តារា​សម្ដែង​ស្រី​ចិន ថត​រឿង​ពស់​ស នៅ​វ័យ​៦៧​ឆ្នាំ សម្រស់​ក្មេង​សុំ​ខ្មាស់

  • 2021-07-08 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​សម្ដែង​តួឯក​ក្នុង​រឿង​ពស់ស​ ពស់​ខៀវ​កាល​ពី​៣០​ឆ្នាំ​មុន​ហើយ កំពូល​តារា​សម្ដែង​ស្រី​ចាស់​វស្សា​ចិន Angie Chiu ត្រលប់​មក​រ៉ាប់រង​តួ​នេះ​សារ​ជា​ថ្មី​ក្នុង​កម្មវិធី​មួយ។

កាល​ពី​ថ្ងៃ​ទី ៦ ខែ​កក្កដា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា កំពូល​តារា​សម្ដែង​ជួរ​មុខ​ចិន Angie Chiu នឹង​មាន​វត្តមាន​នៅ​ក្នុង​កម្មវិធី The Detective’s Adventure នៅ​ភាគ​បន្ទាប់។ នៅ​ក្នុង​កម្មវិធី​នេះ​ដែរ សិល្បការិនី​វ័យ ៦៧​ឆ្នាំ នឹង​សម្ដែង​តួអង្គ​ពស់​ស ដែល​ធ្លាប់​ធ្វើ​ឲ្យ​ខ្លួន​ល្បី​ឈ្មោះ​កាល​ពី ៣០​ឆ្នាំ​មុន​។ តាម​នោះ​ដែរ​ រឿង​ពស់​ខៀវ​ដែល Angie សម្ដែង​ត្រូវ​បាន​ចាក់​ផ្សាយ​តាំង​ពី​ឆ្នាំ ១៩៩១​មក​ម្ល៉េះ។

នៅ​ពេល​រឿង​ចាក់​ផ្សាយ​នៅ​ឆ្នាំ ១៩៩១​ ស្រី​ស្អាត​រូប​នេះ​មាន​វ័យ ៣៧​ឆ្នាំ​រួច​ទៅ​ហើយ។ មនុស្ស​ជា​ច្រើន​ធ្លាប់​សង្ស័យ​ថា នាង​មិន​ស័ក្ដិសម​នឹង​តួ​នេះ ត្បិត​មាន​អាយុ​ជ្រេ​ពេក ដោយ​ធម្មតា​តួ​ពស់​ស មាន​អាយុ​ត្រឹម​ម្ភៃ​ជាង​ប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ នៅ​ពេល​រឿង​ចាក់​ផ្សាយ​ផ្លូវ​ការ គឺ​ទទួល​បាន​ជោគជ័យ​លើស​ការ​រំពឹង​ទុក ធ្វើ​ឲ្យ​តារា​ស្រី​កើត​ឆ្នាំ ១៩៥៤​ ក្លាយ​ជា​តារា​លំដាប់ A នៅ​ពេល​នោះ។

ក្រោយ​ពេល​រូបភាព អ្នក​នាង ត្រូវ​បាន​បញ្ចេញ​សារ​ជាថ្មី មនុស្ស​ជា​ច្រើន​ស្ទើរ​តែ​មិន​ជឿ​ថា ក្រោយ​៣០​ឆ្នាំ សម្រស់​របស់​​តារា​អាយុ ៦៧​ឆ្នាំ​នៅ​តែ​ក្មេង​ជាង​វ័យ មិន​ប្លែក​ពី​ពេល​នាង​សម្ដែង​រឿង​ដដែល​នេះ កាល​ពី​ឆ្នាំ​១៩៩១​ឡើយ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម