David Archuleta ធ្លាប់​គិត​ថា​​ខ្លួន​ជា​ភេទ​ទី​៣ តែ​ពេល​នេះ​មិន​ច្បាស់​ពី​ភេទ​ខ្លួន​ឯង​ទេ

  • 2021-06-16 08:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​ចម្រៀង​ប្រុស​ល្បី​ឈ្មោះ​អាមេរិក David Archuleta ​ធ្លាប់​គិត​ថា​ខ្លួន​គឺ​ជា​ gay (ស្រលាញ់​ប្រុស​ដូច​គ្នា) កាល​​ពី​ឆ្នាំ ២០១៤ តែ​ពេល​នេះ​លោក​លែង​ច្បាស់​ទៀត​ហើយ។

មុន​នេះ​​បន្តិច នៅ​លើ​បណ្ដាញ​​ Instagram តារា​ចម្រៀង​ប្រុស​អាមេរិក David Archuleta បាន​ទទួល​ស្គាល់​ជា​សាធារណៈ​ថា លោក​ក៏​ជា​សមាជិក​ក្នុង​សមាគម LGBTQIA+ ដែរ។ ប្រុស​ស្អាត​វ័យ ៣១​ឆ្នាំ បាន​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០១៤ លោក​ធ្លាប់​ប្រាប់​គ្រួសារ​ហើយ​ថា ខ្លួន​គឺ​ជា gay (បុរស​ស្រលាញ់​បុរស​ដូច​គ្នា)។

យ៉ាងណាក្ដី ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ម្ចាស់​បទ Crush បែរ​ជា​មិន​ច្បាស់​អំពី​ភេទ​របស់​ខ្លួន​ទៅ​វិញ។ ម្ចាស់​ពាន​លេខ​២​ American Idol 2008 បង្ហើប​ថា លោក​មាន​អារម្មណ៍​ស្រលាញ់​ដូច​គ្នា ទាំង​ប្រុស និង​ស្រី គឺ bisexual ឬ asexual (មិន​ស្រលាញ់​ភេទ​ណា​ទាំង​អស់)។

តារា​កើត​ឆ្នាំ ១៩៩០ ប្រាប់​ថា ខ្លួន​មិន​មាន​ចំណង់​ផ្លូវភេទ​ច្រើន ដូច​អ្នក​ដទៃ ហើយ​លោក​ចង់​ទុក​រឿង​នេះ សម្រាប់​ជីវិត​អាពាហ៍ពិពាហ៍​នៅ​ពេល​ក្រោយ។ David បាន​ប្រាប់ បណ្ដាញព័ត៌មាន Billboard ថា​លោក​ចង់​ឲ្យ​ទស្សនិកជន​យោគយល់​ពី អ្នក​ដែល​ស្ថិត​ក្នុង​សមាគមន៍ LGBTQIA+។

ការ​ប្រកាស​ទទួល​ស្គាល់​ខ្លួន​ឯង​របស់ David Archuleta ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​ទស្សនិកជន ដោយ​មាន​អ្នក like ជាង​១៥​ម៉ឺន​នាក់ និង​ Comment រាប់​ម៉ឺន​នាក់​ដែល​បាន​គាំទ្រ​ដល់​លោក៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម