់គូស្នេហ៏ខ្លួននោះទេ។

៣. មិនដែលមានអារម្មណ៏ថាកក់ក្ដៅអស់ពីចិត្តពេលនៅក្បែរគេ

វាជារឿងធម្មតានោះទេដែលអ្នកតែងតែបារម្ភអំពីកាយវិការ និង សម្ដីសម្ដៅដែលបាននិយាយាចេញទៅ ថាខ្លាចមានខុសឆ្គង ឬ អោយអ្នកជុំវិញខ្លួននោះអាក់អន់ចិត្តបាន។ តែចំពោះមនុស្សដែលអ្នកស្រលាញ់យ៉ាងពិតប្រាកដវិញ អ្នកច្បាស់ជាលែងបារម្ភចំពោះរឿងតូចតាចទាំងនោះពេលបាននៅក្បែរគេមិនខានហើយ។

៤. ចាប់ផ្ដើមមានអារម្មណ៏ណាយចិត្ត

ចំពោះស្នេហាដែលមិនចាប់ផ្ដើមដោយអារម្មណ៏ជ្រាលជ្រៅងាយណាស់នឹងរលត់បាត់ទៅវិញណាស់។ ចំពោះស្នេហាដែលកើតចេញពីស្វែងយល់ចិត្តគ្នាជាមុនវិញ ទោះជាសេពគប់គ្នាយូរយ៉ាងណាក្តី ក៏នៅតែមិនជិនណាយ ហើយតែងតែចង់ចំណាយពេលជាមួយគ្នាអោយតែមានឱកាស។ បើសិនជាអ្នកចាប់អារម្មណ៏ថា មួយរយៈនេះចេះតែមានអារម្មណ៏ចង់នៅម្នាក់ឯងច្រើនជាងនោះ វាអាចជាសញ្ញាមួយដែលបញ្ជាក់បានយ៉ាងច្បាស់ថាស្នេហានោះមិនបានជ្រាលជ្រៅដូចដែលអ្នកគិតទុកនោះទេ។

៥. ចិត្តរបស់អ្នកអោយទៅអ្នកផ្សេងទៅហើយ

បើសិនជាភាគច្រើនការគិតរបស់គេ និង អ្នកមិនសូវជាស៊ីមេត្រីគ្នានោះ មិនយូរនោះទេ ចិត្ត និង បេះដូងអ្នកក៏ឃ្លាតឆ្ងាយគ្នាទៅតាមនោះផងដែរ ជាពិសេសនៅពេលដែលអ្នកចាប់អារម្មណ៏ដឹងពីចំណុចខុសគ្នាទាំងនោះហើយ មិនមានចិត្តចង់សម្របសម្រួល ឬ កែប្រែដើម្បីភាគីម្ខាងទៀត។

អត្ថបទ៖ Iv Madalen

អត្ថបទពេញនិយម